• 2019-09-28 11:00:00
  • ព័ត៌មាន

​ប្រព័ន្ធ 5G ​នៅ​កូរ៉េ​លឿន​ហួស​និស្ស័យ​ដោនឡូត​រឿង​ហូលីវូដ ២ ម៉ោង​ចាំ​តែ​មួយ​ភ្លែត​បាន!

  • 2019-09-28 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ពេល​នេះ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​លោក​ មាន​​ប្រព័ន្ធ 5G ប្រើ​ប្រាស់​ជា​សាធារណៈ ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មេសា ដោយ​មាន​ល្បឿន​លឿន​ជាង 4G ចំនួន ៤ ដង។

តេស្តល្បឿន 5G លើ S10

​យោង​តាម​ការ​តេស្ត​ផ្ទាល់​ក្នុង​ស្នាក់​ការ​កណ្ដាល Samsung អ្នក​អាច​ដោនឡូត​ហ្គេម​ទំហំ ១,៩ GB ដោយ​ប្រើ 4G ចំណាយ​ពេល ៦ នាទី​២៨​វិនាទី តែ​បើ​ប្ដូរ​មក​ដាក់ 5G ចំណាយ​ពេល​តែ ១ នាទី ៥១ វិនាទី​ប៉ុណ្ណោះ)។ ជាង​នេះ​ទៀត ​បើ​អ្នក​ចង់​ដោនឡូត​រឿង​ហូលីវូដ ២ ម៉ោង​ចំណាយ​ពេល​តែ ​៥ នាទី​ទេ។

យ៉ាង​ណា​មិញ ពាក់ព័ន្ធ​នឹង​បទពិសោធន៍​របស់​អ្នក​ប្រើ​នៅ​ទីក្រុង​សេអ៊ូល ​កំពុង​តែ​ជា​បញ្ហា​ចោទ ​ព្រោះ​នៅ​មិន​ទាន់​ទូលំទូលាយ​ទូទាំង​ក្រុង​នៅ​ឡើយ​ទេ ​​ពេល​អ្នក​ចេញ​ក្រៅ​ហាង ​ល្បឿន​លោត​ចូល​ទៅ 4G វិញ។ ​ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី សេវា 5G អត់​មាន​តែ​ម្ដងលោត​តែ 4G មួយ​គត់។

រូបតំណាង 5G

​ប្រភព​ពី​ក្រុមហ៊ុន​គមនាគមន៍​ដ៏​ធំ​នៅ​កូរ៉េ SK telecom ​បាន​ឲ្យ​ដឹង​ថា ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រើ​ប្រព័ន្ធ 5G ​លើ​ទូរសព្ទ Samsung ​តែ​បន្តិច​ប៉ុណ្ណោះ ខណៈ​អ្នក​ដទៃ​រង់​ចាំ​ដល់​ដំណើរការ​ទូទាំង​ក្រុង​ទើប​ចាប់ផ្តើម​ចុះ​ឈ្មោះ​ប្រើ ​ព្រោះ​ថា​ជា​ធម្មតា​វា​ដើរ​លឿន​រួច​ទៅ​ហើយ។​

​ប្រភព​ដដែល​បញ្ជាក់​ថា ល្បឿន ២,៧GB ​នៅ​ឆ្នាំ ២០១៩ នេះ​នឹង​តម្លើង​ដល់ ៧GB នៅ​ឆ្នាំ ២០២០។ SK teklecom ចង់​ឲ្យ​អ្នកប្រើប្រាស់​ស្មាតហ្វូន​ចំនួន ១០% ងាក​មក​ប្រើ 5G នៅ​ចុង​ឆ្នាំ ២០១៩។

Galaxy S10

ត្បិត​ថា ​ជួប​បញ្ហា​អ្នក​ប្រើប្រាស់​មិន​ទាន់​ស៊ាំ ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​​ Samsung Electronics ​ដែល​ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាង​ត្បូង​ បាន​ប្រកាស​ចេញ Galaxy S10 បំពាក់​ប្រព័ន្ធ 5G ​ជា​ផ្លូវការ​បាន​មុន​គេ។ Galaxy S10 5G ដែល​លក់​មុន​គេ​នៅ​កូរ៉េ​ខាង​ត្បូង​មាន​តម្លៃ​ប្រមាណ​ ១ ២៣១ ដុល្លារ សម្រាប់​ទំហំ ២៥៦ GB និង​ម៉ូដែល​ទំហំ ៥១២ GB មាន​តម្លៃ​ប្រមាណ​ ១ ៣៦៦ ដុល្លារ។

​​សហរដ្ឋអាមេរិក​នឹង​ជា​ទីផ្សារ​បន្ទាប់​ដែល​មាន​លក់​ Galaxy S10 5G ខណៈ​ដែល​​ប្រទេស​​មហា​អំណាច​មួយ​នេះ​នឹង​ដំណើរ​ការ​សេវា​ 5G របស់​ខ្លួន​ នា​ថ្ងៃ​ទី ១១ ខែ​មេសា​នេះ ដោយ​មិន​ទាន់​ដឹង​តម្លៃ​លក់​នៅ​ឡើយ​ទេ៕

ប្រភព៖ Asia.Nikkei ប្រែ​សម្រួល៖ រក្សា

មតិយោបល់