• 2019-10-03 04:16:49
  • ព័ត៌មាន

OPPO​ ​កូនកាត់​ លេចមុខបន្តិចម្តងៗហើយ!

  • 2019-10-03 04:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ ដំណឹងពីស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់​ ​OPPO​ ​F​ ​Series​ នោះ គឺថា​អាច​នឹងជា​ការ​ច្របាច់​បញ្ចូល​គ្នា​ ​ឬ​​បន្ស៊ី​គ្នា​រវាង​ត្រូ​កូល​ ​F​ ​ដែល​បាន​អាប់ដែត (​Update)​ ​ជាមួយនឹង​ត្រកូល​ ​Reno​។​ ក៏ប៉ុន្តែ ​តើ​អ្នក​ទាំងអស់គ្នា​ដឹង​អត់​ថា​វា​នឹង​មានឈ្មោះ​អ្វី​?​ ​វា​មិនមែន​ជា​ ​OPPO​ ​F15​ ​រឺ​ ​OPPO​ ​F15​ ​Pro​ ​ឡើយ​​ដោយសារតែ​វា​ជា​ប្រភេទ​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ត្រកូល​ ​F​ ​និង​ត្រកូល​ ​Reno​។

រូបភាព poster ចេញផ្សាយដោយ Oppo Cambodia

​បើ​ក្រឡេកមក​មើល​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់ OPPO​ ​នៅ​កម្ពុជា​ ​វិញ​គឺ​កំពុងតែ​ព្រលយ​រូបរាង​ ​OPPO​ ​កូនកាត់​រូប​នេះ​បណ្តើរ​ៗ​ហើយ​!​ ​អ្នក​ទាំងអស់គ្នា​សាក​គិត​មើល​នៅពេល​ដែល​ត្រកូល​ ​Reno​ ​Series​ ​+​ ​F​ ​Series​ ​ចេញ​អី​វិញ​ទៅ​?​ ​ចុះបើ​ខ្លាំង​មែន​ ​តើ​វា​នឹងអាច​មក​ប្រទេស​កម្ពុជា​យើង​អត់​?​ ​បើ​ចង់​ដឹង​សាក​ចុច​ ​Link​ ​នេះ​ OPPOCAMBODIA​

​តាម​ដឹង​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែល​ថ្មី​ ​OPPO​ ​Reno​ ​2F​ ​ត្រូវ​បាន​ក្រុមហ៊ុន​បន្ថែម​នូវ​ការ​ ​Upgrade​ ​ទាំង​ ​Software​ ​និង​ ​Hardware​ ​របស់​ ​F​ ​ស៊េរី​ ​ដែល​មានការ​ច្នៃប្រឌិត​ទៅលើ​បច្ចេកវិទ្យា​ឈានមុខ​គេ​ ​និង​​ការរចនា​រូបរាង​បែប​ ​Reno​ ​ស៊េរី​​តែម្តង​ ក្នងគោលបំណង​ដើម្បី​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​ដល់​អ្នកប្រើ​ប្រាស់​​និង​ពញា​ក់​អា​រមុ្ម​ណ៍​​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​នៅ​ជុំវិញ​ភព​លោក​។​

រូបភាពផ្នែកខាងក្រោយនៃស្មាតហ្វូនត្រៀមនឹងចេញរបស់ Oppo

​កន្លងមក​ ​OPPO​ ​F11​ ​Pro​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ពីសំណាក់​អ្នកប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ននៅ​កម្ពុជា​ ​និង​ ​ពិភពលោក​ ​ដោយសារ​វា​មាន​រូបរាង​ស្អាត​ ​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ដំបូង​គេ​ ​និង​​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ថតរូប​ស្អាត​នៅពេល​យប់​។​

​ចំណែក​ឯ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​ ​OPPO​ ​Reno​ ​ដែល​បាន​បង្ហាញខ្លួន​ ​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៩​ ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ស្មា​ត​ហ្វូ​ន​ល្អឥតខ្ចោះ​ដែល​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត​ ​ទាន់សម័យ​ តំណាង​ឲ្យ​ការ​តស៊ូ​​និង​​ភាព​ច្នៃប្រឌិត​ខ្ពស់​។​ ​អតិថិជន​មិន​តិច​ទេ​ដែល​សរសើរ​សមត្ថភាព​នៃ​ស្មា​ត​ហ្វូ​ន​ ​Reno​ ​ ​ស៊េរី ​មិន​ដាច់​ពី​មាត់​ទាំង​បច្ចេកវិទ្យា​ ​10x​ ​Hybrid​ ​Zoom​ ​និង​ ​60x​ ​Digital​ ​Zoom​ ​រួមផ្សំ​ជាមួយនឹង​រូបរាង​ស្អាត​ទៀតផង។

​ដូច្នេះ​ មានន័យថា ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​2F​ ​ដែល​កើត​ចេញពី​ការ​ច្នៃប្រឌិត​រួមបញ្ចូល​គ្នា​រវាង OPPO​ ​ត្រកូល​ ​F​ ​និង​ត្រកូល​ ​Reno​ ​អាច​ជា​ស្មា​ត​ហ្វូ​នដែ​លល្អ​ជាងគេ​បំផុត​​នៅ​​ដើមឆ្នាំ ២០២០​។​

​អ្នក​ទាំងអស់គ្នា​ ​អាច​សាក​ទស្សន៍ទាយ​ទៅ​មើល៍ ​ទាំង​សមត្ថភាព​ ​ទាំង​កាមេរ៉ា​ ​ថាមពល​ថ្ម​​និង​ ​រូបរាង​​របស់​ស្មា​ត​ហ្វូ​នកូ​នកា​ត់​រូប​នេះ​ថា​ខ្លាំង​ប៉ុណ្ណា​ ​និង​អស្ចារ្យ​ប៉ុណ្ណា​ដែរ​ ​ប៉ុន្តែ​ឆ្ងល់​ថា​ការ​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​លបែ​បនេះ​ហើយ​ ​តើ​ទៅ​ថ្ងៃ​អនាគត​ ​ក្រុមហ៊ុន​ ​OPPO​ ​អាច​នឹង​ឈប់​ផលិត​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​F​ ​បន្ត​ទៀត​ ​ឬ​​មាន​គម្រោង​ផលិត​ទូរស័ព្ទ​កូនកាត់​របៀប​នេះ​ទៀត​?​

បញ្ជាក់ដែរថា បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​ធុន​កណ្តាល​ ​(​ស៊េរី​ ​F​​) ​និង​​ធុន​ខ្ពស់​ ​(​ស៊េរី​ ​Reno​)​ ​ទាំងពីរ​ម៉ូដែល​នេះ​ ​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​រហូតដល់​ជាប់​ចំណាត់​ល្អ​ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ជាពិសេស​គឺ​ទទួល​បានការ​គាំទ្រ​ ​ខ្លាំង​រហូត​ជួយ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​ឈរ​លើ​លំដាប់​លេខរៀង​ទី១​ ​នៅ​កម្ពុជា​ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ ​និង​តាមរយៈ​របាយការណ៍ Canalys​ ​ដែល​ ​ចេញផ្សាយ​ក្នុង​ឆមាស​ទី២​ ​ចុងខែ​សីហា​ ​ឆ្នាំ ២០១៩ នេះ​។​

​ដោយ​សង្កេតឃើញ​ពី​ការ​គាំទ្រ​របស់​អតិថិជន​ខ្លាំង​ ​លើ​ស៊េរី​ទាំងពីរ​នេះ​ ​ទើប​ក្រុមហ៊ុន​ ​OPPO​ ​សម្រេច​បង្កើត​ ​និង​ ​រចនា​ទូរស័ព្ទ​ថ្មីស្រឡាង​មួ​យម៉ូ​ឌែល​ទៀត​ ​មានឈ្មោះ​ថា​ ​OPPO​ ​Reno​ ​2F​ ​ដែល​សព្វថ្ងៃ​នេះ​វា​កំពុងតែ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ទូរសព្ទ​ប្រទេស​ឥណ្ឌា​ហើយ​ ​នេះ​បើ​យោង​តាម​គេហទំព័រ​ ​livemint​ ​ដែល​បាន​ចុះផ្សាយ​កាលពី​ចុងខែ​កញ្ញា​នេះ​។​

មានតែ​ការ​រង​ចាំ​មើល​ទាំងអស់គ្នា​ទេ តើប្រភេទ​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ត្រកូល​ ​F​ ​និង​ត្រកូល​ ​Reno​ រាងពេញបែបណាទៅ?

អត្ថបទ៖ រក្សា

មតិយោបល់