• 2019-10-03 06:58:45
  • ព័ត៌មាន

តាក់ស៊ី​លើ​ទឹក​តម្លៃ ១៥០ ០០០ ដុល្លារ កំពុង​ដាក់​ដំណើរការ​ក្នុង​ទីក្រុង​ប៉ារីស

  • 2019-10-03 06:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ធ្លាប់​តែ​លេចលឺ​ព័ត៌មាន​ជុំវិញ​ការ​ផលិត​តាក់ស៊ី​លើ​អាកាស ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន SeaBubble ​ស្រាប់​តែ​បង្ក​ការ​ភ្ញាក់ផ្អើល​ក្រោយ​ដាក់​ឲ្យ​ដំណើរការ​នូវ​តាក់ស៊ី​លើ​ទឹក ដែល​ធ្លាប់​តែ​ឃើញ​ក្នុង​ខ្សែភាពយន្ត James Bond ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

លើ​គោលដៅ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​លើ​ដង​វិថី ​ប្រភេទ​ទូក​ប្រើប្រាស់​អគ្គិសនី​មួយ​នេះ​អាច​រត់​ដល់​ល្បឿន ៣២ គ.ម/ម៉ ផ្ទុក​អ្នក​ដំណើរ​បាន ៤ ​នាក់ ដោយ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ហៅ​បាន​បាន​តាម​រយៈ​កម្មវិធី​លើ​ស្មាតហ្វូន​ដូច​ប្រព័ន្ធ​ធ្វើ​ដំណើរ​ដទៃ​ទៀត​អ៊ីចឹង​ដែរ។

មិន​មាន​ការ​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ ប៉ុន្តែ​ចំពោះ​តម្លៃ​នៃ​តាក់ស៊ី​លើ​អាកាស​មួយ​នេះ​ថ្លៃ​ដល់​ទៅ ១៥០ ០០០ ដុល្លារ/គ្រឿង។ គោលដៅ​របស់​ក្រុមហ៊ុន​ SeaBubbles មាន​បំណង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ ៥០ ទីក្រុង​ទូទាំង​សកលលោក។

ថ្លែង​ប្រាប់​សារព័ត៌មាន Reuters ​ស្ថាបនិក​លោក Alain Thebault មាន​ប្រសាសន៍​ថា៖ "ការ​បំពុល​បរិយាកាស​បាន​បង្កើត​ឡើង​ដោយ​រថយន្ត​ជា​ច្រើនពាន់​លាន​គ្រឿង​លើ​ដង​វិថី ហើយ​ត្បិត​រថយន្ត​ខ្លះ​បំពាក់​ដោយ​ការ​បម្លែង​នូវ​ថាមពល​ស្អាត ក៏​នៅ​តែ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ហើយ​នេះ​គឺ​ជា​អនាគត​ថ្មី​មួយ"៕

អានអត្ថបទ:

​​

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់