• 2019-10-20 08:39:07
  • ព័ត៌មាន

តើសមត្ថភាពទូរសព្ទថ្មី ​OPPO​ ​Reno2​ ​និង​ ​Reno2​ ​F​ សក្ដិសមនឹងតម្លៃឬទេ?

  • 2019-10-20 08:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យប់មិញ​នេះ​ ​OPPO​ ​លេង​ម៉ា​ក្តាំង​ផ្អើល​ទីផ្សារ​ទូរសព្ទ​នៅ​កម្ពុជា​​ទាំង​ការរៀបចំ​កម្មវិធី​ ​និង​​បង្ហាញមុខ​មាត់​ថ្មី​របស់​ពួកគេ​នោះ​ ​គឺ​ ​OPPO​ ​Reno2​ ​និង​ ​Reno2​ ​F​ ​។​

ពិធីសម្ភោធ Oppo Reno 2

​ក្រោយពេល​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខមួយ​​ ជាប់​ជា​ម៉ាក (​Brand)​ ​ទូរសព្ទ​ដែល​មានការ​លក់​ចេញ​ច្រើនជាង​គេ​ ​និង​​មាន​អ្នកគាំទ្រ​ជាងគេ​នៅ​កម្ពុជា​ ព្រមជាមួយ​ប្រទេស ៣ ផ្សេងទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផងនោះ។ ​OPPO​ ​មិន​ធ្វើឲ្យ​ក្រសែភ្នែក​អ្នកគាំទ្រ​ខកបំណង​ឡើយ ​ព្រោះមិន​ត្រឹមតែ​ជា​អ្នកច្នៃប្រឌិត​នៅ​លើ​ទូរសព្ទ​ប៉ុណ្ណោះទេ​ ​សូម្បីតែ​ការ​បដិសណ្ឋារ​កិច្ច​អ្នកចូលរួម​ ក៏​មិនធម្មតា​ដែរ ដោយពី​មួយ​កម្មវិធី​ទៅ​ មួយ​កម្មវិធី​តែងតែមាន​អ្វី​ដែល​ថ្មី​​និង​​ប្លែក​ជានិច្ច​ ក្នុងពិធីសម្ភោធ Reno 2 ​រហូត​ធ្វើឲ្យ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ ​និង​​ក្រៅ​ស្រុក​​លួច​សរសើរ​​ទៀតផង​។​ ​ស្ថិត​ក្នុង​បរិ​យា​កាស​នៃ​កម្មវិធី​សម្ពោធ​ទូរសព្ទ​ដៃ​ ​OPPO​ ​Reno2​ ​និង​ ​Reno2​ ​F​ ​នេះ​ដែរ​ មាន​អ្នកចូលរួម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ជាង ១០០០ នាក់​​។

អ្វី​ដែល​កាន់តែ​ពិសេស​ទៅទៀត​នោះ​​អ្នកចូលរួមមាន​ទឹកមុខ​សប្បាយរីករាយ​ផងដែរ ក្រោយពី​ក្រុមហ៊ុន​ ​OPPO​ ​បាន​ប្រកាស​តម្លៃ​ផ្លូវការ​ចំពោះ​ ​Reno2F​ ​ត្រឹមតែ​តម្លៃ​ ​៣៦៩​ ​ដុល្លារ​​ប៉ុណ្ណោះ​

រីឯគុណភាព​វិញ​ឡើង​កប់​តែម្តង ដែលវាជា​ស្មា​ត​ហ្វូ​នកូ​នកា​ត់​រវាង​ទូរសព្ទ​ ​F11​ ​Pro​ ​និង​ត្រកូល​ ​Reno​ ​ដូច្នេះ​អ្នក​ដែល​ធ្លាប់​ប្រើ​​ប្រាស់​ទូរសព្ទ​ ​F11​ ​Pro​ ​(​128GB​)​ ​និង​​ប្រើ​ទូរសព្ទ​ ​Reno​ ​ពិតជា​ដឹង​ច្បាស់​ណាស់​អំពី​សមត្ថភាព​របស់​វា​ ចុះ​ទម្រាំតែ​វា​បូ​កប​ញ្ជូល​គ្នា​​ចេញ​ជា​ ​OPPO​ ​Reno2F​ ​ដែល​មានតម្លៃ​លើស​គ្នា​ត្រឹម ១០ ដុល្លា​ប៉ុណ្ណោះ​អ្នក​សាក​គិត​មើលទៅ​ ​តើ​គួរ​ចំណាយ​លុយ​​យក​របស់​ខ្លាំង​ ​និង​តម្លៃ​សមរម្យ​មួយ​នេះ​ដែរ​ឬទេ​?​

ទូរសព្ទ​ ​OPPO​ ​Reno2​ ​F​ ​កូនកាត់​រូប​នេះ​មាន ២ ពណ៌​ដ៏​គួរឲ្យ​ស្រលាញ់​​គឺ​ពណ៌​ ​Sky​ ​White​,​ ​Lake​ ​Green​ ​មាន​ ​កាមេរ៉ា​ក្រោយ ៤​ ​គ្រាប់​។ កាមេរ៉ា មេ​ មាន​ទំហំ​ ​៤៩MP​ ឯទី២ទំហំ​ ​៨MP​ ​(​ថត​បែប​ទូលាយ​ពង្រីក​មុំ​ថត​ ​១១៩ ដឺក្រេ​)​ ​កាមេរ៉ាទី ៣ ទំហំ​ ​២MP​ ​(​ថតរូប​បែប​ ​Portrait​ ​ស​ខ្មៅ​ជា​ ​Hardware​ ​Level​ ​Portrait​ ​ផ្ដាច់មុខ​របស់​ ​OPPO​)​ ​និង​កាមេរ៉ាទី ៤ ទំហំ​ ​២MP​ ​ដូចគ្នា​ ​(​សម្រាប់​ថតរូប​ភាព​ ​Portrait​ ​បែបភាព​យន្ត​ ​ដោយ​មិន​ចាំបាច់​ខ្វល់ខ្វាយ​រឿង Edit​ ​រូប​​ឡើយ​)​។

ចំណែកកាមេរ៉ា​មុខ​បង្កប់ខ្លួន​ទំហំ​ ​១៦​MP​ ​ដូចគ្នា​បេះ​បិត​ទៅ​នឹង​ ​F11​ ​Pro​ ​ដែល​អាច​លិប​ចេញចូល​បាន​យ៉ាង​លឿន​ ​វា​អាច​ធ្វើឲ្យ​លោកអ្នក​កាន់តែ​រីករាយ​ជាមួយ​ថាមពល​ថ្ម​កំពូល​ទំហំ​ ​៤០០០mAh​ ​បំពាក់​បច្ចេកវិទ្យា​ ​Flash​ ​Charge​ ​VOOC​ ​3.0​ ​ដែល​មាន​កម្លាំងថាមពល​​ មានជម្រើស ​RAM​ ​៨GB​ ​និង​ ​ROM​ ​១២៨GB​ ​បំពាក់​ប្រព័ន្ធ​សំលេង​ ​Dolby​ ​Atmos​ ​ផង​ដែរ​។​

​ក្រ​លេ​កម​ក​មើល​ ​កូនពៅ​​ OPPO ​Reno2​ ​ក្នុង​ត្រកូល​ ​Reno​ ​ឯណេះ​វិញ​​គឺថា ​រាង​ក៏​អេម​ ​សមត្ថភាព​ក៏​ខ្លាំង​​មានតម្លៃ​ត្រឹមតែ​ ​៥៩៩ ដុល្លារ​ មាន​មេ​រ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត​ទំហំ​ ​16MP​ ​កាម​រ៉ា​ក្រោយ​ ​៤​ ​គ្រាប់​ទំហំ​ ​48MP​ +​ ​13MP​ ​និង​ពីរ​គ្រាប់​ទៀត​មាន​ទំហំ 2MP​ ​ដូចគ្នា​ ​ថតរូប​បាន៤ស្ទីល​ខុស​ៗ​គ្នា​ដែល​មាន​ ​RAM​ ​8GB​ ​និងមេម៉ូរី​ ​២៥៦GB​ ​ថាមពល​ថ្ម​ ​៤០០០mAh​ ​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​3.0​។

បច្ចុប្បន្ន​ ​OPPO​ ​ជា​ប្រេន​ទូរស័ព្ទ​ដែល​មាន​អ្នកគាំទ្រ​ច្រើនជាង​គេ​នៅ​កម្ពុជា​ ​ពិសេស​ការ​លក់​ចេញ​ទូរស័ព្ទ​ ​F11​ ​Pro​ ​មាន​កាមេរ៉ា​បង្កប់ខ្លួន​ដំបូង​គេ​បង្អស់​នា​ពេល​កន្លងមក​ ​ស្ទើ​តែ​មិន​គួរឲ្យ​ជឿ​ដែល​ធ្វើឲ្យ​អ្នកលក់​ទាំងអស់​សប្បាយ​លក់​ខ្លាំង ​រហូតដល់​កា​រកម្ម៉ង់​សឹងតែ​មិនទាន់ពេល​។

ដូ​ច្នេះ​ចំា​មើល​សន្ទស្ស៍​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ទាំងពីរ​នេះ​វិញ​យ៉ាងម៉េច​ដែរ​?​វា​អាចយ​ក​តំណែង​ជា​ស្មា​ត​ហ្វូ​នដែ​លមាន​ស្អាត​ឡូយ​ ​តម្លៃ​ទទួលយក​បាន​ ​គុណភាព​ខ្លាំង​ ​ដូច​ការ​អួតអាង​របស់​ ​OPPO​ ​ដែល​ឬទេ​?

​ ​ ​ ​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់