• 2019-10-05 05:45:36
  • ព័ត៌មាន

Apple ​បើក​​ជួសជុល​ឲ្យ​មិន​យក​លុយ​ ​បើ iPhone 6s មិន​ដំណើការ

  • 2019-10-05 05:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗថ្មី ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស Apple បានចេញសេចក្ដីប្រកាសពីដំណឹងល្អមួយ ដែលសំដៅដល់ស្មាតហ្វូនជំនាន់ចាស់របស់ខ្លួន (serial number ចេញចាប់ពីខែតុលាឆ្នាំ ២០១៨ ដល់សីហា ២០១៩) ជាពិសេស ករណី iPhone 6s/6S Plus អាប់ដែតជំនាន់ iOS 13 ឬខ្ពស់ជាងនេះឡើងទៅ បើកម៉ាស៊ីនមិនដំណើការ ក្រុមហ៊ុននឹងជួសជុលមិនយកប្រាក់នោះទេ។

iPhone 6s

ប្រសិនបើអ្នកកំពុងជួបបញ្ហាសូមចូលទៅកាន់វិបសាយ Support.apple រួចវាយលេខ serial number ទូរសព្ទចូល(មានតែម៉ូឌែលសរសេរខាងលើប៉ុណ្ណោះ)។ ចំពោះរបៀបចុចរក serial number គឺ Settings > General > About.(Phone, iPad, iPod touch, iPod, និង Apple Watch)។

ម្យ៉ាងទៀត Apple ក៏មិនបានបញ្ជាក់លម្អិតថា ដោះស្រាយបែបណាយកលុយ ឬមិនយកលុយនោះទេ គ្រាន់គោលបំណងដើម្បីដោះស្រាយជូនអ្នកដែលកំពុងប្រើ iPhone ជំនាន់ដែលមិនគាំទ្រដោយ iOS 13៕

ប្រភព៖ Apple | theverge ប្រែ​សម្រួល៖ រក្សា

មតិយោបល់