• 2019-09-24 09:52:10
  • ព័ត៌មាន

Huawei យកចំណុចខ្លាំងមួយរបស់ Apple ជា​គំរូ

  • 2019-09-24 09:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ren Zhengfei ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​របស់ Huawei ​ធ្លាប់​បាន​សម្ដែង​អារម្មណ៍​រំភើប​ និង​ទទួល​បាន​ការ​​ជំរុញ​ទឹក​ចិត្ត​ពី Apple កាល​ពី​មុន​ ហើយ​ពេល​នេះ​លោក​និយាយ​ថា​ការ​ការពារ​ភាព​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​​របស់ Apple ក៏​ធ្វើ​ឲ្យ Huawei ចង់​ធ្វើ​តាម​ផង​ដែរ។

ក្នុង​បទ​សម្ភាសន៍​ជា​មួយ CNBC លោក Zhengfei និយាយ​ថា​ Huawei នឹង​មិន​ផ្ដល់​ទិន្នន័យ​របស់​អ្នក​ប្រើ​ដល់​រដ្ឋាភិបាល​ចិន​នោះ​ទេ។ លោក​បក​ស្រាយ​ថា​ Apple គឺ​ជា​គំរូ​របស់​ខ្លួន ពេល​និយាយ​ដល់​ភាព​ឯកជន​អ្នក​ប្រើ។ Apple មាន​ប្រវត្តិ​ការពារ​ភាព​ឯកជន​អ្នក​ប្រើ​ប្រាស់​បាន​យ៉ាង​ល្អ ហើយ​នេះ​ទំនង​ជា​អ្វី​ដែល​​លោក Zhengfei ចង់​ធ្វើ​តាម​នៅ Huawei។

​​​​លោក​បន្ត​ទៀត​ថា ៖ ​"ប្រសិន​បើ​​ខ្ញុំ (Huawei) បាន​ផ្ដល់​ទិន្នន័យ​អ្នក​ប្រើ​ដល់​រដ្ឋាភិបាល​ចិន​តែ​​មួយ​លើក​នោះ អាមេរិក​អាច​នឹង​មាន​ភស្តុតាង​ចែក​ចាយ​ពេញ​ពិភពលោក។ ក្រោយ​មក​ប្រទេស​ចំនួន ១៧០ និង​តំបន់​ ដែល​យើង​កំពុង​មាន​ប្រតិបត្តិការ​អាច​នឹង​ឈប់​ទិញ​ផលិតផល​យើង ហើយ​ក្រុមហ៊ុន​នឹង​អាច​នឹង​ដួល"។

ស្ថាបនិក​រូប​នេះ​ បញ្ចេញ​មតិ​បែប​នេះ ក្រោយ​ពី​សហរដ្ឋអាមេរិក​បាន​​ដក Huawei ចេញ​ពី​បញ្ជី​ខ្មៅ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​រក​ស៊ី​ជា​មួយ Huawei ជា​បន្ត​ទៀត៕

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែសម្រួល៖ សុខហេង

មតិយោបល់