• 2019-09-23 02:50:25
  • ផលិតផលថ្មី

នេះ​តម្លៃ Apple Watch series 5 ដាក់​លក់​នៅ​ខ្មែរ

  • 2019-09-23 02:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​រាល់​ឆ្នាំ Apple តែង​តែ​បញ្ចេញ iPhone ស៊េរី​ក្នុង​នេះ​ក៏​មាន​នាឡិកា​ឆ្លាត​ថ្មី​ដែល​ត្រូវ​បាន​Apple ប្រកាស​ចេញ​ផង​ដែរ។

Apple Watch series 5 ជំនាន់​ថ្មី​នេះ​នាំ​មក​នូវ​មុខងារ​ថ្មី​មួយ​ចំនួន ខណៈ​ដែល​រូបរាង​មិន​មាន​ការ​ផ្លាស់​ប្ដូរនោះទេ។ មុខងារ​គួរចាប់អារម្មណ៍​គឺ Always-On-display ​ជា​មុខងារ​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ Apple Watch បង្ហាញ​ម៉ោង​គ្រប់​ពេល​ទាំង​អស់​មិន​ថា​ពេល​អ្នក​មិន​ប្រើ​វា​ឡើយ​។

រួម​ជា​មួយ​មុខងារមួយទៀតគឺ មុខងារសង្គ្រោះ​បន្ទាន់អន្តរជាតិ ឬ International Emergency Calls ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​តេទៅ​លេខ​សង្គ្រោះ​បន្ទាន់​ដោយប្រើ Apple Watch នៅ​ជាង​ ១៥០ ប្រទេស ដោយ​មិន​ត្រូវ​ការ​ iPhone។

មិន​ខុស​ពី iPhone ស៊េរី​ថ្មី Apple Watch series 5 ក៏​​​មាន​លក់​ផង​ដែរ តាម​ប្រភព​ពី​ហាង​ក្នុង​ស្រុក​មួយ​បាន​បញ្ចេញ​តម្លៃ​​មាន​លក់​ខ្ទង់​ជាង ៥០០ ដុល្លារ។

Apple Watch series 5 មាន​ជម្រើស​តួ​ខ្លួន​ធ្វើ​ពីទីតាញ៉ូមប៉ុណ្ណោះ ហើយ​តម្លៃ​ផ្ដើម​ពី ៣៩៩ ដុល្លារ សម្រាប់​ប្រភេទ GPS ធម្មតា និង​ប្រភេទ GPS+អ៊ីនធឺណិត មាន​តម្លៃ​ចាប់​ពី ៤៩៩ ដុល្លារ ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់