• 2019-10-02 09:29:26
  • ព័ត៌មាន

​Mate 30 Pro កាន់​ដៃ​ផ្ទាល់​នៅ​វៀតណាម​អាច​លេង​ ​TikTok ​និង BigoLive ​

  • 2019-10-02 09:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ថ្មីៗ​នេះ​គេ​ប្រទៈ​ឃើញវត្ត​មាន​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់ Huawei គឺ Mate 30 Pro លេច​មុខ​នៅ​ប្រទេស​វៀតណាម​កាលពីថ្ងៃទី ១ ខែតុលាកន្លងទៅ ទាំង​ដែល​ក្រុមហ៊ុនទើប​នឹង​​ប្រកាស​​ Mate 30 ​មាន​លក់​នៅ​ប្រទេស​ចិន​ចាប់​ពី​ពេល​នេះហើយ​ លើ​ទីផ្សារ​សកល​គឺ​មាន​នៅ​ខែ​តុលា(តែ​មិន​ច្បាស់​ពី​ថ្ងៃ​ខែ​ជាក់លាក់នៅឡើយ)។ ​នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន vnexpress របស់​រៀតណាម។

Mate 30 Pro

ត្បិត​ជា​យ៉ាង​នេះក្តី​ ​ក្រោយ​ធ្វើ​តេស្ត​សមត្ថភាព​កាមេរ៉ារួច​ហើយ។ ​ប្រភព​ដដែល​បាន​សរសេរ​ថា​ ស្មាតហ្វូននោះដំណើការដោយ EMUI 10 interface រត់ដោយ Android 10 ​ទោះ​ជា​គ្មាន Play Store កម្មវិធី តែ​ក៏​នៅ​អាច​ប្រើ App Gallery របស់ Huawei និង Third Party App ​សម្រាប់​ជំនួយ​ដោនឡូត​កម្មវិធី​នានា​ដែល​ក្នុង​នោះ​មាន​ដូចជា TikTok, BingoLive និង​ហ្គេម​នានា​ជា​ច្រើន​។

Third Party App លើ EMUI 10

​​​Mate 30 Pro មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ថ្មី​ ដែល​កាមេរ៉ា​ខាង​ក្រោយ​មាន​ចំនួន 4 ដោយ​កាមេរ៉ា​មេ​មាន​កម្រិត 40MP (Aperture f/1.6), កាមេរ៉ា​ Ultrawide កម្រិត​ 40MP (Aperture f/1.8), កាមេរ៉ា Telephoto កម្រិត 8MP (Aperture f/2.4) និង​ទី​បួន​ជា​កាមេរ៉ា​វាស់​ជម្រៅ 3D ToF។ ចំណែក​ខាង​មុខ​មាន​បំពាក់​កាមេរ៉ា​ប្រភេទ Wide កម្រិត 32MP មាន​ Aperture f/2.0 និង​មាន​អម​ដោយ​កាមេរ៉ា​ 3D ToF មួយ​ផង​ដែរ។

ប្រព័ន្ធ​កាមេរ៉ា​ថ្មីលើ Mate 30 Pro

​ស្មាតហ្វូន​នេះ​បំពាក់​នូវ​បន្ទះ​ឈីប Kirin 990 ដែល​​មាន​ទំហំ 7nm+ EUV និង​មាន​បំពាក់​ដោយ GPU Mali-G67 MP16 ដែល​មាន​កម្លាំង​ខ្លាំង និង GPU Turbo ដែល​ល្អ​ប្រសើរ​ជាង​មុន។ នៅ​ផ្នែក​ខាង​ក្នុង​ថែម​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​បាន​យ៉ាង​ល្អ​ទៀត​ផង។

សម្រាប់​តម្លៃ​ពេល​ប្រកាស​ចេញ​គឺ​ ​Mate 30 នឹង​មាន​លក់​នៅ​ប្រទេស​ចិន​ចាប់​ពី​ពេល​នេះ ហើយ​លើ​ទីផ្សារ​សកល​គឺ​មាន​នៅ​ខែ​តុលា ជា​មួយ​តម្លៃ​ 800អឺរ៉ូ (ប្រមាណ 884ដុល្លារ)។ វា​មាន​ RAM ទំហំ 8 GB ដែរ ប៉ុន្តែ​មាន​អង្គ​ផ្ទុក 128GB (អាច​បន្ថែម​ទំហំ​ដោយ​មេមូរី​កាត) ហើយ​មិន​មាន​ប្រភេទ 5G ឡើយ៕

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា

មតិយោបល់