• 2019-10-04 08:34:04
  • ព័ត៌មាន

ចេញ​គំរូ​រាង AirPods 3 ល្បី​ថា​មក​ជាមួយ​មុខងារ​ថ្មី ​អាច​ប្រកាស​ខែ​តុលា​នេះ

  • 2019-10-04 08:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតប​នឹង​ចចាមអារ៉ាម​នៃ​ការ​បែកធ្លាយ​នូវ​ព័ត៌មាន​មួយ​ចំនួន​ទាក់ទិន​នឹង​កាស​ឥត​ខ្សែ​ជំនាន់​ទី ៣ របស់ Apple ​ក្រឡេក​ទៅ​មើល​អ្នក​រចនា​លោក Michael Rieplhuber ​ក៏​បាន​ច្នៃ​បង្កើត​ឡើង​នូវ​គំរូ​រាង (Concept) ដ៏​ស្រស់ស្អាត​មួយ។

ផ្អែក​តាម​ព័ត៌មាន​ខ្លះៗ​ចេញ​ពី​កំណែ​នៃ​ប្រព័ន្ធ​សាកល្បង iOS 13.2 Beta ប្រភព​បាន​ចែកចាយ​រូបរាង AirPods 3 នៅ​លើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃ​សុក្រ​នេះ។ រូបរាង​របស់​វា​ត្រូវ​បាន​ព្យាករណ៍​ថា​អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​បើ​ធៀប​នឹង​សេរ៊ី​ទី ១ និង​ទី​ ២។

ចំពោះ​ការ​ញាត់​បញ្ចូល​នូវ​មុខងារ​ថ្មី កាស​មាន​កូដ​ម៉ាស៊ីន B298 រួម​បញ្ចូល​ទាំង​មុខងារ​ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ Noise Canceling ដែល​ឲ្យ​ឈ្មោះ​ថា 'Focos Mode' ក៏​ដូច​ជា​ប្រព័ន្ធ​ការពារ​ជម្រាប​ទឹក​ថែម​ទៀត​ផង។ ទាក់ទិន​នឹង​ការ​បង្ហាញ​ខ្លួន​មាន​ភាគរយ​ច្រើន​អាច​នឹង​ធ្វើ​ទៅ​បាន​នៅ​ព្រឹត្តិការណ៍​នា​ខែ​តុលា ឆ្នាំ ២០១៩ នេះ៕

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់