- 2019-10-24 02:20:51
- ព័ត៌មាន
Realme យកអាវុធខ្លឹមតម្លៃជាង ១០០ដុល្លារ ទម្លុះទីផ្សារប្រទេសកម្ពុជា
- 2019-10-24 02:20:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Realme យកអាវុធខ្លឹមតម្លៃជាង ១០០ដុល្លារ ទម្លុះទីផ្សារប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ស្ថិតនៅនាទីចុងក្រោយនៃកម្មវិធីសម្ពោធស្មាតហ្វូនទំនើប OPPO RENO 2 Series ក្រុមហ៊ុនសម្ព័ន្ធជាមួយនឹងOPPO គឺ Realme ដែលកំពុងមានសន្ទុះគាំទ្រនិងប្រជាប្រិយភាពខ្លាំងជុំវិញពិភពលោក ក៏បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារស្មាតហ្វូននៅកម្ពុជាផងដែរ។
Realme គឺជាក្រុមហ៊ុនស្មាតហ្វូនក្មេងខ្ចីជាងគេ ដែលទើបតែបង្កើតឡើងក្នុង ខែឧសភា ឆ្នាំ ២០១៨។ បង្កើតពុំទាន់បានមួយឆ្នាំផង Realme ទទួលបានជោគជ័យលើ ការលក់ចេញស្មាតហ្វូន និង ការទម្លុះទីផ្សារស្មាតហ្វូនអន្តរជាតិ ចំនួន ១០ រួមមាន ប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ីជាដើម។
ក្នុងនាមជាម៉ាកទូរសពុ្ទដែលមានសន្ទុះគាំទ្រខ្លាំង នៅប្រទេសឥណ្ឌា Realme បានបំបែកឯកត្តកម្មនៃការលក់ចេញស្មាតហ្វូនរបស់ខ្លួន ១លានគ្រឿងក្នុងរយៈពេល ៣ ថ្ងៃ។ នេះបើយោងតាមរបាយការណ៍ ទិន្នន័យលក់របស់ ហាងអនឡាញធំជាងគេនៅអាស៊ីអាគ្នេយ៍គឺ E-commerce Lazada អំឡុងពេលប្រូម៉ូសិន “Double Eleventh” ហើយបានជម្រុញឲ្យក្លាយជាម៉ាកទូរសព្ទលក់ដាច់ខ្លាំងជាងគេ ចំណាត់ថ្នាក់លេខ១។
ស្ថិតក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ Realme ទទួលបានចំណាត់ថ្នាក់លេខ២ នៃចំណែកទីផ្សារស្មាតហ្វូនលើអនឡាញរបស់ប្រទេសឥណ្ឌាទាំងមូល និងជាប់ចំណាត់ថ្នាក់ទី ១០ នៃទីផ្សារស្មាតហ្វូនសកល ជាមួយនឹងចំនួនអ្នកប្រើប្រាស់ ១៧ លាននាក់ គិតមកទល់ថ្ងៃទី ៨ ខែតុលានេះ។
ក្រុមហ៊ុន Realme ជឿជាក់ថា ការផ្លាស់ប្តូរពិភពលោក ពុំចាំបាច់ទាល់តែមានភាពចាស់ទុំពេកនោះទេ។ យុវវ័យ ដែលពោរពេញដោយថាមពល ត្រូវហ៊ានលោតផ្លោះទៅរកអ្វីដែលថ្មីសម្រាប់ថ្ងៃអនាគត។ Realme នឹងផ្តល់ជូននូវផលិតផលដែលមានសមត្ថភាពខ្លាំងពូកែ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យក្នុងប្រទេសកម្ពុជា ជាមួយនឹងបទពិសោធន៍ថ្មីសន្លាងមិនធ្លាប់មាន ដូចជា ការរចនារូបរាង និង គុណភាពទូរសព្ទស្មាតហ្វូន ឡូយទាន់សម័យ ក្នុងខ្ទង់តម្លៃដូចគ្នានឹងទូរសព្ទលើទីផ្សារ។
នៅថ្ងៃអនាគត Realme នឹងមានសន្ទុះរីកចម្រើនខ្លាំង តាមរយៈការជម្រុញទឹកចិត្តយុវវ័យឲ្យបញ្ចេញទេពកោសល្យ និង សម្ថតភាពនៅក្នុងខ្លួន ដើម្បីស្វែករករបកគំហើញថ្មី នៃបច្ចេកវិទ្យាទំនើបជាមួយនិងគោលជំហរ “Dare To Leap”។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Realme បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីទំនើប ល្អឥតខ្ចោះ គឺ Realme C2 ដែលត្រូវចិត្តអ្នកប្រើប្រាស់ជាមួយនឹងថាមពលថ្មធំមហិមាទំហំ 4000mAh អមជាមួយទំហំអេក្រង់បែបតំណក់ទឹក 6.1”HD ភ្ជាប់បច្ចេកវិទ្យាស្កេនមុខដោះសោរ និង មុខងារជាច្រើនទៀត។ ផ្នែកខាងក្រោយរចនាបែបគ្រាប់ពេជ្រ មានកាមេរ៉ាក្រោយភ្លោះទំហំ 13MP + 2MP ថតរូបស្អាតកប់សារី។ សម្រាប់ RealmeC2 ដែលមាន RAM 2GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB តម្លៃត្រឹមតែ $119 រីឯ RealmeC2 ដែលមាន RAM 3GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB តម្លៃត្រឹមតែ $149។ លោកអ្នកអាចស្វែងរកទិញ RealmeC2 នៅគ្រប់បណ្តាហាងលក់ទូរសព្ទធំៗ ដែលនៅក្បែរជាងគេ៕