• 2019-10-22 08:06:11
  • ព័ត៌មាន

​Raintree​ ​និង​ ​SmallWorld​ ​ចាប់ដៃ​គ្នា​ដើម្បី​ពន្លឿនសន្ទុះ​នៃ​ការ​រីកចម្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​

  • 2019-10-22 08:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃទី​ ​២១​ ​ខែតុលា​ឆ្នាំ​ ​២០១៩​ ​-​ ​Raintree​ ​និង​ ​SmallWorld​ ​ដែល​ជា​ក្រុមហ៊ុន​កសាង​ប្រព័ន្ធ​អេកូ​ដ៏​សកម្ម​ពីរ​ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​​នៅ​កម្ពុជា​ ​បាន​ប្រកា​សស​ម្ភោ​ធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​រួមការ​ងារ​ ​(​co​-​working​ ​space​)​ ​ឈ្មោះថា​ ​SmallWorld​ ​Realty​ ​នៅក្នុង​អគារ​ ​Raintree​។​

​កិច្ចសហការ​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្តល់​ ​ការ​គាំទ្រ​បន្ថែម​​ទៀត​ដល់​សហគមន៍​អាជីវកម្ម​បើក​ថ្មី​ ​(​Startup​)​ ​ដែល​កំពុង​លូតលាស់​នៅ​កម្ពុជា​។​ ​ ​

Raintree បាន​ចូលរួម​ចំណែក​លើកស្ទួយ​វិស័យ​បច្ចេកវិទ្យា​នៅក្នុង​រូប​ភាព​ផ្សេង​ៗ​តាំងពី​ចាប់កំណើត​នៅ​ឆ្នាំ​ ​២០១៦​ ​មក​ម៉្លេះ​។​ ​ជាក់ស្តែង​ ​នៅ​ឆ្នាំ២០១៩​ ​Raintree​ ​បាន​ចូលរួម​ធើ្វ​ការស្រាវជ្រាវ​ ​និង​ ​សរសេរ​របាយការណ៍​ ​ស្តី​ពី​ទិដ្ឋភាព​ ​នៃ​សហគមន៍​អាជីវកម្ម​បើក​ថ្មី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។​​សព្វថ្ងៃ​ ​ក្រុមហ៊ុន​ដែល​ចាប់​ទីតាំងនៅ​ ​Raintree​ ​រួមមាន​ ​Microsoft​,​ ​Viber​,​ ​Grab​,​ ​Havas​ ​Socialyse​,​ ​Havas​ ​Champagne​,​ ​និង​ ​Saturday​ ​Kids​/​Coding​ ​Cats​។​

កញ្ញា Zoë​ ​Ng​ ​នាយក​គ្រប់គ្រង​របស់​ ​Raintree

​កញ្ញា​ ​Zoë​ ​Ng​ ​នាយក​គ្រប់គ្រង​របស់​ ​Raintree​ ​បាន​លើកឡើង​ថា​៖​ ​“​ក្នុងនាម​ជា​ក្រុមហ៊ុន​ពីរ​នាំមុខ​ក្នុង​វិស័យ​សហគមន៍​ ​អាជីវកម្ម​បើក​ថ្មី​ ​(​Startup​)​ ​ពួក​យើង​គិតថា​ការ​ចាប់ដៃ​គ្នា​រវាង​ ​SmallWorld​ ​និង​ ​Raintree​ ​ជា​ឱកាស​មួយ​ដ៏​ល្អ​ ​ប្រសើរ​មួយ​ ​ដើម្បី​ធ្វើ​ឱ្យ​សហគមន៍​បច្ចេកវិទ្យា​យើង​មានដំណើរ​ការបាន​កាន់តែ​ល្អ​ប្រសើរ​ ​និង​រីក​លូតលាស់​កាន់តែ​ ​ឆាប់រហ័ស​។​”​

កញ្ញា​ ​Zoë​ ​Ng​ ​បាន​បន្ថែម​ថា​៖​ ​“​Raintree​ ​តែងតែ​ស្វែងរក​ដៃគូ​សហការ​យូរអង្វែង​ជាមួយ​អ្នក​លេចធ្លោ​ ​ក្នុង​វិស័យ​នេះ​ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​ ​SmallWorld​ ​មាន​បេសកកម្ម​ដូច​យើង​នៅក្នុង​វិស័យ​សហគមន៍​ ​អាជីវកម្ម​បើក​ថ្មី​ ​(​Startup​)​ ​ផ្នែក​បច្ចេកវិទ្យា​ ​ហើយ​ពួក​យើង​មាន​សេចក្តី​រំភើប​យ៉ាង​ខ្លាំង​ ​ជាមួយ​នឹង​សក្តា​នុ​ពល​ថ្មី​ៗ​ ​ដែល​នឹង​កើត​ចេញ​ ​ពី​កន្លែង​ធ្វើការ​រួម​ថ្មី​មួយ​នេះ​នៅ​ ​Raintree​”​។​

​លោក​ ​ធុល​ ​រិទ្ធី​ ​សហ​ស្ថាបនិក​ ​SmallWorld​ ​Realty​ ​បាន​លើកឡើង​ថា​៖​ ​“​ការ​សហការ​របស់​យើង​ជាមួយ​ ​Raintree​ ​កើតឡើង​ ​ដោយសារ​ចក្ខុវិស័យ​នៃ​ការបង្កើត​សហគមន៍​ជាមួយគ្នា​ ​ហើយនិង​ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ ​គោលបំណង​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​រួម​មួយ​ ​គឺ​ការ​លើកស្ទួយ​សហគមន៍​អាជីវកម្ម​បើក​ថ្មី​ ​(​Startup​)​ ​នៅ​កម្ពុជា​ ​ទៅកាន់​កម្រិត​ថ្មី​មួយទៀត​។​ ​

​លោក​ ​ធុល​ ​រិទ្ធី​ ​បាន​បន្ដ​ថា​៖​ ​“​ពួក​យើង​កំពុង​ផ្តោត​លើ​ការ​ទាក់ទាញ​ ​អតិថិជន​ដែល​មានកំណត់​ត្រា​ល្អ​ៗ​ ​និង​មាន​ប្រវត្តិ​យូរ​ ​ហើយ​ ​នៅក្នុង​សហគមន៍​បច្ចេកវិទ្យា​កម្ពុជា​។​ ​នេះ​គឺជា​កន្លែង​ដែល​សហគ្រិន​និង​ស្ថាបនិក​អាច​នាំ​វិនិយោគិន​ ​ដែល​មាន​ ​សក្តា​នុ​ពល​ ​មក​វាយតម្លៃ​លើ​ប្រតិបត្តិ​ការ​របស់​ពួកគេ​ក៏ដូចជា​បុគ្គល​និង​ក្រុម​ដែល​ពួកគេ​ចង់​សហការ​ជាមួយផងដែរ​។​”​

​លោក​ ​ជី​ ​សិលា​ ​នាយក​ប្រតិ​បិ​ត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ «​សប្បាយ​»​ ​និង​ដៃគូ​ររបស់​ ​SmallWorld​ ​ហើយក៏​ជា​អ្នកគាំទ្រ​ ​ការ​សហការ​រវាង​ ​Raintree​ ​និងSmallWorld​ ​បាន​និយាយ​ថា​៖​ ​“​អនាគត​របស់​សេដ្ឋកិច្ច​កម្ពុជា​ ​គឺ​ផ្អែកលើ​ការ​វិនិយោគ​ ​ផ្នែក​បច្ចេកវិទ្យា​ ​សហគ្រិនភាព​ ​និង​នវានុវត្តន៍​។​ ​ការ​សហការ​រវាង​ ​Raintree​ ​និង​ ​SmallWorld​ ​Reality​ ​តំណាង​ឱ្យ​ ​ស្មារតី​នេះ​។

​សហគមន៍​អាជីវកម្ម​បើក​ថ្មី​ ​(​Startups​)​ ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​មួយចំនួន​ ​នៅ​កម្ពុជា​ ​បាន​ចាប់​ទីតាំង​ ​នៅកន្លែង​នេះ​ស្រាប់​ ​ហើយ​យើង​ក៏​ចង់​ទាក់ទាញ​ ​និង​កសាង​ក្រុម​ដែល​មាន​ទេពកោសល្យ​ជាច្រើន​ទៀត​មក​ទីនេះ​ ​នៅ​ថ្ងៃមុខ​ផង​ដែរ​។​”​ ​ ​

​Raintree​ ​ជា​គម្រោង​អ​ភិ​វ​ឌ្ឃ​ការិយាល័យ​ដែល​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិដ្ឋ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​ដែល​បម្រើ​ដល់​ ​អ្នកច្នៃប្រឌិត​ ​សហគ្រិន​ ​អ្នកបច្ចេកទេស​ ​យុវជន​ ​និង​ ​អ្នកមាន​វិទ្យា​ជីវ​:​។​ ​Raintree​ ​ផ្តល់​ជូន​នូវ​កន្លែង​សម្រាប់​ផ្សា​ភ្ជាប់​ ​បង្កើត​និង​សហការ​ ​តាមរយៈ​ ​ទីតាំង​ការិយាល័យ​ ​The​ ​Core​ ​កន្លែង​ប្រារព្ធ​ពិធី​ ​The​ ​Canopy​ ​និង​ ​វេទិកា​សម្រាប់​ ​រៀបចំ​កម្មវិធី​នៅ​ជាន់លើ​ដំបូល​ ​The​ ​Crown​។​

Raintree​ ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ ​តាំងពី​ឆ្នាំ២០១៦​ ​ដោយ​ ​សហ​ស្ថាបនិក​កញ្ញា​ ​Zoë​ ​Ng​ ​និង​ស្ថាបត្យករ​ខ្មែរ​លោក​ ​កាំង​ ​ហុក​។​

​គុណ​តម្លៃ​ស្នូល​របស់​ ​Raintree​ ​គឺ​រួមចំណែក​ដល់​ការ​រីកចម្រើន​ ​ដល់​សហ​គ​មន័​ដែល​ធ្វើការ​នៅ​ ​Raintree​ ​ទាំងអស់​ ​មិនថា​ជា​អង្គភាព​ ​ក្រុមហ៊ុន​ ​ឬ​ ​បុគ្គល​ឯកជន​នោះ​ទេ​។​ ​ក្រុមហ៊ុន​ដែល​មាន​វត្តមាន​នៅ​ ​Raintree​ ​មាន​ទំហំ​ ​និង​វិស័យ​ឧស្សាហកម្ម​ចម្រុះ​ខុសប្លែក​ ​ពីគ្នា​ដែល​រួមមាន​ ​Microsoft​,​ ​Harvas​ ​Riverochid​,​ ​Grab​ ​និង​ ​Teach​ ​for​ ​Cambodia​។​

Raintree​ ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ដល់​សហគ្រិន​ ​និង​អ្នក​ច្នៃ​ប្រឌិដ្ឋ​ទាំង​ក្នុង​ ​និង​ក្នុង​ក្រៅ​ស្រុក​ ​តាមរយៈ​កម្មវិធី​ ​និង​ ​ព្រឹត្តិ​ការណ៍​ ​ដែល​ក្រុមការងារ​បាន​រៀបចំ​ ​ដែល​ក្នុង​នោះ​រួមមាន​ការ​តាំង​ ​ពិព័រណ៍​ ​សន្និសីទ​ ​សកម្មភាព​ផ្នែក​អប់រំ​ ​និង​ ​សុខភាព​ ​និង​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កម្មវិធី​ភ្ជាប់​បណ្តាញ​និង​ ​ផ្សព្វផ្សាយ​ព័ត៌មាន​ផង​ដែរ​។​

គម្រោង​នេះ​ក៏​រួមបញ្ចូល​នូវ​ ​ការដឹកនាំ​ការស្រាវជ្រាវ​ទៅលើ​សហគ្រិនភាព​ផ្នែក​បច្ចេកវិទ្យា​ប្រព័ន្ធ​អេកូ​នៅ​កម្ពុជា​ ​នៅ​ឆ្នាំនេះ​ ​ក្រោម​ការ​គាំទ្រ​ ​របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ ​ព័ត៌មាន​ ​និង​ ​Smart​ ​Axiata​។​

​Raintreeបាន​ទទួល​រង្វាន់​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ការិយាល័យ​ល្អ​បំផុត​នៅ​កម្ពុជា​ក្នុង​កម្មវិធី​ពានរង្វាន់​ ​អចលនទ្រព្យ​អន្តរជាតិ​ ​ប៉ាស៊ីហ្វិក​ ​ឆ្នាំ២០១៧​។​ ​សូម​ចូល​ទៅកាន់​ ​www.raintreecambodia.com​ ​សម្រាប់​ព័ត៌មាន​បន្ថែម​។​

​SmallWorld​ ​Venture​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១១​ ​ដើម្បី​បង្កើត​កន្លែង​ធ្វើការ​ប្រកបដោយ​វិជ្ជាជីវៈ​មួយ​ ​សម្រាប់​ ​សហគ្រិន​វ័យក្មេង​មានគំនិត​ជឿនលឿន​ ​អាច​ស្វែងយល់​ ​និង​តាម​សម្រេច​សេចក្តី​ប្រាថ្នា​របស់​ខ្លួន​ ​ទន្ទឹម​នឹង​ផ្លាស់​ប្តូរ​គំនិត​របស់​ពួកគេ​ឱ្យ​ក្លាយជា​ការពិត​។​ ​តាមរយៈ​ ​តាមរយៈ​ភាពជា​ដៃគូ​វិនិយោគ​ដែល​យក​ភាគហ៊ុន​ជាគោល SmallWorld​ ​កំពុង​កសាង​ ​សហគមន៍​បច្ចេកទេស​ ​ជំនួញ​និង​ការអប់រំ​លើ​ទស្សនវិជ្ជា​ធម្មជាតិ​ ​និង​គោលការណ៍​ដែល​គិតគូរ​ពី​បរិស្ថាន​។​

SmallWorld​ ​Realty​ ​គឺជា​ការិយាល័យ​រួមការ​ងារ​មូលដ្ឋាន​របស់​ ​SmallWorld​ ​ជា​សហគមន៍​បច្ចេកវិទ្យា​ ​ដែល​បាន​ ​បង្កើត​ឡើង​យូរ​​ជាងគេ​ ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​អភិវឌ្ឍ​ពាណិជ្ជកម្ម​ដ៏​ ​សំខាន់​នៃ​រាជធានី​ ​ភ្នំពេញ​ ​និង​មាន​ ​ការិយាល័យ​ឯកជន​ចំនួន៧​ ​និង​តុ​រួមការ​ងារ​ចំនួន ៤២​៕

អត្ថបទ៖ រក្សា

មតិយោបល់