- 2019-10-18 06:39:24
- ព័ត៌មាន
ការធ្វើតេស្តបង្ហាញថាខួរក្បាល iPhone 11 មានសមត្ថភាពដូចនឹងកុំព្យូទ័រខ្លាំងៗ
- 2019-10-18 06:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការធ្វើតេស្តបង្ហាញថាខួរក្បាល iPhone 11 មានសមត្ថភាពដូចនឹងកុំព្យូទ័រខ្លាំងៗ
ចន្លោះមិនឃើញ
AnandTech បានចេញផ្សាយនូវការវាយតម្លៃស៊ីជម្រៅមួយលើ iPhone 11 និង iPhone 11 Pro ដែលមានបញ្ចូលនូវព័ត៌មានលម្អិតអំពី Processor និងសមត្ថភាពក្រាហ្វិកដែលមានលើបន្ទះឈីប A13 Bionic របស់ Apple។
ចាប់ផ្ដើមជាមួយសមត្ថភាព CPU ក្រុមការងារ AnandTech រកឃើញថាឈីប A13 គឺមានល្បឿនលឿនជាងឈីប A12 លើ iPhone ឆ្នាំមុនប្រមាណ ២០% ដូចនឹងអ្វីដែល Apple អះអាងដែរ។ AnandTech ជឿជាក់ដែរថាជាមួយសមត្ថភាពខ្លាំងបែបនេះ ធ្វើឲ្យឈីប និងទូរសព្ទផ្ទាល់ងាយប្រឈមនឹងការឡើងកម្ដៅ និងថយចុះសមត្ថភាព។
ដោយឡែកបើមើលលើសមត្ថភាពដំណើរការទាំងអស់ AnandTech សង្កត់ធ្ងន់ថា Apple គឺជាអ្នកនាំមុខគេក្នុងផ្នែកឈីបទូរសព្ទ ដោយបញ្ជាក់ថាវាស្ទើរតែមានសមត្ថភាពខ្លាំងជាងស្មាតហ្វូន Android ខ្លាំងៗពីរដងឯណោះ។ បន្ថែមពីនេះឈីប A13 គឺមានសមត្ថភាពស្មើនឹង CPU ល្អបំផុតដែល AMD និង Intel បំពាក់លើកុំព្យូទ័រលើតុ។
អ្វីដែលធ្វើឲ្យ AnandTech ស្ងើចសរសើរខ្លាំងនោះគឺសមត្ថភាព GPU ដែលបញ្ជាក់ថា iPhone 11 Pro មានសមត្ថភាពខ្លាំងលើស iPhone XS ពី ៥០% ទៅ ៦០%។ នេះបើផ្អែកតាមកម្មវិធីធ្វើតេស្ត GFX Bench៕
ចុចអាន ៖ ធៀបគ្នាតិចមើល កាមេរ៉ាលើ Pixel 4 និង iPhone 11 Pro មួយណាខ្លាំងជាង?