• 2019-10-04 06:51:48
  • ព័ត៌មាន

​ក្រុមហ៊ុន​មួយ​នេះហ៊ាន​តម្លើងដល់​ Ultra-dark mode ថតយប់ងងឹតសូន្យ តែរូបភ្លឺស្រឡះ(វីដេអូ)

  • 2019-10-04 06:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​គេហទំព័រ​ ​GSM​ ​Arena​ ​បាន​បង្ហាញថា​ ​OPPO​ ​កូនកាត់នេះ​នឹង​បំពាក់​មក​ជាមួយ​នូវ​ការរចនា​យ៉ាង​ល្អ រាង​​ស្អាត​ទាន់សម័យ​ ទាក់ទាញគួរឲ្យចង់កាន់ប្រើ​។​ ​បើ​ក្រឡេកមក​មើល​នៅ​លើ​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ ​OPPO​ ​នៅ​កម្ពុជា​ឯណេះ​វិញ​ ​គឺ​កំពុងតែ​ព្រលយ​នូវ​រូបរាង​ ​OPPO​ ​Reno​ ​2F​ ​ដែល​ជា​ស្មា​ត​ហ្វូ​នកូ​នកា​ត់​របស់​ស៊េរី​ ​F​ ​ជំនាន់​ថ្មី​បណ្តើរ​ៗ​ហើយ​ដែរ​។

រូបភាពគំរូដែល Oppo សរសេរថា Ultra-Dark mode

វីដេអូ teaser ខ្លីពី Oppo ត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកតាមដានបច្ចេកវិទ្យាថ្មីៗនិងអ្នកជំនាញផ្នែកថតរូប ក៏ព្រោះតែ Ultra-Dark mode ចង់សំដៅដល់ការថតពេលយប់ងងឹតសូន្យ តែអាចផលិតរូបមកជាមួយនឹងពន្លឺគ្រប់គ្រាន់ មិនដូចជារូបថតពេលយប់កាលពីមុននោះទេ។

រាង OPPO​ ​កូនកាត់

​Reno​ ​2F នឹង​មាន​អេក្រង់​លាត​ពេញ​ទំហំ​ ​6.5​”​AMOLED​ ​គ្មាន​ដំណក់ទឹក​ ​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ​ ​គ្មាន​ចោះ​រន្ធ​ ​រី​ឯ​ផ្នែក​ខាងក្រោយ​ត្រូវ​បាន​រចនា​ចេញ​មក​ឡើង​រលោង​ ​ប៉ុន្តែ​​ងាយស្រួល​ចាប់កាន់​ ​ដោយ​កញ្ចក់​ ​CGG​ កម្រិត ៦ ​ស្វិត​រឹង​មុំា​ ​ធន់​មិន​ងាយ​ប្រេះ​បែក​ ​ក្រោយ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ជាច្រើន​ដង​ ​និង​​អម​មក​នូវ​ការ​ឌីហ្សាញ​ ​Logo​ ​ដែល​ស៊ី​មី​ទ្រី​គ្នា​ចំ​កណ្តាល​ ព្រមជាមួយនឹងការ (Upgrade​) ​ជា​អក្សរ​ Designed​ ​for​ ​Reno​ ​សម្រាប់​ ​OPPO​ ​Reno​ ​ជំនាន់​ថ្មីនេះ​តែម្តង​។ ជាពិសេសរាងរបស់វា ជាការ​បន្ស៉ី​គ្នា​បែប​ ​Reno​ ​Series​ ​ជាមួយ​និង​ ​F​ ​Series​ ​ដោយក្រុម​ហ៊ុន​បាន​បន្ថែម​នូវ​ការ​អភិវឌ្ឍន៍បន្ថែម​ទាំង​ ​Software​ ​និង​ ​Hardware។

ទស្សនាវីដេអូ teaser ពី Ultra-Dark mode៖

រូបថតផ្ទាល់

​កន្លងមក​ ​OPPO​ ​F11​ ​Pro​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ពីសំណាក់​អ្នកប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ននៅ​កម្ពុជា​ ​និង​ ​ពិភពលោក​ ​ដោយសារ​វា​មាន​រូបរាង​ស្អាត​ ​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ដំបូង​គេ​ ​និង​ ​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ថតរូប​ស្អាត​នៅពេល​យប់​។​ ​ចំណែក​ឯ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​ ​OPPO​ ​Reno​ ​ដែល​បាន​បង្ហាញខ្លួន​ ​កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៩​ ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ស្មា​ត​ហ្វូ​ន​ល្អ ដែល​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត​(គ្មានពីរ) ​តំណាង​ឲ្យ​ការ​តស៊ូ​ ​និង​ ​ភាព​ច្នៃប្រឌិត​ខ្ពស់​។​

​អតិថិជន​មិន​តិច​ទេ​ដែល​សរសើរ​សមត្ថភាព​នៃ​ស្មា​ត​ហ្វូ​ន​ ​Reno​ ​Series ​មិន​ដាច់​ពី​មាត់​ទាំង​បច្ចេកវិទ្យា​ ​10x​ ​Hybrid​ ​Zoom​ ​និង​ ​60x​ ​Digital​ ​Zoom​ ​រួមផ្សំ​ជាមួយនឹង​រូបរាង​ស្អាត​បែប​ ​High​-​Show​ ​តែម្តង​។

រំឮកថា​ ​នៅពេល​ដែល​កំពុង​ឡើង​កូដ​ខ្លាំង​នៅ​កម្ពុជា​នឹង​តំបន់​អាស៊ី​អាគ្នេយ៍​(​យោង​តាម​របាយការណ៍​ ​Canalys​ ​ចេញផ្សាយ​ក្នុង​ខែសីហា​ ​ឆមាស​ទី២​ ​ឆ្នាំ​ ​២០១៩​)​ ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​មិន​បង្អង់​ដៃ​ក្នុង​ការ​សម្រុក​រុករក​ ​និង​ ​ច្នៃប្រឌិត​ផ្នែក​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​និង​ ​ធ្វើ​កំណែប្រែ​ ​(​Update​)​ ​លើ​ផលិតផល​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​ ​ឲ្យ​កាន់តែ​អស្ចារ្យ​ ​កាន់តែ​កា​លីប​ជាង​មុន​ ​ដើម្បី​ជាទី​ចាប់អារម្មណ៍​របស់​អ្នកប្រើ​ប្រាស់​នៅ​ជុំវិញ​ពិភពលោក​។​

​ដោយ​សម្លឹងឃើញ​នូវ​សក្តា​នុ​ពល​ ​និង​ ​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ធុន​កណ្តាល​ត្រកូល​ ​F​ ​និង​ ​ធុន​ខ្ពស់​ ​ត្រកូល​ ​Reno​ ​ក្រុមហ៊ុន​ ​OPPO​ ​បាន​ធ្វើការ​ច្របាច់​បញ្ចូល​គ្នា​​បង្កើត​នូវ​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ជំនាន់​ថ្មី​ដែល​មានឈ្មោះ​ថា​ ​OPPO​ ​Reno​ ​2F ដែលគ្រោងនឹងបញ្ចេញមកឆាប់ៗខាងមុខនេះ​៕

អត្ថបទ៖ រក្សា

មតិយោបល់