• 2019-10-14 08:20:56
  • ព័ត៌មាន

​Hackers​ រុស្ស៊ីបាន​កែ​កូដ​ក្នុង​កម្មវិធី​ ​Chrome​ ​និង​ ​Firefox​ ក្នុងបំណងចង់បានរឿងមួយ

  • 2019-10-14 08:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ ​hackers​ ​រុ​ស្សុី​បាន​កែ​កូដ​ក្នុង​កម្មវិធី​ ​Chrome​ ​និង​ ​Firefox​ ​ដើម្បី​លួច​តាមដាន​ចរាចរណ៍​គេហទំព័រ​ដែល​មាន​ប្រព័ន្ធ​ការពារ​ ​(​Secure​ ​Web​ ​Traffic​)​ ​

កម្មវិធី​ ​Chrome​ ​និង​ ​Firefox

​ក្រុមហ៊ុន​ ​Kaspersky​ ​បាន​ប្រកាស​ពី​ការប៉ុនប៉ង​វាយប្រហារ​ ​ដោយក្រុម​ជនជាតិ​រុស្ស៊ី​ដែល​មានឈ្មោះ​ថា​ ​Turla​ ​ដោយ​បាន​កែ​កូដ​ក្នុង​កម្មវិធី​ ​Chrome​ ​និង​ ​Firefox​ ​ដើម្បី​បន្លំចូល​ប្រព័ន្ធ​បណ្តាញ​អ៊ី​ន​គ្រីប​ ​(​encrypt​)​។​ ​ដំបូង​ឡើយ​ក្រុម​នេះ​បាន​បញ្ចូល​មេរោគ​ ​Trojan​ ​ដែល​អាច​ឱ្យ​ពួកគេ​បញ្ជា​ពី​ចម្ងាយ​ ​បន្ទាប់មក​ក៏​កែប្រែ​កម្មវិធី​ ​browsers​ ​ដើម្បី​បំប្លែង​ ​Certificate​ ​ដោយខ្លួនឯង​ ​ដែល​អាច​ឱ្យ​គេ​តាមដាន​ចរាចរណ៍​ទោះជា​មាន​ប្រព័ន្ធ​ការពារ​ក៏ដោយ​។​

ទោះ​មិន​ច្បាស់​ថា​ ​តើ​ហេតុអ្វីបានជា​ក្រុម​ ​hackers​ ​នេះ​ចង់​ ​កែ​កូដ​ក្នុង​កម្មវិធី​ ​browsers​ ​នៅពេល​ដែលគេ​អាច​ជ្រៀតចូល​ពី​ចម្ងាយ​តាមរយៈ​មេរោគ​ ​Trojan​ ​បាន​ហើយ​នោះ​។​ ​បើ​តាម​អ្នកស្រាវជ្រាវ​មួយចំនួន​ ​បាន​គិតថា​ ​វា​អាច​ជា​វិធី​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​លប​លួចចូល​តាមដាន​ចរាចរណ៍​បាន​រហូត​។

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

​ទោះបីជា​អ្នកប្រើ​ប្រាស់​បាន​លុបចោល​មេរោគ​ ​Trojan​ ​ក៏ដោយ​ ​ព្រោះ​អ្នកប្រើ​ប្រាស់​ភាគច្រើន​នឹង​មិន​លុបចោល​ ​ហើយ​ដំឡើង​កម្មវិធី​ ​browsers​ ​ឡើងវិញ​នោះ​ទេ​។​ ​នេះ​គឺជា​ឧទាហរណ៍​មួយ​ដែល​ ​អ្នកប្រើ​ប្រាស់​គួរ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទាញ​យក​កម្មវិធី​។​ ដូច្នេះ​សូមកុំ​ទាញ​យក​កម្មវិធី​ពី​ប្រភព​មិន​ច្បាស់លាស់​ ​និង​កុំ​ចុច​លើ​ ​links​ ​ដែល​អ្នក​ឃើញ​លើ​គេហ​ទំ​ព័រ​ផ្សេង​ៗ​៕​ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ រក្សា

មតិយោបល់