• 2019-10-18 01:32:45
  • ព័ត៌មាន

ធៀប​គ្នា​តិច​មើល កាមេរ៉ា​លើ Pixel 4 និង iPhone 11 Pro មួយ​ណា​ខ្លាំង​ជាង?

  • 2019-10-18 01:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ ២០១៩ កន្លង​ទៅ ក្រុមហ៊ុន Google ទើប​តែ​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ Pixel 4 និង Pixel 4 XL ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កំពូល​ស្មាតហ្វូន​ខ្លាំង​ខាង​ផ្នែក​កាមេរ៉ា​មួយ​ផង​ដែរ។

លុះ​ថ្មីៗ​នេះ​គេហទំព័រ TheVerge ក៏​បាន​លើក​យក​ការ​ប្រៀបធៀប​រវាង​គុណភាព​កាមេរ៉ា​នៃ Pixel 4 និង iPhone 11 Pro។ ចំពោះ​លក្ខណៈ​សម្បត្តិ​កាមេរ៉ា​នៃ​ម៉ូឌែល​ទាំង​ពីរ៖

+Pixel 4

  • កាមេរ៉ា​មុខ 8MP (F/2.0) មក​ជាមួយ ToF 3D Sensor
  • កាមេរ៉ា​ក្រោយ​ភ្លោះ 12MP (F/1.7)+16MP (F/2.4)

+iPhone 11 Pro

  • កាមេរ៉ា​មុខ 12MP (F/2.2) TrueDepth
  • កាមេរ៉ា​ក្រោយ ៣ គ្រាប់ 12MP(F/1.8)+12MP(F/2.4)+12MP(F/2.0)

ដូច​បាន​ឃើញ​ជាក់ស្តែង TheVerge ​បាន​លើក​យក​ការ​ប្រៀបធៀប​នូវ​ការ​ថត​ក្នុង​ស្ថានភាព​មាន​ពន្លឺ​គ្រប់គ្រាន់ ទាំង​ប្រភេទ Outdoor និង Indoor ប៉ុន្តែ​ពុំ​លើក​យក​ការ​ប្រៀបធៀប​នៅ​ការ​ថត​ពេល​រាត្រី​នោះ​ឡើយ។

ជា​លទ្ធផល​យើង​អាច​សន្មត​បាន​ថា iPhone ឆ្នាំ​នេះ​ធ្វើ​បាន​ល្អ​ច្រើន ជា​ពិសេស​ក្រៅ​ពី​ផ្តល់​នូវ​កម្រិត​ពណ៌​ច្បាស់​ល្អ ទៀត​សោត​នៅ​ទីតាំង​ខ្សោយ​ពន្លឺ​ខ្លះ​ក៏​កាមេរ៉ា iPhone 11 Pro អាច​ផ្តល់​សាច់រូប​បាន​ច្បាស់​ជាមួយ​កម្រិត​ពណ៌​ភ្លឺ​គ្រប់គ្រាន់​ផង​ដែរ។ ប៉ុន្តែ​បើ​ឲ្យ​រើស​យក​ថា​មួយ​ណា​ល្អ​ជាង នោះ​គឺ​ស៊ីសង​លើ​ការ​ស្រលាញ់​របស់​មនុស្ស​ម្នាក់ៗ ព្រោះ​គុណភាព​នៃ​កាមេរ៉ា​ទាំង​ពីរ​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់