• 2019-10-14 02:24:40
  • ហាងឆេងផលិតផល

ឆែក​តម្លៃ iPhone 11 ទាំង ៣​ម៉ូដែល​នៅ​សល់​ប៉ុន្មាន​ព្រឹក​នេះ

  • 2019-10-14 02:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាក់​មាន​ភាព​ស្ងាត់​បន្តិច​ក្រោយ​ពេល​ត្រកូល iPhone 11 ចេញ​លក់​បាន​មួយ​រយះ​នៅ​តាម​ហាង។ ចូល​ព្រឹក​នេះ​វិញ iPhone 11 ទាំង ៣ស៊េរី​នៅ​តែ​មាន​តម្លៃ​ពុំ​សូវ​ប្រែ​ប្រួល​ច្រើន។

ចេញ​លក់​បាន​ជាង​កន្លះ​ខែ​នៅ​តាម​ហាង​នៅ​តែ​មាន​អ្នក​ទិញ​ជា​ហូរហែ។ តាម​ការ​បង្ហើប​ពី​អ្នក​លក់ iPhone ស៊េរី​ថ្មី​លក់​ចេញ​ច្រើន​គឺ​ម៉ូដែល iPhone 11 Pro Max ។ ចំពោះ​តម្លៃ​ដែល​ប្រកាស​ចេញ​ដំបូង​មាន​ចាប់​ពី ៦៩៩ ដុល្លារ សម្រាប់ iPhone 11 និង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone 11 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ សម្រាប់ iPhone 11 Pro Max (តម្លៃ​ទីផ្សារ​បរទេស)។

ចង់​ដឹង​ច្បាស់​ឆែក​តម្លៃ iPhoneខាង​ក្រោម​កំពុង​លក់​តាម​ហាង៖

iPhone 11

• iPhone 11 ទំហំ 64GB មាន​តម្លៃខ្ទង់  ៨២០ ដុល្លារ

• iPhone 11 ទំហំ 128GB មាន​តម្លៃខ្ទង់   ៨៦០ ដុល្លារ

• iPhone 11 ទំហំ 256GB មាន​តម្លៃខ្ទង់ ៩៥០ ដុល្លារ

iPhone 11 Pro

• iPhone 11 Pro ទំហំ 64GB មាន​តម្លៃខ្ទង់  ១ ១៥០ ដុល្លារ

• iPhone 11 Pro ទំហំ 256GB មាន​តម្លៃខ្ទង់  ១ ២៥០ ដុល្លារ

• iPhone 11 Pro ទំហំ 512GB មាន​តម្លៃខ្ទង់  ១ ៤៨០ ដុល្លារ

iPhone 11 Pro Max

• iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃខ្ទង់ ១ ៣០០ ដុល្លារ

• iPhone 11 Pro Max ទំហំ 256GB មាន​តម្លៃខ្ទង់  ១ ៤៥០ ដុល្លារ

• iPhone 11 Pro Max ទំហំ 512GB មាន​តម្លៃខ្ទង់ ១ ៦៥០ ដុល្លារ

ងាក​មក​ក្រុមហ៊ុន iOne ដែល​ជា​ក្រុមហ៊ុន ទទួល​បាន​សិទ្ធិ​លក់​ផលិត​ផល​ផ្លូវ​ការ របស់ Apple ធំ​ជាង​គេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ប្រកាស បើក​ទទួល​នូវ​ការ​កុម្ម៉ង់​ទិញ ចាប់​ពី​ថ្ងៃ​ទី ១១ ដល់ ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០១៩ នេះ​តទៅ សម្រាប់​ម៉ូដែល iPhone 11/ iPhone 11 Pro និង​ iPhone 11 Pro Max៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្តិចបន្តួចនៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់