• 2019-10-02 02:19:10
  • ព័ត៌មាន

​កាមេរ៉ា​ច្រើនជាង​មុន​ រាង​​ក៏ស្អាត​​! ឮល្ហៀងៗ Oppo ត្រៀមនឹងបញ្ចេញ F​ ​Series​ ឆាប់ៗនេះ

  • 2019-10-02 02:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ដើមឆ្នាំ ២០១៩​ ​នេះ​ ​OPPO​ ​បាន​បន្ថែម​នូវ​ការអភិវឌ្ឍន៍បន្ថែម (Upgrade)​Software​ ​និង​ ​Hardware​ ​បង្កើត​បាន​ជា​ទូរសព្ទ​ដែល​ជំនាញ​ក្នុង​ការ​ថតរូប​នៅ​ទី​ងងឹត​ ​គឺ​ ​OPPO​ ​F11​ ​Pro​ ​ជាមួយនឹង​អេក្រង់​លាត​ពេញ​គ្មាន​ដំណក់ទឹក​ ឬ​ឆក​។ ម្យ៉ាង​ស្មា​ត​ហ្វូ​ន​ ​F11​ ​Pro​ ​ជា​ស្មា​ត​ហ្វូ​នដំ​បូង​គេ​បង្អស់​ ​ដែល​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ ​និង​​កាមេរ៉ា​ក្រោយ​ភ្លោះ​។​

រូបដំបូង ដែលអាចជា F15 ឬ F15 Pro របស់ Oppo

​ស្រប​ពេល​ទីផ្សារ​ស្មា​ត​ហ្វូ​ននៅ​កម្ពុជា​កំពុង​ឡើង​កម្តៅ​ ​ចំនួន​ចរាចរណ៍​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ៗ​កើនឡើង​គួរឲ្យ​កត់សម្គាល់​ ​ក្រុមហ៊ុន​ទូរសព្ទ​ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ​OPPO​ ​ក៏​មិន​ឱបដៃ​ឈរ​មើល​ដែរ​ ​គឺ​កំពុងតែ​ត្រៀម​អាវុធ​ថ្មី​តាមរយៈ​ការ​ធ្វើ​កំ​ណែ​រ​ទម្រង់​ថ្មី​ ​និង​​ការអភិវឌ្ឍន៍​លើ​​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់​ ​OPPO​ ​F​ ​Series​ ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។​

​រីឯ​ ​OPPO​ ​ត្រកូល​ ​OPPO​ ​Reno​ ​Series​ ​កំពុង​បង្កើន​ល្បឿន​នៃ​ការ​តស៊ូ​ ​និង​​ភាព​ច្នៃប្រឌិត​ឥត​ឈប់ឈរ​ ​ដើម្បី​ក្តោប​ទីផ្សារ​ថ្នាក់​កណ្តាល​ ​និង​​ថ្នាក់លើ​។​​​ តាម​ការ​ប៉ាន់ស្មាន​ ​ក្រុមហ៊ុន​ ​OPPO​ ​អាច​នឹង​ត្រៀម​បង្ហាញ​នូវ​​ស្មា​ត​ហ្វូ​ន​​ត្រកូល​ ​F​ ​Series​ ​ចុងក្រោយ​​ដែល​នឹង​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ ​កាមេរ៉ា​ច្រើនជាង​មុន​ ​រូបរាង​ស្រស់​ស្អាត​​ទាក់ទាញ​​ និង​ទំនើប​ជាង​មុន​ផងដែរ។​

រូបភាព Poster ចេញពី Oppo ផ្លូវការ

សូម​រង់ចាំ​អ៊ុត​មើល​ថា​តើ​ ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​ត្រកូល​ ​F​ ​Series​ ​ចុងក្រោយ​ ​អាច​ជា​ ​OPPO​ ​F15​ ​ឬ ​OPPO​ ​F15​ ​Pro​ ​ជាមួយនឹង​សមាសធាតុ​នៃ​ការ​រួមបញ្ចូល​គ្នា​​រវាង​ ​F​ ​និង​ ​Reno​ ​Series​ ​ឬយ៉ាងណា​?

រំឭកដែរថា ​ស្មា​ត​ហ្វូ​ន OPPO​ ​F5​ ​មាន​អេក្រង់​លាត​ ​Full​ ​Screen​ ​ត្រូវ​បាន​ទទួលស្គាល់​ជាស​កល​ថា​ ​ជា​អ្នកឯកទេស​ ​Selfie​ ​ឈានមុខ​គេ​​និង​ កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​មាន​សមត្ថភាព​ថតរូប​ពិត​របស់​អ្នកប្រើ​ប្រាស់​ស្អាត​ក្មេងខ្ចីតែម្តង។ ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​F​ ​របស់​ក្រុមហ៊ុន​ ​OPPO​ ​កាន់តែ​ទំនើប​ឈានមុខ​​ភ្ជាប់​មក​​នូវ​ជាមួយ​បច្ចេក​វិទ្យា​ថ្មី​ៗ​ល្អ​ប្លែកពីគ្នា​ ​ដើម្បី​បំពេញ​តម្រូវការ​អ្នកប្រើ​ប្រាស់​ទូទាំង​ពិភពលោក​។​

OPPO​ ​F9​

​ចំណែក​ឯ​ ​OPPO​ ​F7​ ​ត្រូវ​បាន​អាប់ដែត​អេក្រង់​ ​មានកម្រិត​បង្ហាញ​រូបភាព​រហូតដល់​ ​Full​ ​HD​+​ ​និង​​ផ្នែក​ខាងក្រោយ​​បំពាក់​នូវ​​កញ្ចក់​​ចាំង​ភ្លឺរលោង​។​ ​ចំពោះ​កាមេរ៉ា​មុខ​ នៅ​តែ​រក្សា​នូវ​កំណែទម្រង់​កាន់តែ​ល្អ​ប្រសើរ​ ​និង​កាមេរ៉ា​ក្រោយ​ត្រូវ​បាន​បន្ថែម​ទំហំ​ធំជាង​មុន​។​

​ជំនាន់​បន្ទាប់​ ​គឺ​ ​OPPO​ ​F9​ ​មាន​អេក្រង់​លាត​ពេញ​ ​បែប​ដំណក់ទឹក​ ​ភ្ជាប់​ជាមួយ​កញ្ចក់​ការពារ​អេក្រង់​ដ៏​ធន់​រឹង​មាំ​។​ ​F​ ​Series​ ​ជំនាន់​ថ្មីនេះ​ ​មាន​កាមេរ៉ា​មុខ​ថតSelfie​ ​បាន​ស្អាត​ដូចដើម​ ​ប៉ុន្តែ​ក្រុមហ៊ុន​ ​OPPO​ ​បាន​វិវត្តន៍​ ​និង​ច្នៃប្រឌិត​ដោយ​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ក្រោយ​៕

អត្ថបទ៖ រក្សា

មតិយោបល់