- 2019-10-21 06:18:46
- ព័ត៌មាន
តិចទៀត រថយន្ត Prius នឹងប្រើថាមពលព្រះអាទិត្យសុទ្ធសាធតែម្ដង
- 2019-10-21 06:18:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចទៀត រថយន្ត Prius នឹងប្រើថាមពលព្រះអាទិត្យសុទ្ធសាធតែម្ដង
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota Motor Corp កំពុងពិសោធការបំពាក់បច្ចេកវិទ្យាថ្មីមួយនៅលើប្រភេទរថយន្ត Prius ដែលនេះគឺជាការប្រើប្រាស់ថាមពលព្រះអាទិត្យសុទ្ធសាធតែម្ដង ដែលមិនចាំបាច់សាកបំពេញថាមពលអគ្គិសនីទៀតឡើយ។
នៅក្នុងគម្រោងដែលមានការគាំទ្រពីរដ្ឋាភិបាលជប៉ុននេះ រថយន្ត Toyota Prius ត្រូវបានបំពាក់ផ្ទាំងសូឡាផលិតដោយក្រុមហ៊ុន Sharp Corp នៅលើគម្របម៉ាស៊ីន ដំបូល បង្អួចទ្វារខាងក្រោយ និងកាងរថយន្ត។ ការធ្វើដូច្នេះគឺដើម្បីពិសោធថា រថយន្តអាចស្រូបទាញថាមពលព្រះអាទិត្យបានចំនួនប៉ុន្មាន ដើម្បីបញ្ជូនកម្លាំងទៅកាន់អាគុយរថយន្ត។
ជាលទ្ធផល បើនៅចំថ្ងៃដែលមានអាកាសធាតុល្អ រថយន្ត Prius អាចប្រើប្រាស់ថាមពលព្រះអាទិត្យរត់បានចម្ងាយដល់ទៅ ៥៦គីឡូម៉ែត្រឯណោះ។ យ៉ាងណាមិញ បើប៉ះចំថ្ងៃដែលមេឃរាងងងឹត ឬក្ដៅខ្លាំង នោះថាមពលដែលទាញបាននឹងធ្លាក់ចុះ ពោលគឺបើកបរមិនបានឆ្ងាយនោះទេ។ ក្នុងលក្ខខណ្ឌនេះ គម្រោងផលិតរថយន្ត Prius ប្រើថាមពលព្រះអាទិត្យសុទ្ធសាធ នៅមិនទាន់អាចទទួលបានជោគជ័យនៅឡើយទេ។
សូមបញ្ជាក់ថា តួរថយន្ត Prius នៅក្នុងគម្រោងខាងលើ ត្រូវបានបំពាក់អាគុយពិសេសប្រើសម្រាប់ប្រព័ន្ធសូឡា ហេតុដូច្នេះហើយទម្ងន់របស់វានឹងកើនលើសរថយន្ត Prius ធម្មតាប្រមាណជា ៨០គីឡូក្រាម។ ចំណែកឯផ្ទាំងសូឡាដែលបំពាក់លើរថយន្តមិនចោទជាបញ្ហានោះទេ ព្រោះវាមានកម្រាស់ស្ដើងត្រឹមតែ ០,០៣មិល្លីម៉ែត្រប៉ុណ្ណោះ៕
អត្ថបទទាក់ទង៖