• 2019-10-01 08:04:17
  • ព័ត៌មាន

ផ្ទុះការស្រែករកយុត្តិធម៌ ជូនបុគ្គលិកម្នាក់ ធ្វើអត្តឃាតនៅ Facebook

  • 2019-10-01 08:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួសារ​សព​នៃបុគ្គលិក​នៅ​ក្រុមហ៊ុន Facebook ដែល​បាន​ធ្វើ​អត្តឃាត​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន បាន​ជួល​អ្នក​តំណាង​ផ្នែក​ច្បាប់​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់ ទាក់ទិន​នឹង​ដើមចម​នៃ​ការ​ស្លាប់​របស់​លោក Qin Chen។

អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​លោក Qiaojing Ella Zheng ​នៅ​ឯ​ស្ថាប័ន​ផ្នែក​ច្បាប់ Stanford Heisler Sharp ​បាន​ប្រាប់​សារព័ត៌មាន CNBC ​ថា៖ "យើង​កំពុង​ព្យាយាម​ស្វែងរក​គ្រប់​ព័ត៌មាន​ទាំង​អស់​ដើម្បី​បង្ហាញ​នូវ​ការ​ពិត"។ សព្វថ្ងៃ​ស្ថាប័ន​ខាង​លើ​កំពុង​ជជែក​ជាមួយ​មេធាវី​និង​អ្នក​តំណាង​របស់​ក្រុមហ៊ុន Facebook។

យ៉ាងណាមិញ​ការ​តវ៉ា​ក៏​ត្រូវ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខាង​មុខ​ទីស្នាក់ការ​កណ្តាល​របស់ Facebook ​ដែល​មាន​មនុស្ស​ជា​ច្រើន​មក​ស្រែក​ទាមទារ​រក​យុត្តិធម៌​សម្រាប់​លោក Qin។ បើ​តាម​យុវជន​មួយ​រូប​បាន​មាន​ការ​សង្ស័យ​ថា​ការ​ធ្វើ​អត្តឃាត​នេះ ក៏​ដោយ​សារ​ជន​រងគ្រោះ​រង​នូវ​ការ​សម្លុត​ឬ​សម្ពាធ​ការងារពី​ក្រុមហ៊ុន Facebook ខ្លាំង​ពេក។

បញ្ជាក់​ថា​ការ​ធ្វើ​អត្តឃាត​របស់ Qin កើត​ឡើង​នា​ថ្ងៃ​ទី ១៩ ​កញ្ញា ​ដោយ​លោក​បាន​ទម្លាក់​ខ្លួន​ពី​លើ​អគារ​កម្ពស់​ ៤ ជាន់​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង Menlo Park រដ្ឋ California សហរដ្ឋអាមេរិក៕

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់