• 2019-09-25 09:53:21
  • ព័ត៌មាន

BMW ចេញវីដេអូស្ប៉តប្លែកមួយទៀត បង្ហាញអំពីការត្រដុសគ្នាក្នុងរថយន្តបើកស្វ័យប្រវត្តិ

  • 2019-09-25 09:53:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW ជា​ក្រុមហ៊ុន​មួយ​ដែល​តែង​តែ​ផលិត​បាន​នូវ​ស្ប៉ត​វីដេអូ​ប្លែក បង្ក​ជា​សំណើច​ដល់​អ្នក​ទស្សនា។ នៅ​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ថ្មី ដែល​​ចង់​ផ្សព្វផ្សាយ​​អំពី​រថយន្ត​អគ្គិសនី បើកបរ​ដោយ​ស្វ័យប្រវត្តិ។

វីដេអូ​ខ្លី​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​បង្ហាញ​គូ​ស្នេហ៍​​មាន​សកម្មភាព​ពុះ​កញ្ជ្រោល​នៅ​ក្នុង​ក្លឹប​មួយ។ ប៉ុន្តែ​ក្រោយ​ពី​ឃើញ​សញ្ញា​ភ្លើង​ខៀវ និង​ក្រហម គេ​ដឹង​ថា​តាម​ពិត​វា​ជា​ការ​បំភ័ន្ត​ភ្នែក​មួយ ដែល​ជាក់​ស្ដែង​គូ​ស្នេហ៍​បាន​បង្កាត់​ភ្លើង​ស្នេហ៍​នៅ​ក្នុង​រថយន្ត​ Concept iNext ខណៈ​ដែល​រថយន្ត​ប៉ូលិស​បើក​កាត់។

​​វីដេអូ​បាន​បញ្ចប់​ ដោយ​ BMW បាន​លើក​ឡើង​ថា​បច្ចេកវិទ្យា​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ និង​​ផ្ដល់​ជូន​អតិថិជន​នូវ​ "ពេល​វេលា​សុខសាន្ត​ថ្មី” (New moments of joy)។ សារ​ខ្លី​នេះ​មាន​ន័យ​ច្បាស់ៗ​ថា​អ្នក​នឹង​អាច​ប្រតិបត្តិ​យុទ្ធនាការ​បាន​ នៅ​លើ​រថយន្ត​នា​ពេល​អនាគត​របស់​ខ្លួន។

គួរ​ដឹង​ថា​ការ​រួម​ភេទ​ក្នុង​រថយន្ត​ស្វ័យប្រវត្តិ អាច​នឹង​ក្លាយ​ជា​ទំនោរ​មួយ​នា​ពេល​អនាគត។ បើ​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន​របស់​ Annals of Tourism Reasearch បាន​សន្និដ្ឋាន​ថា​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​អាច​នឹង​ក្លាយ​ជា​បន​ចល័ត​ ដែល​វា​អាច​នឹង​ជំនួស​សណ្ឋាគារ​ដែល​គិត​លុយ​តាម​ម៉ោង​បាន៕

ចុចអាន ៖ មក​​ដឹង​តម្លៃ ​Ford Mustang ​​ផលិត​ដំបូង​បំផុត​ ៥៥ ឆ្នាំ​ហើយ​នៅ​ស្អាត​ភ្លឹង

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់