• 2019-10-18 01:31:27
  • ព័ត៌មាន

'SKILLS NOT BILLS' ចំណុច​ខ្លាំង​មួយ​ដែល LOL Mobile កំពុង​ទាក់ទាញ​ចិត្ត​អ្នក​លេង​ខ្លាំង

  • 2019-10-18 01:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

League of Legends: Wild Rift ជា​ហ្គេម LOL Mobile ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Riot Games ​ត្រៀម​ប្រកាស​ឲ្យ​លេង​ជា​ផ្លូវការ​នៅ​អំឡុង​ដើម​ឆ្នាំ ២០២០។ ក្រោយ​ចេញ​ឈុត​ឆាក Trailer និង​ព័ត៌មាន​ខ្លះៗ​ទាក់ទិន​នឹង​ហ្គេម​មាន​ឈ្មោះ​ល្បី​មួយ​នេះ សន្ទុះ​អ្នក​គាំទ្រ​ដែល​និយម​លេង​ហ្គេម​ប្រភេទ​ MOBA ​បាន​ផ្ទុះ​ការ​សាទរ​ជា​ខ្លាំង។

បច្ចុប្បន្ន​នៅ​លើ Google Play Stores ហ្គេម Wild Rift កំពុង​ដាក់​ឲ្យ Pre-Register ជា​បណ្តើរៗ​ហើយ និង​មាន​ការ​បង្ហាញ​នូវ​ចំណុច​ខ្លឹម​របស់​ហ្គេម​មួយ​ផ្នែក​ធំ​ផង​ដែរ។

ប៉ុន្តែ​រឿង​ទាក់ទាញ​ចិត្ត​អ្នក​លេង​បំផុត​គឺ​ពាក្យ​មួយ​ឃ្លា​ 'SKILL NOT BILLS' ដែល​សំដៅ​ដល់​អ្នក​លេង​អាច​ធ្វើ​ការ​ទទួល​យក​តួ​អង្គ​ដែល​ខ្លួន​ចង់​បាន​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ខិតខំ​លេង​ចេញ​ពី​សមត្ថភាព​ពិត​ប្រាកដ ពោល​គឺ​មិន​ចាយ​លុយ​ដើម្បី​ទទួល​បាន​ភាព​លេចធ្លោ​ឬ​ចាយ​ពេល​តិច​ជាង​អ្នក​លេង​ដទៃ​នោះ​ឡើយ។

ចំណុច​ផ្សេង​ទៀត Riot Games ​បាន​សម្រិតសម្រាំង​ខ្លាំង​លើ​ការ​ប្រើប្រាស់ Skill នៃ​តួ​អង្គ​នីមួយៗ ពោល​គឺ​ធ្វើ​ឲ្យ​អ្នក​លេង​មាន​អារម្មណ៍​ថា​ដូច​បាន​លេង​នៅ​លើ PC ​ជាមួយ​នឹង​វគ្គ​ ៥ ទល់ ៥ ខណៈ​តួ​អង្គ​ចាប់​ផ្តើម​ដំបូង​មាន​ប្រមាណ​ជា ៤០ តួ​អង្គ៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់