• 2019-10-11 04:39:12
  • ផលិតផលថ្មី

Google កុង​ជាមួយ Apple ទៀត​! កុំព្យូទ័រ​យួរ​ដៃ​មួយនេះ រាងសឹង​តែ​ដូច MacBook

  • 2019-10-11 04:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីធំប្រចាំឆ្នាំរបស់ Google នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៩ ខាងមុខនេះ។ កម្មវិធីនេះដែរ ត្រូវ​បាន​គេដឹងថា ក្រុមហ៊ុននឹងប្រកាសចេញស្មាតហ្វូនជំនាន់ស្រឡាយ Pixel 4/4XL បង្ហាញបច្ចេកវិទ្យាលើ Software ថ្មី និងជាពិសេស Hardware ថ្មីដូចជា កុំព្យូទ័រថ្មីផងមានឈ្មោះថា Google Pixelbook Go។

Google Pixelbook Go

កុំព្យូទ័រយួរដៃស្រឡាយ Pixelbook ចេញកាលពីឆ្នាំ ២០១៧ បានផ្លាស់រូបរាងថ្មី។ ដោយ Pixelbook Go ដំណើការដោយ Chrome OS អាចនឹងបំពាក់ដោយអេក្រង់ ១៣,៣ អ៊ីញកម្រិតបង្ហាញរូបភាព 4K មានរន្ធ ២ សាកភ្លើង USB-C មានជម្រើសឈីប Intel Core m3(i5 និង i7) RAM 16GB/ ២៥៦GB។

ផ្នែកខាងមុខសរសេរអក្សរធំៗ "ProductName" បំពាក់កាមេរ៉ា ២ មេហ្គាភិចសែល មានរន្ធដោតកាស មានក្ដារចុចធំៗស្រដៀងនឹង Macbook ក៏ដូចរូបរាងខាងក្រៅផងដែរ។

និងមានជម្រើសពិសេសគឺ ឈីបការពារសុវត្ថិភាពខ្ពស់ Titan C ដែលអ្នកធ្លាប់ឃើញលើ Pixel Slate (ថេប្លេត ១២ អ៊ីញរបស់ Google)។ ដោយឡែកជម្រើសពណ៌អាចនឹងមាន ២ គឺសនិងផ្កាឈូក។ សម្រាប់តម្លៃសូមរង់ចាំដល់ការប្រកាសចេញជាផ្លូវការ៕

ផ្នែកខាងខ្នងរបស់ Pixelbook Go
រន្ធ ២ សាកភ្លើង USB-C លើ Pixelbook Go
Pixelbook Go
Pixelbook Go

ទស្សនាវីដេអូកាន់ផ្ទាល់ដែលបែកធ្លាយចេញពីក្រុមការងារ 9to5google៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

មតិយោបល់