• 2019-10-18 03:32:11
  • ព័ត៌មាន

តែមួយឆ្នាំទូរសព្ទ Sony ធ្លាក់ថ្លៃពី ៨០០ដុល្លារ សល់ ១១០ដុល្លារ

  • 2019-10-18 03:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ទូរសព្ទ Apple Samsung Google Sony និង LG ម៉ាក​ទូរសព្ទ Sony គឺ​មាន​ការ​ធ្លាក់​ចុះ​តម្លៃ​ខ្លាំង​ជាង​គេ​ក្រោយ​ពី​ចេញ​លក់​បាន​មួយ​ឆ្នាំ។

ជាក់​ស្ដែង Sony XZ2 បាត់បង់តម្លៃ ៨៦,២% ធ្លាក់​ចុះ​ពី​តម្លៃ ៧៩៩ ដុល្លារ នៅ​សល់​ត្រឹម ១១០ ដុល្លារ។ ចំណែក XZ2 Premium ធ្លាក់​ចុះ​តម្លៃ ៨៦% ពី ៩៩៩ ដុល្លារ នៅ​សល់​ត្រឹម​ ១៤០ ដុល្លារ។ ទិន្នន័យ​នេះ​បញ្ចេញ​ដោយ​ SellCell ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ទិញ​លក់​ទូរសព្ទ​មួយ​ទឹក​នៅ​សហរដ្ឋអាមេរិក។

​ដោយ​ឡែក iPhone XS Max ជា​ស្មាតហ្វូន​រក្សា​តម្លៃ​បាន​ល្អ​ជាង​គេ ដែល​ធ្លាក់​ចុះ​តម្លៃ ៤៧,២% ធ្លាក់​ពី ១០៩៩ ដុល្លារ​ មក​នៅ​ ៥៨០ ដុល្លារ ក្រោយ​ចេញ​បាន​មួយ​ឆ្នាំ។ iPhone XS និង XR ក៏​មាន​អត្រា​ល្អ​ដែរ​គឺ ៤៩,៨% និង ៥២,៣%។

Samsung Note9 ជា​ស្មាតហ្វូន​ Android រក្សា​តម្លៃ​បាន​ល្អ​ជាង​គេ​គឺ​ធ្លាក់​ចុះ​តម្លៃ ៦៧,៩% ថយ​ចុះ​ពី ១០០០ ដុល្លារ​មក​នៅ ៣២១ ដុល្លារ។ ស្មាតហ្វូន​មួយ​ទៀត​​ពី Samsung គឺ​ម៉ូដែល Galaxy S9 ធ្លាក់​ចុះ​តម្លៃ ៧២,៩%៕

ចុចអាន ៖ ស្មាតហ្វូន​មួយ​ម៉ូឌែល​របស់ Samsung ​កំពុង​មាន​បញ្ហា​ស្កេន​ក្រយៅដៃ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់