• 2019-10-24 02:00:08
  • ផលិតផលថ្មី

មានលក់នៅខ្មែរបាត់! Lexus RX 2020

  • 2019-10-24 02:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ ក្រុមហ៊ុន ​Lexus ប្រចាំ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ចេញ​តម្លៃ​ផ្លូវ​ការ​របស់​​រថយន្ត​ម៉ូដែល​ RX ស៊េរី​ឆ្នាំ ២០២០ ដែល​​​​បញ្ជាក់​ថា​នឹង​បញ្ចេញ​ទៅ​ដល់​​តំណាង​ចែក​ចាយ​ក្នុង​ពេល​ឆាប់ៗ។

រថយន្ត​ស៊េរី​ចុង​ក្រោយ​ដែល​ទើប​មាន​លក់​នៅ​សហរដ្ឋអាមេរិក​នេះ បាន​បង្ហាញ​មុខ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ កាល​ពី​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តាម​រយៈ​ការ​នាំ​ចូល​របស់​ហាង​លក់​រថយន្ត​ធំ​មួយ​នៅ​ភ្នំពេញ។ រថយន្ត RX ស៊េរី​ចុង​ក្រោយ​ដែល​​ហាង​នាំ​មក​ មិន​មាន​ការ​បញ្ជាក់​អំពី​តម្លៃ​នោះ​ទេ ដែល​វា​ជា​ម៉ូដែល RX 300 F-Sport។

រូបភាព ៖ Deluxe Auto

​​​​​​ម៉ូដែល RX 300 F-Sport នេះ​មាន​បំពាក់​ម៉ាស៊ីន​ ២,០ លីត្រ ប្រភេទ​ Turbocharged មាន ៤ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ២៣៨ សេះ និង​មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ ៧,៩ លីត្រ/១០០ គីឡូម៉ែត្រ។ ​រថយន្ត RX ឆ្នាំ ២០២០ បាន​បង្ហាញ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​ឧសភា ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​បន្តិច​បន្តួច៕

ចុចអាន ៖ Lexus លក់ RX 2020 តម្លៃចាប់ពី ៤៤​ ១៥០ ដុល្លារ

អត្ថបទ៖ សុខហេង

មតិយោបល់