• 2019-09-26 09:44:30
  • ព័ត៌មាន

ចង់ត្រួតពិនិត្យ​ផ្សេង​ៗ​ ឬចង់​ទិញ​រថយន្តតូ​យ៉ូ​តា អាចរកនៅទីតាំងថ្មីបាន

  • 2019-09-26 09:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខណៈ​ពេល​ដែល​ ​ក្រុមហ៊ុន​តូ​យ៉ូ​តា​ ​(​ខេម​បូ​ឌា​)​ ​បាន​បើក​ដំណើរការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​អស់​រយៈពេល​ ​២៦ ឆ្នាំ​​កន្លងមក​នេះ​ ​សង្កេតឃើញ​ថា​សន្ទុះ​នៃ​ការ​គាំទ្រ​ ​និង​ការ​ជឿជាក់​ពីអ​តិថិ​ជន​ពិតជា​មានការ​កើនឡើង​ជាលំដាប់​។​

រូបតំណាង

​ហេតុ​ដូចនេះ​ ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​ ​ប្រកបដោយ​គុណភាព​ ​និង​ប្រសិទ្ធភាព​ខ្ពស់​ ​ក្រុមហ៊ុន​ ​តូ​យ៉ូ​តា​ ​(​ខេម​បូ​ឌា​)​ ​បាន​បញ្ចប់​ការសាងសង់​អគារ​​ទីស្នាក់ការ​កណ្តាល​ថ្មី​ ​នៅ​លើ​ទីតាំង​ចាស់​ ​ដែល​មាន​កម្ពស់​ ​៥ ជាន់​​ប្រកបដោយ​ភាព​ធំ​ទូលាយ​ ​និង​ផាសុកភាព​ ​ភ្ជាប់​ជាមួយនឹង​ការ​បំពាក់​សម្ភារ​ ​បរិក្ខារ​ទំនើប​ៗ​ផង​ដែរ​។​

​ដូច្នេះ​ក្រុមហ៊ុនមាន​កិត្តិយស​ ​ជម្រាប​ជូន​រាល់​អតិថិជន​ ​ដែល​មានបំណង​ចង់​ទិញ​រថយន្ត​ ​ក៏ដូចជា​ការប្រើ​ប្រាស់​សេ​វា​ផ្សេង​ៗ​ ​របស់​​តូ​យ៉ូ​តា​ (​ខេម​បូ​ឌា​)​ ​អាច​អញ្ជើញ​មក​ទីតាំង​ ​ទីស្នាក់ការ​កណ្ដាល​ថ្មី​ ​ដែល​មាន​អាសយដ្ឋាន​នៅ​លើ​ ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​ភូមិ​បុរី១០០ខ្នង​ ​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​ដែល​ចាប់​បើក​ដំណើរការ​ចាប់ពី​ថ្ងៃទី ០១​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នេះ​តទៅ​។​

ទីស្នាក់ការ​កណ្តាល​ថ្មី

​ទីស្នាក់ការ​កណ្តាល​ថ្មី​ ​មាន​បំរើ​សេវាកម្ម​ ​លក់​រថ​យន្ត​ថ្មិ​ ​សេវា​ថែទាំ​រថយន្ត​សេវា​ជួសជុល​ ​សេវា​តោន​និង​បាញ់ថ្នាំ​ ​ជាមួយនឹង​ឧបករណ៍​ទំនើប​និង​ស្របតាម​បច្ចេកវិទ្យា​របស់​ជប៉ុន​ចុងក្រោយ​។​ ​សំ​រាប់​ព​ត័មា​នប​ន្ថែម​សូ​មទ​ទំនាក់ទំនង​ ​០១៧​ ​៣៣៣៥០៣​/​ ​០១៧​ ​២២២​ ​៥៣២​

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​ទីតាំង​មួយចំនួន​ ​នៃ​សាខា​​ក្រុមហ៊ុន​ ​តូ​យ៉ូ​តា​ ​ ដូច​ខាងក្រោម​៖​

១​/​​ទីស្នាក់ការ​លក់​រថយន្ត​ ​បណ្តោះអាសន្ន​ ​(​សាខា​បាក់​ទូក​)​៖​ ​នឹង​ត្រូវ​ប្តូរ​ទៅ​ ​ទីស្នាក់ការ​កណ្តាល​ថ្មី​ ​និង​បើក​ដំណើរការ​ចាប់ពី​ ​ថ្ងៃទី០១​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នេះ​តទៅ​។​

  • ​លេខទូរសព្ទ​៖​ ​០១៧​ ​២២២​ ​៧៣០​

​២​/​ ​ទីស្នាក់ការ​ជួសជុល​រថយន្ត​ ​(​សាខា​បាក់​ទូក​)​៖​ ​នឹង​បើក​ដំណើរ​ដូចធម្មតា​នៅ​ទីតាំង​ដដែល​។​

  • ​លេខទូរសព្ទ​ទំនាក់ទំនង​៖​ ​០១៧​ ​២២២​ ​៤១៥​

​៣​/​ ​ទីស្នាក់ការ​លក់​រថយន្ត​ ​បណ្តោះអាសន្ន​ ​(​សាខា​ទឹកថ្លា​)​​៖​ ​នឹង​ត្រូវ​ប្តូរ​ទៅ​ ​ទីស្នាក់ការ​កណ្តាល​ថ្មី​ ​និង​បើក​ដំណើរការ​ចាប់ពី​ ​ថ្ងៃទី១៦​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នេះ​តទៅ​។​

  • ​លេខទូរសព្ទ​ទំនាក់ទំនង​៖​ ​០១៧​ ​២២២​ ​៨២៩​

​៤​/​ ​ទីស្នាក់ការ​លក់​រថយន្ត​មួយទឹក​មានការ​ធានា​ ​(​សាខា​ទឹកថ្លា​)​៖​ ​នឹង​ផ្អាក​ដំណើរការ​ ​រយៈពេល ៥ ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃ​ ​ទី២៧​ ​ដល់​ថ្ងៃទី៣០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ដើម្បី​បើក​ដំណើរការ​ឡើងវិញ​ ​នៅ​ទីតាំង​សាខា​បាក់​ទូក​ ​ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ ​មហាវិថី​សាធារណរដ្ឋ​ឆែក​ ​សង្កាត់​វាលវង់​ ​ខ័ណ្ឌ៧មករា​ ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃទី០១​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នេះ​តទៅ​។​

  • ​លេខទូរសព្ទ​ទំនាក់ទំនង​៖​ ​០១៧​ ​៣៣៣​ ​១៧៧​/​០១៧​ ​៣៣៣​ ​២០៣​ ​ ​ ​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់