• 2019-10-01 02:45:20
  • ព័ត៌មាន

មួយសន្លឹកស៊ីប៉ុន្មាន MB រូបថតចេញពីកាមេរ៉ាទូរសព្ទទំហំ ១០៨ MP?

  • 2019-10-01 02:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Xiaomi Mi Mix Alpha មិន​ត្រឹម​ជា​ស្មាតហ្វូន​ដែល​មាន​អេក្រង់​ទាក់ទាញ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​កាមេរ៉ា​របស់​វា​ក៏​ជា​ចំណុច​ទាក់ទាញ​ធំ​មួយ​ដែរ ដោយ​មាន​កាមេរ៉ា​កម្រិត​ដល់ ១០៨ MP ឯណោះ។

Xiaomi បាន​ចែក​រំលែក​រូបភាព​មួយ​ចំនួន​ថត​ចេញ​ពី Mi Mix Alpha ដែល​ធ្វើ​ការ​ Zoom ចូល​ ៨ ដង ហើយ​គេ​នៅ​តែ​អាច​មើល​ឃើញ​ Detail ច្បាស់​នៃ​រូប​ភាព។ តាម​ការ​បង្ហាញ​របស់ Xiaomi បាន​ឲ្យ​ដឹង​ថា​រូបភាព​មួយ​សន្លឹក​មាន​ទំហំ​ធំ​ដល់ ៤០ MB ឯណោះ ខណៈ​ដែល​រូប​ថត​ចេញ​ពី​កាមេរ៉ា​ទំហំ ៦៤ MP មាន​ទំហំ​ប្រមាណ ២០ MB។

គួរ​ដឹង​ថា​ Mi Mix Alpha គ្រោង​នឹង​ដាក់​លក់​នៅ​អំឡុង​ខែ​ធ្នូ ជា​មួយ​តម្លៃ​ប្រមាណ ២ ៨០០ ដុល្លារ៕​​

ចុចអាន ៖ រូបភាព​ផ្តិត​ចេញ​ពី​កាមេរ៉ា 64MP របស់ Redmi ដឹងមួយសន្លឹកស៊ីប៉ុន្មាន MB អត់?

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់