• 2019-10-16 10:04:04
  • ព័ត៌មាន

​​​​​ឆ្កែ​មួយ​ក្បាល​ លេច​មុខ​​​ច្រើន​ប្លង់​លើ​ Google Street View ព្រោះ​ដេញ​តាម​មិន​ឈប់​

  • 2019-10-16 10:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ការងារ​របស់​​ Google បាន​ត្រាច់ចរ​គ្រប់​កន្លែង​ ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ទីកន្លែង​នានា​ជា​លក្ខណៈ​ ៣៦០ ដឺក្រេ​ យក​ទៅ​បង្ហាញ​នៅ​លើ​សេវាកម្ម​ Google Street View។ ចៃដន្យ​អី​សត្វ​ឆ្កែ​មួយ​ក្បាល​បាន​បង្ហាញ​មុខ​​នៅ​​ក្នុង​ប្លង់​ជា​ច្រើន​លើ​ Google Street View ដោយ​សារ​បាន​ដេញ​តាម​ក្រុម​ការងារ​ Google មិន​ឈប់។

ទិដ្ឋភាព​នេះ​គឺ​ស្ថិត​នៅ​​តំបន់​ Kumagawa នៃ​អាណា​ខេត្ត​ Kagoshima ប្រទេស​ជប៉ុន ដោយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​ថ្មីៗ​នេះ។ នៅ​អំឡុង​ពេល​ថត​យក​ទិដ្ឋភាព​នៅ​តំបន់​នេះ​ ក្រុម​ការងារ​របស់​ Google ត្រូវ​បាន​​សត្វ​ឆ្កែ​ដេញ​តាម​ ដោយ​សារ​តែ​​មាន​ការ​ងឿង​ឆ្ងល់៕

ប្រភព៖ VNReview ប្រែ​សម្រួល៖ សុខហេង

មតិយោបល់