- 2019-10-17 07:56:23
- ផលិតផលថ្មី
មើលរូបរាងកូនឡានអគ្គិសនី Toyota ត្រៀមចេញលក់ចុងឆ្នាំ ២០២០
- 2019-10-17 07:56:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរូបរាងកូនឡានអគ្គិសនី Toyota ត្រៀមចេញលក់ចុងឆ្នាំ ២០២០
ចន្លោះមិនឃើញ
Toyota បានបង្ហាញចេញនូវរូបរាងរថយន្តអគ្គិសនីថ្មី ជារថយន្តខ្នាតតូច ត្រៀមនឹងបញ្ចេញលក់នៅក្នុងប្រទេសជប៉ុន នៅត្រឹមដំណាច់ឆ្នាំ ២០២០។ រថយន្តនេះមានឈ្មោះថា “Ultra-Compact BEV” ដែលឌីហ្សាញឡើងសម្រាប់អ្នកបើកបរវ័យចំណាស់ និងអ្នកទើបបើកបរថ្មីៗផងដែរ។
រថយន្តនេះមានប្រវែង ២៤៩០ ម.ម ទទឹង ១២៩០ ម.ម និងកម្ពស់ ១៥៥០ ម.ម។ រូបរាងតូចរបស់វាស័ក្ដិសមបំផុតនឹងទីក្រុងដូចជាតូក្យូ ដែលមិនមានទីតាំងធំទូលាយសម្រាប់ការចតរថយន្តទំហំធំ។ Toyota មិនបាននិយាយអំពីទំហំអាគុយរបស់រថយន្តនេះទេ ប៉ុន្តែគេដឹងថាវាអាចបើកបរបាន ១០០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៦០ គ.ម/ម៉។
Toyota នឹងដាក់បង្ហាញរថយន្ត Ultra-Compact BEV នេះនៅក្នុងកម្មវិធី Tokyo Motor Show នាសប្ដាហ៍ក្រោយ រួមជាមួយ i-ROAD ជំនាន់ថ្មី និងផលិតផលថ្មីៗជាច្រើនទៀត៕
ចុចអាន ៖ ខឹងឪពុកមិនទិញរថយន្តថ្មីឲ្យ បុរសម្នាក់បើក BWM ទម្លាក់ចូលទឹកប្រឡាយ