• 2019-10-02 01:30:25
  • ព័ត៌មាន

ល្បី​ថា Galaxy S11 ​ប្រើ​សុទ្ធ​តែ Sensor អាច​វាស់​ដឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​បន្លែ​ផ្លែឈើ

  • 2019-10-02 01:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​នៅ​សល់​រយៈ​ពេល ៥-៦ ខែ​មុន​ក្រុមហ៊ុន Samsung ​ប្រកាស​ផ្សាយ​ Galaxy S11 ប៉ុន្តែ​មក​ទល់​ពេល​នេះ​ក៏​មាន​លេចលឺ​ដំណឹង​បែកធ្លាយ​មួយ​ចំនួន​ជា​បណ្តើរៗ​ហើយ។ របាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ត្រកូល Galaxy S សេរ៊ី​ឆ្នាំ ២០២០ គ្រោង​នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​ដែល​អាច​វាស់​ដឹង​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​បន្លែ​ផ្លែឈើ។

​ក្រៅ​ពី​ការ​អភិវឌ្ឍ​នូវ​ Sensor កាមេរ៉ា​ទំហំ 108MP និង​ការ​ពង្រីក​ចូល​ ៥ ដង​ដោយ​មិន​បាត់បង់​គុណភាព​រូប ដោយឡែក​ក៏​លេចចេញ​នូវ​ប៉ាតង់​មួយ​ផ្សេង​ទៀត​ទាក់ទិន​នឹង​ការ​បំពាក់​នូវ​ឧបករណ៍ (Sensor) ​ចាប់​សញ្ញា​អេឡិចត្រូនិក​បំពាក់​នៅ​ខ្នង​ខាង​ក្រោយ ដែល​វា​អាច​វិភាគ​និង​ដំណើរការ​ទិន្នន័យ​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​បន្លែ​ផ្លែ​ឈើ កម្រិត​នៃ​សំណើម​លើ​ស្បែក​មនុស្ស ក៏​ដូច​ជា​ការ​វាស់ស្ទង់​ចង្វាក់​បេះដូង។

ប្រភព​ពី LetsGoDigital ​ដែល​ទម្លាយ​ចេញ​នូវ​ប៉ាតង់​ខាង​លើ​ក៏​ព្យាករណ៍​ថា Samsung អាច​នឹង​បំពាក់ Sensor នេះ​នៅ​លើ​ផ្នែក​កាមេរ៉ា​មុខ​ដូច​គ្នា ប៉ុន្តែ​មិន​បញ្ជាក់​ច្បាស់លាស់​ថា​ Galaxy S11 គឺ​ជា​ស្មាតហ្វូន​ដំបូង​ដែល​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ពិសេស​នេះ​ឬ​ក៏​បែប​ណា​ឡើយ។

រំឭក​ថា​ចំពោះ​ការ​បង្ហាញ​ខ្លួន ក៏​មិន​ខុស​ទៅ​ពី​រាល់​ឆ្នាំ ពោល​គឺ Samsung អាច​នឹង​ប្រកាស Galaxy S11 ក្នុង​អំឡុង​ចុង​ខែ​កុម្ភៈ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់