• 2019-09-25 02:23:39
  • ព័ត៌មាន

ភ្ញាក់ផ្អើលដល់វៀតណាម រឿងឡានតម្លៃកន្លះលានដុល្លារ ត្រូវគេបុកផតនៅខ្មែរ

  • 2019-09-25 02:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​វេលា​ថ្ងៃ​ត្រង់​ទី ២១ ខែ​កញ្ញា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​ដឹក​ទំនិញ​ជា​មួយ​នឹង​រថយន្ត​ McLaren 720s។ ​ករណី​​​​នេះ​មិន​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ប៉ុន្តែ​ McLaren 720s បាន​​រង​ការ​ខូច​ខាត​ខ្លាំង​នៅ​ផ្នែក​ចំហៀង​ខាង​ក្រោយ។

រឿង​រ៉ាវ​នេះ​ដែរ ត្រូវ​បាន​លេច​មុខ​លើ​​​វិបសាយ​សារព័ត៌មាន Zing របស់​វៀតណាម​ថែម​ទៀត​ផង។ នេះ​ក៏​ដោយ​សារ​តែ McLaren 720s ជា​រថយន្ត​មហា​កម្លាំង​មួយ មាន​តម្លៃ​ថ្លៃ​សម្បើម។ វិបសាយ​នេះ​បាន​ប៉ាន់ស្មាន​ថា​ McLaren 720s នៅ​ប្រទេស​កម្ពុជា​មាន​តម្លៃ​ប្រមាណ ៥៨ ម៉ឺន​ដុល្លារ បើ​គិត​រួម​ទាំង​ថ្លៃ​ពន្ធ។

McLaren 720s មាន​បំពាក់​ម៉ាស៊ីន​ ៤,០ លីត្រ ៨ ស៊ីឡាំង ប្រភេទ Twin-Turbo ដែល​ផលិត​កម្លាំង​បាន ៧២០ សេះ។ វា​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ ៧ វគ្គ ហើយ​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​តែ ២,៧ វិនាទី៕​​

ចុចអាន ៖ មក​​ដឹង​តម្លៃ ​Ford Mustang ​​ផលិត​ដំបូង​បំផុត​ ៥៥ ឆ្នាំ​ហើយ​នៅ​ស្អាត​ភ្លឹង

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់