• 2019-10-15 05:56:28
  • ព័ត៌មាន

ស្មាតហ្វូនមានមុខងារ Video​ ​Bokeh ​ដំបូង​បង្អស់​​របស់​ ​OPPO ជិតចេញមុខនៅខ្មែរហើយ!

  • 2019-10-15 05:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​នៅ​កម្ពុជា ​បាន​ប្រកាសចេញកម្មវិធីថ្មីសម្រាប់អ្នកគាំទ្រ​ តាមរយៈ​ការ​ផ្តល់​នូវ​រង្វាន់​ទូរសព្ទ​ដៃ​ស៊េរី​ថ្មី​ ​OPPO​ ​Reno2​ ​F​ ​ចំនួន​ ​១០ ​គ្រឿង​សម្រាប់​អតិថិជន​ដែល​បាន​កម្ម៉ង់ទិញ​ក្នុងប្រភេទ ​(Blind​ ​Order)​ ​លើ​ស្មា​ត​ហ្វូ​ន​ទាំង​ពី​រម៉ូ​ឌែ​លនេះ​​ចាប់ពី​ថ្ងៃទី​ ​៧ ​ដល់​ ​១៧ ​តុលា​ ២០១៩​ ​ដែល​កៀក​នឹង​ថ្ងៃ​សម្ពោធ​ផលិតផល​ថ្មី​របស់​ខ្លួន​តែម្តង​។

កាមេរ៉ាលើ Oppo Reno

​លើក​នេះ​ ​OPPO​ ​មិន​ធ្វើឲ្យ​អ្នកគាំទ្ររង់ចាំ​​យូរឡើយ ក្រុមហ៊ុននឹង​បង្ហាញ​ជូន​នូវ​មុខមាត់​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Reno2​ ​និង​ស្មា​ត​ហ្វូ​ន​ធុន​កណ្តាល​ ​OPPO​ ​Reno2​ ​F​ ពោលគឺប្រកាសនៅថ្ងៃទី ១៧ តុលាឆ្នាំ ២០១៩ ខាងមុខនេះ។

បញ្ជាក់ដែរថា ​OPPO​ ​Reno2​ ​គឺជា​ស្មា​ត​ហ្វូ​ន​​ដែល​កើត​ចេញពី​កំ​ណែ​ទម្រង់​នៃ​ទូរសព្ទ​ ​Reno​ ​ស៊េរី​មុន​ ​ដោយ​បំពាក់​មក​នូវ​ការរចនា​ទាន់​សម័យ​ជាង​មុន​ ​ជាមួយនឹង​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ​ ​ដែល​មាន​អេក្រង់​ ​AMOLED​ ​លាត​ពេញ​​និង​កញ្ចក់​ ​E3 ការពារ​ចំណាំង​ពន្លឺ​ ​កាន់តែ​ភ្លឺ​​ច្បាស់​។​

នៅ​ផ្នែក​ខាងក្រោយ​វិញ​ត្រូវ​បាន​រចនា​យ៉ាង​ស្រស់​ស្អាត​រលើបរលោង​ ដោយ​កញ្ចក់​ស្វិត​ ​CGG5​ ​មាន​ភាព​ស៊ីមេទ្រី​នៅ​ចំណុច​កណ្តាល​ ​មិន​តែប៉ុណ្ណោះ​ការរចនា​ ​O​-​Dot​ ​ជួយការ​ពារ​ភាព​សឹក​ឡេ​ននៃ​កាមេរ៉ា​ ​ដោយ​បំពាក់​សេ​រ៉ា​មិច​ ​ងាយស្រួល​ក្នុង​ចាប់កាន់​ប្រើ​។​

ឈុតមួយក្នុងវីដេអូ OPPO Reno2 Series

​OPPO​ ​Reno​ ​2​ ​មាន​កាមេរ៉ា​ក្រោយ​ ​៤ គ្រាប់​ ​អាច​ថត​វីដេអូ​ ​គ្មាន​រំ​ញ័រ​ស្ទើរ​ស្មើ​ ​“​០​”​ ​ថតរូប​ច្បាស់​ល្អ​ស្អាត​ ​នៅពេល​យប់​ ​ឬ​ទី​ងងឹត​ ​ថតរូប​ជិត​បែប​ម៉ាក្រូ​ ​និង​ ​ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិន​ចាំបាច់​ដើរថយក្រោយ​ ​ថតរូប Zoom​ ​បាយ​ឆ្ងាយ​ ​និង​ការថត​រូប​បែប​ស​-ខ្មៅ​ល្អ​ឥត​ចន្លោះ​។​

​ជាពិសេស​អ្នក​អាច​រីករាយ​ជាមួយនឹង​មុខងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃខាងក្រោយ​​ទាំង​កាមេរ៉ា​មុខក្រោយ​ ​ឬ​​ហៅថា​ ​Video​ ​Bokeh​ ​និង​មាន​បំពាក់​កម្មវិធី​ ​Video​ ​Edit​ ​ដំបូង​គេ​បង្អស់​​របស់​ ​OPPO​ ​នេះ​បើ​យោង​តាម​​វេ​ប​សាយ​ ​OPPO​ ​Global​។​

OPPO​ ​Reno​​

​បើ​ក្រលេកមើល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​2F​ ​ជា​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ ​ដែល​កើត​ចេញពី​ ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ ​F​ ​Series​ ​និង​ ​Reno​ ​Series​ ​នឹង​ផ្តល់​នូវ​បទពិសោធន៍​ថ្មីស្រឡាង​ដល់​អ្នកប្រើ​ប្រាស់​ ​និង​ពញា​ក់​អា​រមុ្ម​ណ៍​ដល់​ ​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​នៅ​គ្រប់​ទីកន្លែង​។​

​ស្មា​ត​ហ្វូ​នកូ​នកា​ត់​រូប​នេះ​ ​មាន​ ​រចនាបថ្មី ​នឹង​បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ ៤​ ​មានផ្ទៃ​រាបស្មើ​មិន​ងាយ​សឹក​ឡេ​នដូច​គ្នា​ ​ស្រដៀងគ្នា​នឹង​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​2​។​

​ភាព​ច្នៃប្រឌិត​ ​និង​សមត្ថភាព​ដ៏​អស្ចារ្យ​នៃ​បច្ចេកវិទ្យា​ឈាន​មុន​​ដែល​នឹង​បំពាក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ ​OPPO​ ​រហូត​ធ្វើឲ្យ​តារា​ប្រុសស្រី​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា​​ដូចជា​ អ្នកនាង​ ​ពេជ្រ​ ​សោភា​ ​កញ្ញា​ ​រ៉េ​ត​ស៊ូ​ហ្សា​ណា​ ​លោក​ ​Step​ ​និង​​លោក​ ​RavenBlaze​ ​ជាដើម​នាំគ្នា​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ ​ក្នុង​ការ​ទាក់ទាញ​ ​Fan​ ​របស់​ពួកគេ​ឲ្យ​រង់ចាំ​ទស្សនា​​នូវ​អ្វី​ដែល​ថ្មី​ ​ដែល​ពួកគេ​តែងតែ​មាន​ចំងល់​ជុំវិញ​ ​Reno2​ ​series​ ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ ​OPPO​ ​នៅ​កម្ពុជា​។​

​ទស្សនា​វីដេអូ​ខាងក្រោម​៖​

​ការ​រៀបរាប់​ខាងលើ​ ​គឺ​ពុំ​ទាន់​អស់​សេចក្តី​នៃ​លក្ខណៈ​ពិ​សេស​ៗ​ ​របស់​ ​OPPO​ ​Reno​ ​2​ ​និង​ ​Reno​ ​2F​ ​អាស្រ័យហេតុ​សូមកុំ​ភ្លេច​រង​ចាំ​ទស្សនាការ​ផ្សាយ​ផ្ទាល់​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី​ទាំងពីរ​នៅ​លើ​ ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ ​OPPO​ ​កម្ពុជា ​OPPOCAMBODIA/

មតិយោបល់