• 2019-10-03 05:30:03
  • ព័ត៌មាន

​អ្នកប្រើ​ ​S10​ ក៏​អាច​អាចអាប់ដែតកម្មវិធី​មួយ ប្រើ​បាន​ដូច​ ​Note​ ​10​

  • 2019-10-03 05:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ដែល​កំពុង​ប្រើ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​Galaxy​ ​S10​ ​នៅពេល​នេះ​អាច​ធ្វើ​កំណែប្រែ​កម្មវិធី​ ​(​Update​ ​software​)​ ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​នូវ​លក្ខណៈ​ពិ​សេស​ៗ​ព្រមទាំង​ជាមុ​ខ​ងារ​ពិ​សេស​ៗ​ ​(​ ​Powerful​ ​Features​)​ ​ដូច​ទៅ​នឹង​ Samsung​ ​Galaxy​ ​Note​ ​10​ ដូច្នោះដែរ។

Samsung​ ​Galaxy​ ​S10

​លក្ខណៈ​ពិសេស​ ​និង​មុខងារ​អស្ចារ្យ​ដែល​ Galaxy​ ​S10​ ​,​ ​S10​+​ ​និង​ ​S10​ ​5G​ ​ទទួល​បាន​រួមមាន​ដូចជា​៖​

-Prograde​ ​Camera​:​ សំដៅដល់​កម្មវិធី​កាមេរ៉ា​នៅ​លើ​ ​Galaxy​ ​S10​ ​នឹង​មាន​លក្ខណៈ​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយនឹង​មុខងារ​ ​Night​ ​Mode​,​ ​Super​ ​Steady​ ​Video​ ​Stabilization​,​ ​AR​ ​Doodle​,​ ​Live​ ​focus​ ​video​ ​recording​,​ ​និង​ ​bokeh​ ​effects​ ​ជាមួយនឹង​កាមេរ៉ា​មុខ​ ​ឬ​កាមេរ៉ា​ក្រោយ​បាន​។

-​Samsung​ ​Dex​ ​for​ ​PC​:​ សំដៅដល់​អតិថិជន​ដែល​កំពុង​ប្រើ​ ​Galaxy​ ​S10​ ​អាច​ធ្វើការ​ទាញ​យក​កម្មវិធី​ ​(​Download​)​ ​ពី​ ​SamsungDex.com​។​ ​ដូច្នេះ​លោកអ្នក​អាច​បង្ហាញ​ ​និង​ប្រើប្រាស់​ ​Samsung​ ​Dex​ ​ជាមួយនឹង​ ​PC​ ​ឬ​ ​Mac​ ​បាន​យ៉ាង​ងាយស្រួល​។​

Samsung​ ​Dex​ ​for​ ​PC

បើ​យោង​តាម​លោក​ ​Jiyoung​ ​Mun​ ​ដែល​ជា​វិស្វករ​ផ្នែក​កម្មវិធី​ ​Samsung​ ​Electronics​’​ ​Mobile​ ​R​&​D​ ​Office​ ​បាន​បញ្ជាក់​ថា​ការ​ធ្វើ​កំណែប្រែ​កម្មវិធី​របស់​ ​Galaxy​ ​S10​ ​គឺ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ ​ ​សាម​សុង​ ​ក្នុង​ការ​ធ្វើ​ឱ្យ​អតិថិជន​របស់​ខ្លួន​ទាំងអស់​ទទួល​បាន​នូវ​ជម្រើស​នៃ​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​សម្បូរ​បែប​។​

Prograde​ ​Camera

​សូម​បញ្ជាក់​ថា​ ការ​ធ្វើ​កំណែប្រែ​កម្មវិធី​ ​(​Update​ ​software​)​ ​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ ​ឬ​ខុសគ្នា​តិចតួច​ទៅតាម​បណ្តា​ប្រទេស​នី​មួយ​ៗ​។​ ​អាចមក​សាកសួរ​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​ ​និង​ដេប៉ូ​ចែកចាយ​ផលិតផល​​សាម​សុង​ ​ដែល​នៅ​ជិត​លោកអ្នក​បំផុត។

ប្រភព៖ newsroom ប្រែ​សម្រួល៖ រក្សា

មតិយោបល់