• 2019-10-17 01:22:51
  • ព័ត៌មាន

ចេញ​ឥត​ល្ហែ មិន​ដល់ ១ ខែ Apple ​ប្រកាស​ប្រព័ន្ធ iOS ថ្មី ៤ លើក

  • 2019-10-17 01:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២០ ​កញ្ញា ឆ្នាំ ២០១៩ គឺ​ជា​ពេល​ដំបូង​ដែល​ក្រុមហ៊ុន Apple ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 13.0 ​ប៉ុន្តែ​ចូល​មក​ទល់​ថ្ងៃ​ទី ១៦ តុលា​នេះ កំណែ​ OS សម្រាប់ iPhone/iPad ​បាន​ឡើង​ដល់​ជំនាន់ iOS 13.1.3 ​ហើយ។

មិន​ដល់​ ១ ខែ​ស្រួលបួល​ផង​នោះ ​ក្រុមហ៊ុន​របស់​លោក Tim Cook ​បាន​កែប្រែ​ចន្លោះ​ប្រហោង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ឥត​ឈប់ ពោល​គឺ​សរុប ៤ លើក​ហើយ។ ក្រុមហ៊ុន​បាន​រំលង​ពី iOS 13.0 ឡើង​មក iOS 13.1 ​មុន​កាលបរិច្ឆេទ​ប្រហែល​មួយ​សប្តាហ៍ ​លុះ​ដល់​ថ្ងៃ​ទី ២៩ ​កញ្ញា​ក៏​បន្ត​ផ្សាយ iOS 13.1.1 ហើយ​បាន​បី​ថ្ងៃ​ក៏​ចេញ​ជំនាន់ iOS 13.1.2 និង​ចុង​ក្រោយ​នេះ​គឺ iOS 13.1.3។

លើ iOS ជំនាន់ក្រោយ​មាន​ទំហំ​អាប់ដែត​ប្រមាណ ១៤៥,៨MB មាន​ការ​ជួសជុល​នូវ​ចន្លោះ​ប្រហោង​ដែល​មិន​ធ្វើ​ឲ្យម៉ាស៊ីន​លឺ​សំឡេង​រោទិ៍​ឬ​ញ័រ​ពេល​មាន​ការ​​ហៅ​ចូល ​និង​ដោះស្រាយ​កម្មវិធី​ច្រើន​ទៀត​ដែល​ដំណើរការ​ខុស​ប្រក្រតី។

អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​អាប់ដែត​ដោយ​ខ្លួន​ឯង​បាន តាម​រយៈ​ការ​ចូល​ទៅ​កាន់ Settings > Software Update រួច​ចុច​ធ្វើ​ការ Download និង Install ជា​ការ​ស្រេច៕

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់