• 2019-10-21 02:58:23
  • ព័ត៌មាន

ចុងខែនេះ Apple អាចបញ្ចេញ AirPods Pro តម្លៃ ២៦០ ដុល្លារ

  • 2019-10-21 02:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាស​ AirPods ជំនាន់​ថ្មី​របស់ Apple ដែល​លេច​ឮ​ដំណឹង​ជា​យូរ​មក​ហើយ​នោះ នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ចុង​ខែ​តុលា​នេះ ជា​មួយ​ការ​ប្រើ​ឈ្មោះ​ "Pro” និង​មាន​តម្លៃ​ប្រមាណ​ ២៦០ ដុល្លារ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ China Economic Daily។

រូបភាព Concept

កាស AirPods ជំនាន់​ទី​បី នឹង​មាន​ការ​ឌីហ្សាញ​អាច​ញ៉ុក​ចូល​ត្រចៀក​បាន​ណែន ដើម្បី​ទ្រាំទ្រ​ដល់​មុខងារ​ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ និង​បង្កើន​គុណភាព​នៃ​ការ​ស្ដាប់​កាន់​តែ​ប្រសើរ។ ប្រភព​បាន​អះអាង​ថា​ ការ​ប្រើ​ឈ្មោះ "Pro” នឹង​ជួយ​កំណត់​ភាព​ខុស​គ្នា​រវាង​កាស​ថ្មី ជា​មួយ​នឹង​កាស​ AirPods នា​ពេល​បច្ចុប្បន្ន។

រូប Icon លើ iOS 13.2 Beta

​​គួរ​ដឹង​ថា​នៅ​លើ iOS 13.2 ប្រភេទ Beta គេ​បាន​ប្រទះ​ឃើញ​រូប​ Icon មួយ​ ដែល​ទំនង​ជា​បង្ហាញ​អំពី​កាស​ AirPods ដែល​មាន​ការ​ឌីហ្សាញ​ថ្មី ដោយ​នៅ​ផ្នែក​ខាង​ចុង​នៃ​កាស​គឺ​មាន​ជ័រ​ដែល​អាច​ជា​ផ្នែក​មួយ​នៃ​មុខងារ​ទប់​សំឡេង។

មិន​ទាន់​មាន​កាល​បរិច្ឆេទ​ជាក់​លាក់​​អំពី​​​ការ​ប្រកាស​ចេញ​ AirPods ថ្មី​នេះ​ទេ។ ប៉ុន្តែ​ក្រៅ​ពី AirPods នេះ គេ​រំពឹង​ថា Apple នឹង​បញ្ចេញ​ផលិតផល​ថ្មី​ជា​ច្រើន​ទៀត​នៅ​ខែ​តុលា មាន​ដូច​ជា MacBook Pro ១៦ អ៊ីញ​ជា​ដើម៕​​​

ចុចអាន ៖ រៀបធៀបទៅបានដឹង! Dark Mode លើ iPhone សន្សំសំចៃថ្មសាហាវ

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់