• 2019-09-24 07:07:23
  • ព័ត៌មាន

ស្មាតហ្វូន ៣ ជម្រើសនេះល្អសម្រាប់ខ្ចប់កាដូជូនអ្នកមានគុណ នៅឯស្រុកកំណើតបាន

  • 2019-09-24 07:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មកដល់ពេលនេះ​ ​តើ​អ្នក​បាន​អញ្ជើញ​ទៅ​ប៉ុន្មាន​វត្ត​ហើយ​?​ ​ថ្ងៃនេះ​ ​គឺជា​បិណ្ឌ​ទី១០​ ​ខ្វះតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​នឹង​ចូល​ដល់​ថ្ងៃបុណ្យ​ភ្ជុំ​ធំ​ហើយ​ ​សូម​ប្រញាប់​រួត​រះ ​ត្រៀម​សម្លៀកបំពាក់​ថ្មី​ ​កាដូ​ពិ​សេស​ៗ​ ​ជូន​ដល់​អ្នកមានគុណ​ ​និង​បងប្អូន​សាច់ញាតិ​នៅ​ឯ​ស្រុកកំណើត​កុំ​ឲ្យ​គេ​មើលងាយ​ ​មួយឆ្នាំ​ភ្ជុំ​មានតែ​ម្តង​ទេ​ណា​។​ ​បើ​មិនដឹង​ថា​គួរ​ត្រៀម​អ្វី​ជា​កាដូ​ ​ដើម្បី​ ​(Surprise​) ​បងប្អូន​​ញាតិ​ផៅ​ ​ឬ​ ​មនុស្សជា​ទី​ស្រលាញ់​របស់​អ្នក​ទេ​ ​អេ​ដមីន​ ​(​Admin​)​ ​សូម​ណែនាំ​ជម្រើសទាំង ៣ នេះជូន៖​

OPPO​ ​Reno​

​១​.OPPO​ ​Reno​ ​10x​ ​Zoom​

​ដែល​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ៣​ ​ទំហំ​ ​48MP​+​8MP​+​13MP​ ​(​ដែល​មាន​បង្កប់​កាមេរ៉ា​ ​60X​ ​Digital​ ​Zoom​)​ ​មាន​ថាមពល​ថ្ម​ទំហំ​ ​4065mAh​ ​មាន​ ​RAM​ ​8GB​ ​និង​ ​ROM​ ​256GB​ អ្នក​អាច​ជ្រើសរើស​យក​ធ្វើជា ​កាដូ​សម្រាប់​អ្នក​ស៊ី​វិស័យ​,​ ​ស្វាមី​​ភរិយា​ ​ឬ​បងប្អូន​ ​ដែល​និយម​ស្រឡាញ់​ការ​ថតរូប​បែប​ ​ដឹង​តែ​ម៉ា​ពេញចិត្ត​ហ្មង​។​

​រីឯ​ ​OPPO​ ​Reno​ ​ធម្មតា​វិញ​ ​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ ​Zoom​ ​បាន​ប្រវែង​វែង​(​ ​60X​ ​Digital​ ​Zoom​)​ ​អម​មក​ជាមួយ​បច្ចេកវិទ្យា​កាត់បន្ថយ​គ្រាប់​ ​Noise​ ​និង​ ​បច្ចេកវិទ្យា​ទប់​លំនឹង​ ​OIS​ ​ធ្វើឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញ​មក​ ​កាន់តែ​មាន​លំនឹង​ល្អ​ ​និង​មានគុណ​ភាព​ច្បាស់​ ​មាន​កម្លាំង​ថ្ម​ធំ​គ្រប់គ្រាន់​ ​3765mAh​ ​RAM​ ​6GB​ ​និង​ ​ROM​ ​256GB​ ​សម្រាប់​លំដាប់​ថវិកា​រម​ធ្យម​។​

​២​.​ ​OPPO​ ​F11

OPPO​ ​F11 Pro

​មាន​អេក្រង់​លាត​ពេញ​ ​ទំហំ​ ​6.5​ ​inch​ ​FHD​+​ ​បង្កប់​កាមេរ៉ា​មុខ​ចំ​កណ្តាល​ ​ទំហំ​ ​16MP​ ​ផ្នែក​ខាងក្រោយ​ ​ពណ៌​បែប​ ​Gradient​ ​បំពាក់​នូវ​ ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​ ​48MP​ ​Portrait​ ​ថត​ច្បាស់​ឥត​ខ្ចោះ​នៅ​ទី​ងងឹត​,​ ​មានRAM​ ​ធំ​ ​6GB​ ​និង​ ​ROM​ ​ទំហំ​ ​128GB​ ​ភ្ជាប់​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​មាន​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ​ ​4000​ ​mAh​ ​កាដូ​សម្រាប់​បងប្អូន​យុវវ័យ​ ​ឬ​ ​គូស្នេហ៍​វិញ​ ​អ្នក​គួរតែ​ត្រៀម​កាដូ​ ​OPPO​ ​F11​ ​Pro​ ឬ​ ​OPPO​ ​A9​ ​2020​ ​ទើបតែ​ចេញ​ថ្មី​ ​អ៊េមខ្លាំង​ណាស់​។​

OPPO​ ​A9​ ​2020​

​ចំណែក​កូនពៅ​ត្រកូល​ ​A​ ​ដែល​ទើបតែ​បង្អួតរាង​វិញ​ ​គឺ​ ​OPPO​ ​A9​ ​2020​ ​ជា​ស្មា​ត​ហ្វូ​នដែ​លមា​នបំ​ពាក់​នូវ​កាមេរ៉ា​បួន​គ្រាប់​ដំបូង​គេ​របស់​ ​OPPO​ ​ថតរូប​បាន៤ស្ទីល​ខុសប្លែក​ពីគ្នា​ដោយ​កាមេរ៉ា​មេ​ទំហំ​ ​48MP​ ​និង​ ​៣គ្រាប់​ក្រោយ​ផ្សេងទៀត​ ​អេម​ហ្មង​!​ ​ហើយ​វា​មាន​ថាមពល​ថ្ម​ ​5000mAh​ ​មានRAM​ ​8GB​ ​និង​អង្គ​ផ្ទុក​ទិនុ្នន័យ​ ​128GB​។​ ​

​៣​.​OPPO​ ​A7​,​ ​A5s​ ​និង​ ​A1K

OPPO​A1K

​ព្រោះ​វា​មាន​អេក្រង់​ធំ​ទូលាយ​ងាយស្រួល​កាន់​មើល​ ​និង​មាន​កម្លាំង​ថ្ម​ធំ​ ​និង​តម្លៃ​សមរម្យ​ ​អាច​ឲ្យ​ពុក​ម៉ែ​ចាស់​ៗ​ស្តាប់ធម៌​ ​មើល​វីដេអូ​ធម្មទេសនា​បាន​យ៉ាង​ត្រជាក់​ភ្នែក​ ​កាដូ​សម្រាប់​ ​លោកឳពុក​អ្នកម្តាយ​ ​អ្នកមានគុណ​ ជាជម្រើសប្រសើរ។​

OPPO​ A1K

​សរុប​មក​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​គ្រប់​ស៊េរី​ខាងលើ​ អាចធ្វើជា​កាដូ​គួរ​ជាទី​ពេញចិត្ត​ ​​ពុំ​អាច​កាត់ថ្លៃ​បាន​សម្រាប់​ទុក​ជូន​ ​លោកឳពុក​អ្នកម្តាយ​ ​និង​ ​បងប្អូន​នៅ​ឯ​ស្រុក​ ​នារ​ដូវ​បុណ្យ​ភ្ជុំ​ខាងមុខនេះ​។​ ​ប្រញាប់​ឡើង​ទាន់​ក្រុមហ៊ុន​ ​OPPO​ ​គេ​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ណា​!​

OPPO​ ​A7

​មួយឆ្នាំ​ ​ភ្ជុំ​មានតែ​ម្តង​ទេ​ ​ត្រៀម​ទូរសព្ទ​ដៃ​ ​OPPO​ ​ជា​កាដូ​ទើប​ទំនង​ ​ព្រោះ​ទុក​បាន​យូរ​ ​ហើយ​នឹង​ស័ក្​ត​សមជា​មួយ​ឋានៈ​របស់​លោកអ្នក​ថែមទៀត​ផង​៕​

អត្ថបទ៖ រក្សា

មតិយោបល់