• 2019-09-25 01:39:19
  • ព័ត៌មាន

Samsung ថែម​មុខងារ​ពិសេស ២ លើ​កំណែ​អាប់ដែត​ថ្មី​សម្រាប់​សេរ៊ី Galaxy S10

  • 2019-09-25 01:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ការ​អាប់ដែត​សម្រាប់​ខែ​កញ្ញា​នេះ ក្រុមហ៊ុន Samsung បាន​ពាំនាំ​នូវ​មុខងារ​ថ្មី​ជា​ច្រើន​លើ​ប្រព័ន្ធ OS ជំនាន់​ក្រោយ​របស់​ត្រកូល Galaxy S10 សេរ៊ី ដែល​រួម​មាន Galaxy S10, S10+ និង S10e។ បច្ចុប្បន្ន​កំពុង​បើក​ឲ្យ​អាប់ដែត​ជា​បណ្តើរៗ​នៅ​ផ្នែក​ខ្លះ​ក្នុង​តំបន់​អឺរ៉ុប ហើយ​នឹង​បន្ត​ចូល​ក្នុង​ទីផ្សារ​សកល​នៃ​ប្រទេស​ជា​ច្រើន​ទៀត។

សម្រាប់​កំណែ​កែប្រែ​ក្រោយ​នេះ Samsung បាន​បន្ថែម​នូវ​មុខងារ Night Mode សម្រាប់​ការ​ថត​ Selfie, ការ​ថត​វីដេអូ​ព្រាល​ Live Focus Video (ជា​មុខងារ​ចេញ​ផ្សាយ​លើ​ Galaxy Note10) និង​ការ​គាំទ្រ Link ទៅ​កាន់ Windows ក៏​ដូច​ជា​ការ​គាំទ្រ DeX សម្រាប់ PC ជា​ដើម។

ជាង​នេះ​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​មុខងារ AR Doodle ក្នុង​កម្មវិធី​កាមេរ៉ា សម្រាប់​ការ​ថត Selfie ​និង​ក្នុង​ការ​ថត​វីដេអូ។ ដោយ​មុខ​ទាំង​នេះ​សោត​សុទ្ធ​សឹង​តែ​ស្រង់​ចេញ​ពី​ស្មាតហ្វូន​ប៊ិច Note 10 ទើប​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា​កន្លង​ទៅ។

ការ​អាប់ដែត​ទាមទារ​អង្គ​ផ្ទុក​ទំនេរ​ទំហំ 1.2GB ដោយ​ជំនាន់​នៃ Firmware នោះ​គឺ G97xFXXU3ASIG ដែល​ត្រង់​ទីតាំង 'x' ប្រើប្រាស់​លេខ '0' តំណាង​ឲ្យ S10e ខណៈ​លេខ '3' តំណាង​ឲ្យ S10 និង​លេខ '5' ជា S10+។ ការ​អាប់ដែត​សកល​ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​នៅ​ទីផ្សារ​កម្ពុជា​រំពឹង​នឹង​អាច​ធ្វើ​ទៅ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់