• 2019-09-25 02:59:01
  • ផលិតផលថ្មី

Sony បង្ហាញចេញទូរទស្សន៍ដ៏ប្រណិតស៊េរីថ្មី MASTER Series OLED 4K

  • 2019-09-25 02:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបច្ចេកវិទ្យា Sony នាពេលថ្មីៗនេះបានបង្ហាញជាផ្លូវការនូវ​ទូរទស្សន៍ស៊េរីថ្មី​ម៉ូដែល​ A9G 4K OLED ដ៏អស្ចារ្យ។ ទូរទស្សន៍ MASTER Series របស់ក្រុមហ៊ុន SONY គឺមានភាពភាពលេចធ្លោជាមួយនឹងការផ្តល់នូវគុណភាពរូបភាព ច្បាស់សម្រាប់អ្នកទស្សនានៅតាមគេហដ្ឋាន ដែលមានសមត្ថភាពបង្ហាញរូបភាពដែលស្តែងចេញពីចេតនាចង់បានរបស់ផលិតករយ៉ាងពិតប្រាកដ។

MASTER Series គឺជាឈ្មោះដែលត្រូវបានគេដាក់អោយសម្រាប់តែទូរទស្ស Sony ដ៏ល្អបំផុត នឹងការផ្តល់ជូនគុណភាពដ៏ល្អឥតខ្ចោះ ជាមួយនឹងគុណភាពពណ៌ ពន្លឺភ្លឺច្បាស់ ឈានទៅរកអេក្រង់កម្រិតកំពូលក្នុងការទស្សនាតែម្តង។ ទូរទស្សន៍ MASTER Series នេះក៏មានភ្ជាប់ជាមួយនឹងមុខងារ Netflix Calibrate Mode ដើម្បីធានាបន្ថែមទៅលើរូបភាបដែលបានបង្ហាញនៅលើអេក្រង់តាមការចង់បានរបស់ផលិតករ។

ទូរទស្សន៍ម៉ូឌែលថ្មីនេះ ត្រូវបានក្រុមហ៊ុន Sony ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Processor ជំនាន់ចុងក្រោយគឺ X1™ Ultimate សម្រាប់ផ្តល់នូវរូបភាពច្បាស់អស្ចារ្យបំផុតក្នុងការប្រើប្រាស់។ នៅក្នុងការប្រកាសបង្ហាញកាលពីឆ្នាំមុននេះ ទូរទស្សន៍ MASTER Series នេះពិតជាអស្ចារ្យមែនទែន ហើយបន្ទះឈីបនេះគឺដើរតួរយ៉ាងសំខាន់សម្រាប់ការផ្តល់នូវរូបភាពកម្រិតខ្ពស់បំផុតនៅលើទូរទស្សន៍ MASTER Series ។ Picture Processor X1 Ultimate មានភាពឆ្លាតវៃក្នុងការចាប់យក និងវិភាគរូបភាពមួយៗនៅលើអេក្រង់ ដើម្បីទទួលបាននូវភាពលម្អិតនៃរូបភាព ពន្លឺ និងពណ៌ អោយមានភាពពិតប្រាកដ ស្តែងចេញពីការចង់បានរបស់ផលិតករ។

ជាមួយនឹងគុណភាពសំឡេងដ៏ល្អឥតខ្ចោះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ទូរទស្សន៍នេះ ហើយជាពិសេសទូរទស្សន៍ស៊េរីថ្មី A9G ក៏មានភ្ជាប់ជាមួយនឹង Sound-from-Picture Reality ដែលជាមុខងារថ្មីក្នុងការបញ្ចេញសំឡេងនៅលើអេក្រង់របស់ទូរទស្សន៍នេះតែម្តងដែលមានន័យថា នៅពេលដែលតួអង្គនិយាយនៅលើទូរទស្សន៍នោះ សំឡេងគឺចេញពីមាត់របស់តួអង្គតែម្តងមិនមែនចេញពី Speakers នៅផ្នែកខាងក្រោមទូរទស្សន៍នោះទេ។

A9G ​មានទំហំ 77”, 65” និង 55” ជាមួយនឹងរូបរាងស្តើងស្អាត។ សម្រាប់រូបភាពដ៏ស្រស់ស្អាតជាមួយនឹង Super-wide viewing angle ដែលអាចមើលឃើញច្បាស់គ្រប់ជ្រុង ភ្លឺច្បាស់ អេក្រង់ខ្មៅក្រឹប ជាមួយនឹងបច្ចេកវិទ្យារបស់ OLED ។ នៅលើអេក្រង់ទូរទស្សន៍ ជាង ៨ លាន Pixel ត្រូវបានគ្រប់គ្រងដោយបន្ទះឈីប Picture Processor X1™ Ultimate ។ ក្រៅពីបន្ទះឈីបនេះ ទូរទស្សន៍ A9G នេះមានភ្ជាប់ជាមួយនឹង Pixel Contrast Booster ក្នុងការផ្តល់នូវពណ៌ភ្លឺច្បាស់ថែមទៀតផង។

ទូរទស្សន៍ A9Gផ្តល់នូវគុណភាពរូបភាពច្បាស់កម្រិតខ្ពស់បំផុតជាមួយនឹងពណ៌ស្រស់ស្អាតពិតៗថែមទៀត។ បន្ទះឈីបនេះក៏ធ្វើការពង្រឹងគុណភាពរូបបភាពនៅលើ SD និង HD អោយមានគុណភាពកម្រិតឈានទៅដល់ 4K HDR ដែលច្បាស់ក្នុងការទស្សនា។ បច្ចេកវិទ្យា Acoustic Surface Audio+ ផ្តល់នូវបទពិសោធន៍ថ្មីនៃការទស្សនាកាន់តែអស្ចារ្យជាទីបំផុតជាមួយនឹងគុណភាពសំឡេងលឺច្បាស់ចេញពីអេក្រង់ដែលធ្វើអោយការទស្សនាកាន់តែជក់ចិត្តដិតអារម្មណ៍។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ TV Centre Speaker Mode ដែលអ្នកអាចប្រើប្រាស់ទូរទស្សន៍នេះជា Speakers កណ្តាល បានផងដែរ។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ទូរទស្សន៍ A9G OLED នេះក៏ជាប្រភេទ Android TV របស់ Sony ដែលទ្រទ្រង់ទៅលើកម្មវិធី (Apps) ជាច្រើនរបស់ Google Play ដែលរួមមានកម្មវិធី YouTube, Netflix, Amazon Video និងជាច្រើនទៀតផងដែរ។ ជាមួយនឹងមុខងារ Google Assistant ដែលបញ្ចូលនៅក្នុងទូរទស្សន៍ A9G នេះនឹងធ្វើអោយវាកាន់តែឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ថែមទៀត។

អ្នកទស្សនាជាច្រើនអាចនិយាយទៅកាន់ទូរទស្សន៍នេះបានជាមួយនឹង Google Assistant ដើម្បីស្វែងរកនូវអ្វីដែលពួកគេចង់បានកាន់តែលឿនជាងមុន ឬការទស្សនាទៅលើកម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត និងជាច្រើនទៀតតាមតម្រូវការ។ ជាមួយនឹងមុខងារ Smart Speakers អ្នកប្រើប្រាស់ជាច្រើនអាចគ្រប់គ្រងទៅលើទូរទស្សន៍នេះ ឬការ Stream ទៅលើវីដេអូណាមួយដោយការនិយាយទៅកាន់ទូរទសន្សន៍នេះបានយ៉ាងងាយស្រួល។

ទូរទស្សន៍ Sony Android ក៏មានភ្ជាប់ជាមួយនឹងមុខងារ Apple AirPlay 2 និង HomeKit ផងដែរ។ សម្រាប់មុខងារ AirPlay 2 អនុញ្ញាតអោយអ្នកធ្វើការ Stream ទៅលើរូបភាព វីដេអូ ជាច្រើនក្នុងទូរស័ព្ទ iPhone, iPad និង Mac របស់អ្នកបញ្ចេញនៅលើអេក្រង់ទូរទស្សន៍ Sony ប្រកបដោយភាពងាយស្រួល។ ការទស្សនាខ្សែភាពយន្តជាច្រើនចេញពី iTunes និងកម្មវិធីវីដេអូជាច្រើនទៀត ហើយអាចបង្ហាញរូបភាពដោយផ្ទាល់នៅលើអេក្រង់ទូរទស្សន៍នេះ។

ការចាក់តន្រ្តី ឬការស្តាប់វិទ្យុនៅលើទូរទស្សន៍នេះ ជាមួយនឹង AirPlay 2 speakers បានយ៉ាងឡូយតែម្តង។ HomeKit អនុញ្ញាតអោយអ្នកងាយស្រួលជាងមុន និងការគ្រប់គ្រងកាន់តែមានសុវត្ថិភាពជាងមុនទៅលើផលិតផល Smart Home ជាច្រើនរបស់អ្នកដោយប្រើប្រាស់នូវកម្មវិធី Home App ឬការបញ្ជាអោយ Siri តាមរយះឧបករណ៍ Apple របស់អ្នក។ ទូរទស្សន៍នេះអាចធ្វើការបន្ថែមនូវ Home App ជាមួយនឹង HomeKit ជាច្រើនបានយ៉ាងងាយស្រួល។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Sony ក៏មានទូរទសន្សន៍ស៊េរីថ្មីជាច្រើនទៀតក្រៅពី OLED A9G ដែលជាប្រភេទ MASTER Series ក៏នៅមាន OLED A8G, 4K HDR Androidtv (X9500G, X8500G, X8000G), 4K HDR Smart TV (X7000G), FULL HD Smart TV (W660G) ជា​ដើម៕

អត្ថបទ៖ សុខហេង

មតិយោបល់