• 2019-10-01 02:12:38
  • ព័ត៌មាន

មិនទាន់អស់បញ្ហា Apple បញ្ចេញ iOS 13.1.2 មកដោះស្រាយឲ្យខ្ទេច

  • 2019-10-01 02:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បន្ត​បញ្ចេញ​កំណែ​ទម្រង់​ iOS ឥត​ឈប់​ឈរ រយៈពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ក្រោយ​ពី​បាន​បញ្ចេញ iOS 13.1.1 កាល​ពី​ថ្ងៃ​សុក្រ នៅ​ថ្ងៃ​ចន្ទ​ក្រុមហ៊ុន​បាន​បញ្ចេញ iOS 13.1.2 បន្ថែម​ទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សេសសល់។

ការ​អាប់ដេត​ថ្មី​នេះ មាន​ដោះ​ស្រាយ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ការ​ Backup សម្រាប់ iCloud, បញ្ហា​លើ​កាមេរ៉ា, ​បញ្ហា​​លើ​ភ្លើង​ Flash, បញ្ហា​លើ​ផ្នេក​អេក្រង់ និង​​បញ្ហា​ភ្ជាប់​ Bluetooth ជា​មួយ​រថយន្ត​មួយ​ចំនួន។

ការ​អាប់ដេត​នេះ​បាន​បញ្ចេញ​តំណាល​គ្នា​ជា​មួយ​នឹង​ iPadOS 13.1.2 ដែល​សម្រាប់​ដំឡើង​លើ iPad៕​

ចុចអាន ៖ អាប់ដេត iPhone ពេលនេះ ដើម្បីដោះស្រាយបញ្ហាស៊ីថ្ម និងចន្លោះប្រហោងក្ដារចុច

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់