• 2019-10-22 03:03:25
  • ព័ត៌មាន

ប៉ុន្មានចំណុចខ្លឹមៗលើស្មាតហ្វូនថ្មីតម្លៃកណ្ដាលរបស់ Oppo ថ្មីនេះ អ្នកអាចពិចារណាបាន

  • 2019-10-22 03:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពី​ដឹង​តម្លៃពិត​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​​កូនកាត់​ត្រកូល​ ​F​ ​Series​ ​និង​ ​Reno​ ​Series​ ​រួចមក​ តើអ្នកទាំងអស់គ្នា ​គិត​ម៉េច​ដែរ​?​ ​ប្រសិនបើ​នៅតែ​ស្ទាក់ស្ទើរ​ ​ពុំ​ទាន់​ហ៊ាន​សម្រេចចិត្ត​ថា​គួរ​ទិញ​ ឬ​យ៉ាងណា​?​ ក្រឡេកមក​សិក្សា​លម្អិត​អំពី​លក្ខណៈ​ពិ​សេស​ៗ​នៃ​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ ​OPPO​ ​Reno2F​ ​ទាំងអស់គ្នា​ដែលមាន​​ដូច​ខាងក្រោម​៖​

ចំនុច​ទី ១​៖​ ​OPPO​ ​Reno​ ​2F​ ​ជា​ស្មា​ត​ហ្វូ​នកូ​នកា​ត់​​ដែល​កើត​ចេញពី​ ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ ​F​ ​Series​ ​(​ក្នុង​នោះ​មាន​ម៉ូ​ឌែល​ចុងក្រោយ​លក់ដាច់​ខ្លាំង​ជាងគេ​គឺ​ ​OPPO​ ​F11​ ​Pro​)​ ​និង​ ​Reno​ ​Series​ ​នឹង​ផ្តល់​នូវ​បទពិសោធន៍​ថ្មីស្រឡាង​ដល់​អ្នកប្រើ​ប្រាស់​ ​និង​ពញា​ក់​អា​រមុ្ម​ណ៍​ដល់​ ​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​នៅ​គ្រប់​ទីកន្លែង​ ​តាមរយៈ​ការ​ធ្វើ​កំ​ណែ​រ​ទម្រង់អាប់ដែត(​Update)​ ​ទាំង​ ​Hardware​ ​និង​ ​Software​ ​របស់​រៀម​ច្បង​ ​រួមផ្សំ​ជាមួយនឹង​របក​គំ​ហើញ​ថ្មី​ៗ​នៃ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​។​

​ចំនុច​ទី ២​៖​ OPPO​ ​Reno​ ​2F ​មាន​រូបរាង​រលើបរលោង​ស្រស់​ស្អាត​កា​លី​បទាន់​សម័យ​ ​ដោយ​ផ្នែក​ខាងមុខ​មាន​អេក្រង់​លាត​ពេញ​ទំហំ​ ​៦.៥ អ៊ីញ​អេក្រង់ប្រភេទ AMOLED​ ​គ្មាន​រចនាបថដំណក់ទឹក​ ​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ​ ​ស្ទើរតែ​គ្មាន​ចោះ​រន្ធ​។​ ​រី​ឯ​ផ្នែក​ខាងក្រោយ​ត្រូវ​បាន​រចនា​ដោយ​កញ្ចក់​ការពារភាពសឹកឆ្កូត Corning Gorilla Glass (​CGG​) ​ស្វិត​រឹង​មុំា​មិន​ងាយ​បែក​ ​និង​​ការរចនា​នូវ​រូបរាង​បែប ​O.Dot​ ​​ផលិត​ពី​សេ​រ៉ា​មិច​ដើម្បី​ការពារ​មិន​ឲ្យ​ខូច​ ​ឬ​សឹក​ឡេ​នកា​មេ​រ៉ា​។​

​ចំនុច​ទី ៣​៖​ OPPO​ ​Reno​ ​2F ​មាន​កាមេរ៉ា​ក្រោយ ៤ គ្រាប់​​តំ​រៀប​គ្នា​ជាជួរ​យ៉ាង​មាន​របៀប​ ​ស្មើត្រឹមតែ​ម្តង​ ​ដោយ​កាមេរ៉ា​មេ​មាន​ទំហំ​ ​៤៨MP​ ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​Ultra​ ​Night​ ​Mode​ ​២.០ ​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។​ ​កាមេរ៉ា​ទី ២ ​មាន​ទំហំ​ ​៨MP​ ​ថត​បាន​មុំ​ធំ​ទូលាយ​ ​(​Wide​-​angle​)​ ​ដល់ ១១៩០​ ​ថតរូប​មនុស្ស​ទូទៅ​ ​ឃើញ​ខ្ពស់​រាង​ស្លី​ម​ស្អាត​ ​ថតរូប​ជួបជុំ​គ្រួសារ​ ​រឺ​ការ​ជួបជុំ​នៅ​តុ​អាហារ​បាន​យ៉ាង​រីករាយ​ ​ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរថយក្រោយ​ ​ជាពិសេស​​វាក៏បាន​បំពាក់​នូវ​បច្ចេកវិទ្យា (10x​ ​Digital​ ​Zoom​) ​ថែមទៀត​ផង​ ​។​ ​កាមេរ៉ា​ទី ៣ ​និង​ទី ៤​ ​មាន​ទំហំ​ ​២MP​ ​ដូចគ្នា​ ​អាច​ថត​រូប​បែប​ស​ខ្មៅ​ ​និង​បែបភាព​យន្ត​ ​ស្អាត​គ្រប់​ប្លង់​។​ ​ចំណែក​ឯកា​មេ​រ៉ា​មុខ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ​ ​១៦MP​ ​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ (​Beauty​ ​Mode)​ ​និង​ (​Panoramic​ ​Light​ ​Effect​ ) ​ថតរូប​ ​Selfie​ ​ស្អាត​កប់​សារី​។​

​ចំណុច​ទី ៤​៖​ Reno​ ​2F ​បំពាក់​មក​ជាមួយ​នូវ​សេនស័រ (​Sensor​) ​ស្កេន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនាន់​ទី​ ​៣.០ កាន់តែ​សុវត្ថិភាព​ខ្ពស់​ជាមួយនឹង​ ​Hardware​ ​និង​ ​AI​ ​ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ​ ​និង​មាន​ល្បឿន​កាន់តែ​លឿន​ ​ដោះ​សោរ​ត្រឹមតែ​ ​០.៣​ ​វិនាទី​ប៉ុណ្ណោះ​។​

​ចំនុច​ទី ៥​៖​ ​ស្មា​ត​ហ្វូ​នកូ​នកា​ត់​រូប​នេះ​ ​មានRAM​ ​ទំហំ​ធំ​ ​៨GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​​គឺ ១២៨GB​ ​អាច​ផ្ទុក​ភាពយន្ត​បាន​ចំនួន​ ​២១០​ ​(​៦០០MB​/​រឿង​)​ ​និង​ ​៤២០០០​ ​រូបភាព​ ​(​៣MB​/​សន្លឹក​)​ ដំណើការ​ដោយ​ ​ColorOS 6.1​(​Android​ ​9.0​)​និង​មាន​កម្លាំងថាមពល​ថ្ម​ទំហំ​ធំ​រហូតដល់​ទៅ​ ​៤០០០mAh​ ​អាច​មើល​​វីដេអូ​បាន​ ១៣ ម៉ោង​ ​ស្តាប់​តន្ត្រី​បាន​ ​៣១ម៉ោង​ ​និង​​លេង​ហ្គេម​បាន​ ​៨ ម៉ោង​ ​គ្មាន​ការរអាក់រអួល​​ដោយសារ​បច្ចេកវិទ្យា​ ​Game​ ​Boost​ ២.០។​ ​

​គួរ​រំលឹក​ថា ​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ ​OPPO​ ​Reno2F​ ​រូប​នេះ​​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ព្រមគ្នា​ជាមួយនឹង​ស្មា​ត​ហ្វូ​នរៀម​ច្បង​របស់​វា​គឺ ​OPPO​ ​Reno2​ ​កាលពី​ថ្ងៃទី ១៧​ ​តុលា​ ​ឆ្នាំ​ ​២០១៩​ កន្លងទៅ។ ជាងនេះទៅទៀត ​ក្រុមហ៊ុន​ ​OPPO​ ​បាន​ដាក់​លក់​​ស្មា​ត​ហ្វូ​ន​ស៊េរិ​ថ្មិ​ ​OPPO​ ​Reno2​ ​F​ ​ត្រឹមតែ​ ​៣៦៩ ដុល្លារ​ ​ដោយមាន​បន្ថែម​កញ្ចប់​កាដូ​៖​

  • ​កាស​ក្តោប​ត្រចៀក​ ​Bluetooth​
  • ​បាស​ ​Bluetooth​
  • ​កែវ​ទឹក​ដ៏​ស្រស់​ស្អាត​
  • ចិញ្ចៀន​ទម្រ​ទូរសព្ទ​(Phone Ring)
  • ​ស៊ី​ម​ស្មា​ត​លេខ​ពិសេស​ ​(​Bronze​)​ ​ភ្ជាប់​ជាមួយ​គម្រោង​ ​Smart​ ​ធំ​ហ្ម៎ង​រយៈពេល​ ​24សប្តាហ៍​ ​សរុប​ជា​ទឹកប្រាក់​ ​១០៩ ដុល្លារ​។

​ចំណែក​ឯ​ ​OPPO​ ​Reno2​ ​តម្លៃ​ត្រឹមតែ​ ​៥៩៩ ដុល្លារ​ ​មាន​បន្ថែម​កាដូ​ពិសេស​ដូចជា​៖​

  • ​កាស​ក្តោប​ត្រចៀក​ ​Bluetooth​
  • ​បាស​ ​Bluetooth​ ​ធំ​ដ៏​ស្រស់​ស្អាត​
  • ​បណ្ណ័​ធានា​អេក្រង់​សម្រាប់​រយៈពេល ១ ឆ្នាំ​ពេញ​
  • ​ស៊ី​ម​ស្មា​ត​លេខ​ពិសេស​ ​(​Silver​ ​Sims​)​ ​ភ្ជាប់​ជាមួយនឹង​គម្រោង​ ​Smart​ ​ធំ​ហ្ម៎ង​រយៈពេល​ ២៤ សប្តាហ៍​ ​សរុប​ជា​ទឹកប្រាក់​ ​១៦៩ ដុល្លារ​

ការផ្តល់ជូននេះ ​សម្រាប់​តែ​អតិថិជន​ដែល​បាន​ធ្វើការ​កក់​ទុកមុន​ ​(​Pre​-​Order​)​ ​ចាប់ពី​ថ្ងៃនេះ​​រហូតដល់​ថ្ងៃទី​ ​២៤​ ​តុលា​ ២០១៩​ ​តែប៉ុណ្ណោះ​៕​​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់