• 2019-10-01 04:52:22
  • ព័ត៌មាន

ស្មាតហ្វូន​ធន់​កណ្ដាល​ពិតមែន ​ដាក់​សុទ្ធ​តែ​​​កាមេរ៉ា 64MP ដុំ​សាក 30W ថ្ម​ក៏​ធំ​ទៀត

  • 2019-10-01 04:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​ Oppo K5 ត្រូវ​បាន​បណ្ដា​ប្រភព​ព័ត៌មាន​នានា​បាន​រំលេច​យ៉ាង​ច្បាស់​ថា ​​អាច​នឹង​បង្ហាញ​មុខ​មក​ជាមួយ​តួ​ឯក Reno Ace ​របស់​ក្រុមហ៊ុន Oppo នា​ថ្ងៃ​ប្រកាស​ចេញ​អំឡុង​ថ្ងៃ​ទី ១០ ខែតុលា​ខាង​មុខ​នេះ។

Oppo K5

​មិន​និយាយ​ពី​ស្មាតហ្វូន​តួឯក (Reno Ace) ដែល​បង្កប់​ដោយ​បន្ទះឈីប Snapdragon 855+ ​ជាមួយ​នឹង​​ដុំ​សាក​ល្បឿន​ដ៏​លឿន​ហួស​និស្ស័យ(៦៥ វ៉ាត់) ចំណែក​ម៉ូឌែល K5 ដែល​ជា​ស្មាតហ្វូន​ធន់​មធ្យម​ឯណោះ​វិញ​ ក៏​មិន​ធម្មតា​ដែរ (ស្រដៀង​នឹង Xioami Realme X2) បង្កប់​ដោយ​ថាមពល​ថ្ម​ ៤០០០ មីលីអំពែម៉ោង​ ​មាន​ដុំ​សាក ៣០ វ៉ាត់(VOOC 2.0) ​ដែល​មាន​សមត្ថភាព​អាច​បញ្ចូល​ថ្ម​ត្រឹម ៦៧ នាទី​ពេញ ១០០% ជាមួយ​នឹង​បន្ទះឈីប Snapdragon 730G ។

រូបភាព៖ jd.com

​សមត្ថភាព​កាមេរ៉ា​ ៤ គ្រាប់​ខាង​ក្រោយ​មាន​នាទី​ផ្សេង​គ្នា​ដែល​មាន​ទាំង​ឡេន Ultrawide-angle(១១៩ ដឺក្រេ FoV ជាសេនស័រ 8MP), ចំណែក​កាមេរ៉ា​មុខ​ទំហំ ៣២MP មាន​បង្កប់​បច្ចេកវិទ្យា​កាមេរ៉ា AI ផងដែរ។ រីឯ​សមត្ថភាព​ផ្សេងៗ​ទៀត ព្រម​ជាមួយ​នឹង​តម្លៃ​នឹង​បញ្ជាក់​លម្អិត​នៅ​ពេល​ប្រកាស​ចេញ​ផ្លូវការ៕

រូបភាព៖ jd.com
រូបភាព Poster បង្ហាញពីសមត្ថភាពខ្លាំងត្រួសៗលើ Oppo K5 2019

អត្ថបទ៖ រក្សា

មតិយោបល់