• 2019-09-25 01:54:57
  • ព័ត៌មាន

Xiaomi បញ្ចេញ​ទូរសព្ទ​អេក្រង់​ព័ទ្ធ​ជុំវិញ​ 4D មាន​​កាមេរ៉ា 108MP

  • 2019-09-25 01:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Xiaomi តែង​តែ​បញ្ចេញ​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​នៅ​លើ​ត្រកូល​ Mix របស់​ខ្លួន​ ហើយ​ថ្មី​នេះ​ Xiaomi បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ពេល​ខ្លួន​ប្រកាស Mi Mix Alpha ដែល​មាន​អេក្រង់​ព័ទ្ធ​ជុំវិញ​ទូរសព្ទ និង​មិន​តែ​ប៉ុណ្ណោះ​ប្រើប្រាស់​កាមេរ៉ា ១០៨ មេហ្កាភិកសែល​របស់ Samsung ទៀត​ផង។

ខាង​មុខ
គែម
ខ្នង

Mi Mix Alpha ភ្ជាប់​មក​ជាមួយ​បន្ទះ​ឈីប​ចុង​ក្រោយ​បង្អស់ Snapdragon 855+ រ៉េម ១២GB ជាមួយ​នឹង​អង្គ​ផ្ទុក​ទិន្នន័យ ៥១២GB ហើយ​មាន​ទំហំ​ថ្ម ៤០៥០ mAh អាច​សាក​លឿន​បាន​ ៤០ វ៉ាត់។

អ្វី​ដែល​ពិសេស​អំពី​ទូរសព្ទ​នេះ​គឺ​អេក្រង់​ព័ទ្ធ​ជុំវិញ​ទូរសព្ទ​បាន​ទៅ​ដល់ ១៨០% នៃ​ទូរសព្ទ​ទាំង​មូល​។ ទូរសព្ទ​នេះ​នៅ​សល់​គែម​បន្តិច​នៅ​ខាង​លើ​និង​ក្រោម​មាន​កម្រាស់ ២,១៥ mm និង​មាន​កាមេរ៉ា​នៅ​ខ្នង​ការពារ​ដោយ​កញ្ចក់​ត្បូង​កណ្ដៀង (Sapphire glass)។ នៅ​គែម​សង​ខាង​គឺ​កញ្ចក់​សុទ្ធ​អាច​ស្គាល់​កម្លាំង​សង្កត់​និង​អាច​បង្ហាញ​សារ​ដំណឹង​បាន។ ទូរសព្ទ​នេះ​គ្មាន​រន្ធ​បំពង​សំឡេង​ឡើយ​គឺ​ស្ថិត​ក្រោម​អេក្រង់​ទាំង​អស់។

រូប​ថត​ដោយ​​ Mi Mix Alpha

​Xiaomi Mi Mix Alpha ប្រើប្រាស់​កាមេរ៉ា ១០៨ MP , ២០ MP Ultrawide ១១៧ ដឺក្រេ និង ១២MP Telephoto។ ទូរសព្ទ​នេះ​នឹង​ដាក់​លក់​នៅ​ខែ​ធ្នូ​ ឆ្នាំ​នេះ​ជាមួយ​នឹង​តម្លៃ ២៨០០ ដុល្លារ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់