• 2019-09-25 07:54:22
  • ផលិតផលថ្មី

Xiaomi បញ្ចេញ Mi 9 Pro ​ញាត់​ឈីប Snapdragon 855+ និងមាន RAM ដល់ 12GB

  • 2019-09-25 07:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Xiaomi បាន​បង្ហាញ​ចេញ​​ Mi 9 Pro ដែល​ជា​អ្នក​ស្នង​តំណែង​របស់​ Mi 9 ដោយ​វា​មាន​បន្ថែម​នូវ​បន្ទះ​ឈីប​ថ្មី សមត្ថភាព​សាក​ថ្ម​លឿន​ជាង​មុន និង​មាន​ RAM ទំហំ​ដល់​ ១២ GB ឯណោះ។

ចំណុច​ដែល​មិន​ផ្លាស់​ប្ដូរ​គឺ​អេក្រង់​ OLED ទំហំ ៦,៣៩ អ៊ីញ មាន​ទ្រនាប់​ស្កេន​លើ​អេក្រង់​ និង​មាន​កាមេរ៉ា​បី​គ្រាប់ មាន​កាមេរ៉ា​មេ​កម្រិត ៤៨ MP ដូច​មុន។

ការ​បន្ថែម​ថ្មី​គឺ​ថ្ម​ដែល​មាន​ទំហំ​ដល់ ៤០០០ mAh សមត្ថភាព​សាក​ថ្ម​កម្លាំង ៤៥ វ៉ាត់ (ឆ្នាំង​សាក​មាន​ក្នុង​ប្រអប់) និង​​សមត្ថភាព​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​កម្លាំង ៣០ វ៉ាត់។ ស្មាតហ្វូន​នេះ​ក៏​អាច​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​ក្នុង​ល្បឿន​ ១០ វ៉ាត់ ជា​លើក​ដំបូង​របស់ Xiaomi។ មួយ​ទៀត​វា​ក៏​មាន​នូវ​រន្ធ​បំពង​សំឡេង​ថ្មី ដែល​អាច​បញ្ចេញ​សំឡេង​បាន​ឮ​ជាង និង​ពីរោះ​ជាង​ស្មាតហ្វូន​​មុន។

តម្លៃ​ស្មាតហ្វូន​នេះ​គឺ​មាន​ចាប់​ពី ៥២០ ដុល្លារ ដល់​រហូត​ ៦០៥ ដុល្លារ ដែល​មាន​ជម្រើស RAM 8GB/អង្គ​ផ្ទុក 128GB, 8GB/256GB, 12GB/256GB និង 12GB/512GB ជា​មួយ​ជម្រើស​ពណ៌​ស និង​ពណ៌​ខ្មៅ។

Mi 9 Pro ក៏​នឹង​មាន​ប្រភេទ 5G ដែល​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី ៣១ ខែ​តុលា ដោយ​តម្លៃ​មិន​ទាន់​បង្ហាញ​ចេញ​នៅ​ឡើយ៕

ចុចអាន ៖ មើលរូបភាព​គំរូ​ថត​ចេញ​ពីកាមេរ៉ា 108MP របស់ Xiaomi Mi Mix Alpha

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់