• 2019-10-21 01:56:00
  • ព័ត៌មាន

ប្រៀបធៀបទៅបានដឹង! Dark Mode លើ iPhone សន្សំសំចៃថ្មសាហាវ

  • 2019-10-21 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Dark Mode គឺ​ជា​មុខងារ​ថ្មី​គួរ​ឲ្យ​ចាប់​ចិត្ត​មួយ​នៅ​លើ iOS 13។ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ UI កាន់តែ​ស្រស់​ស្អាត និង​ជួយ​​ភ្នែក​ពេល​ប្រើ​នៅ​ទី​ងងឹត​នោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​សមត្ថភាព​សន្សំសំចៃ​ថ្ម​បាន​ផង​ដែរ​ សម្រាប់ iPhone ប្រើ​អេក្រង់ OLED។

ដើម្បី​សាក​ល្បង​មើល​ថា​វា​ជួយ​សន្សំសំចៃ​ថ្ម​កម្រិត​ណា PhoneBuff បាន​បង្កើត​ការ​ធ្វើ​តេស្ត​ប្រៀប​ធៀប​ថាមពល​ថ្ម Dark Mode ជា​មួយ​នឹង​ Light Mode។ គេ​បាន​ធ្វើ​តេស្ត​លើ iPhone XS Max ហើយ​លទ្ធផល​គួរ​ភ្ញាក់​ផ្អើល​បំផុត​ ដោយ​ iPhone ប្រើ​ Dark Mode ថ្ម​មិន​ឆាប់​ស្រក​ដូច iPhone ប្រើ Light Mode នោះ​ទេ។

រយៈពេល​ ៧ ម៉ោង ៣៣ នាទី iPhone XS Max ប្រើ Light Mode បាន​រលត់​ ចំណែក iPhone XS Max ប្រើ​ Dark Mode នៅ​សេសសល់​ថ្ម ៣០% ទៀត​។ បញ្ជាក់​ថា​ Dark Mode ជួយ​សន្សំសំចៃ​ថ្ម​តែ​លើ​​ស្មាតហ្វូន​ប្រើ​អេក្រង់ OLED ប៉ុណ្ណោះ មាន​ដូច​ជា iPhone X/ iPhone XS/ iPhone XS Max/ iPhone 11 Pro និង iPhone 11 Pro Max៕​

ចុចអាន ៖ ចាយលុយប៉ុន្មាន ទិញស្រោមមួយនេះដាក់​ឲ្យ​ដូច iPhone 11?

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់