• 2019-10-17 03:00:08
  • ហាងឆេងផលិតផល

OnePlus 7 Pro ទូរសព្ទ​ប្រើ RAM12GB តម្លៃ​នៅ​ជាង ៧០០​ដុល្លារ

  • 2019-10-17 03:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7 Pro ជា​ទូរសព្ទ​លំដាប់​ថវិកា​​មួយ​ដែល​បាន​បង្ហាញ​មុខ​ច្រើន​ខែ​មក​ហើយ​នៅ​តាម​ហាង​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ជម្រើស RAM រហូត​ដល់ 12GB។

មាន​អេក្រង់​ទំហំ ៦,៧ អ៊ីញ កាមេរ៉ា​ Selfie ដែល​បង្កប់​ក្នុង​តួ​ខ្លួន​មាន​កម្រិត ១៦ MP ​កាមេរ៉ា​ក្រោយ​មាន​ចំនួន ៣ គ្រាប់ ដែល​ជា​ប្រភេទ​ធម្មតា, Super-Wide-Angle និង​​កាមេរ៉ា​ Zoom បាន​បី​ដង​ជា​ដើម។

តម្លៃ​ OnePlus 7Pro ថ្មី​ដាក់​លក់​តាម​ហាង​បច្ចុប្បន្ន៖

  • ទំហំ RAM ៦ GB/អង្គ​ផ្ទុក 128GB តម្លៃ​ខ្ទង់ ៥៨៥ ដុល្លារ
  • ទំហំ RAM ៨ GB/អង្គ​ផ្ទុក​ 256GB តម្លៃ​ខ្ទង់ ៦៣៥ ដុល្លារ
  • ទំហំ RAM ១២ GB/អង្គ​ផ្ទុក 256GB តម្លៃ​ខ្ទង់ ៧២៩ ដុល្លារ

តម្លៃ​ថ្មី OnePlus 7 Pro ​ពេល​ចេញ​លក់​ដំបូង៖

  • ទំហំ RAM ៦ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រមាណ​ជា ៦៤៥ ដុល្លារ
  • ទំហំ RAM ៨ GB/អង្គ​ផ្ទុក​ ២៥៦ GB តម្លៃ​ប្រមាណ​ជា ៧៤៥ ដុល្លារ
  • ទំហំ RAM ១២ GB/អង្គ​ផ្ទុក ២៥៦ GB តម្លៃ​ប្រមាណ​ជា ៨៣៥ ដុល្លារ

ចំណុច​លេច​ធ្លោ​របស់ OnePlus 7 Pro មាន​ដូច​ជា អេក្រង់​ដែល​មាន​ល្បឿន Refresh 90 Hz, ប្រើ​ឈីប Snapdragon 855, កាមេរ៉ា ៣ គ្រាប់ (ប្រភេទ​ធម្មតា+ Wide + Zoom), កាមេរ៉ា Selfie បង្កប់​ក្នុង​តួ​ខ្លួន និង​សាក​ថ្ម​ឆាប់​ពេញ​ជា​ដើម។

មាន​ជម្រើសRAM ៣ ​​គឺ​ ទំហំ RAM 6GB/អង្គ​ផ្ទុក 128GB, ប្រភេទ ទំហំ RAM 8GB/អង្គ​ផ្ទុក​ 256GB និង​ប្រភេទ ទំហំ RAM 12GB/អង្គ​ផ្ទុក 256GB៕

ចុចអាន៖

បញ្ជាក់​៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់ពីចុះផ្សាយ តម្លៃនៅ​តាមហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់