• 2019-10-02 03:25:49
  • ព័ត៌មាន

មិនប្រកាន់តួនាទី! មេធំ Toyota ចុះមកទទួលភ្ញៀវដោយផ្ទាល់តែម្តង

  • 2019-10-02 03:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹក​ថ្ងៃទី០១​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ស្ថិតនៅ​អគារ​​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា ​គេ​សង្កេតឃើញ​មាន​អតិថិជន​យ៉ាងច្រើន​កុះករ​មក​ធ្វើការ​ទស្សនា​រថយន្ត​ថ្មី​ ​និង​យក​រថយន្ត​មក​ទទួល​សេវាកម្ម។ មិនត្រឹមតែបង្ហាញវត្តមាននោះទេ ថ្នាក់ដឹកនាំ​របស់​តូ​យ៉ូ​តាក៏បានមករាក់ទាក់ភ្ញៀវ ជាមួយទឹកមុខញញឹមញញែម ព្រមទាំងបាន​ចុះ​មក​ទទួល​អតិថិជន​ដោយ​ផ្ទាល់​។

ភ្ញៀវដែលមកទទួលសេវាកម្មនៅទីតាំងថ្មី

សកម្មភាព​គួរ​ឲ្យសរសើរ​នេះ ថ្នាក់ដឹកនាំក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញ​រូបនេះ បានទទួលកម្រងផ្កា​ ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ ​ក៏ដូចជា​ស្វា​គ​មន៌​អតិថិជន​ដំបូង​ក្នុង​ថ្ងៃ​បើក​ដំណើរការ​នូវ​អគារ​ទីស្នាក់ការ​កណ្តាល​​ថ្មីសន្លាង​​ផង​ដែរ​។​

ខាងក្រោមនេះជាសកម្មភាពមេធំ Toyota ចុះមកទទួលភ្ញៀវដោយផ្ទាល់៖

ភ្ញៀវមកទទួលសេវាកម្មនៅទីតាំងថ្មី
លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា​ កំពុងស្វាគមន៍ភ្ញៀវ
លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា​ កំពុងស្វាគមន៍ភ្ញៀវ
ថ្នាក់ដឹកនាំក្រុមហ៊ុន
ភ្ញៀវមកទទួលសេវាកម្មនៅទីតាំងថ្មី

រំឮកដែរថា ​ទីស្នាក់ការ​កណ្តាល​ថ្មីនេះ​​មាន​បំរើ​សេវាកម្ម​ ​លក់​រថយន្ត​ថ្មី​ ​សេវាកម្ម​ថែទាំ​រថយន្ត​ ​សេវាកម្ម​ជួសជុល​ទូទៅ​ ​សេវាកម្ម​តោន​និង​បាញ់ថ្នាំ​ ​ជាមួយនឹង​ឧបករណ៍​ទំនើប​និង​ស្របតាម​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន​ចុងក្រោ។ ​បើអ្នកចាប់អារម្មណ៍ចង់យករថយន្តទៅត្រួតពិនិត្យនានា អាចរកបានតាមរយៈអាសយដ្ឋាន​នៅ​លើ​​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​ភូមិ​បុរី១០០ខ្នង​ ​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​ ​ភ្នំពេញ​។ ឬអាចទាក់ទងតាមលេខ៖​ ​០១៧​ ​៣៣៣៥០៣​/​ ​០១៧​ ​២២២​ ​៥៣២​។​

អគារទីស្នាក់ការ​កណ្តាល​​ថ្មី

អត្ថបទ៖ រក្សា

មតិយោបល់