• 2019-09-20 07:12:02
  • ព័ត៌មាន

បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Facebook

  • 2019-09-20 07:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន Facebook ​មួយ​រូប​បាន​ធ្វើ​អត្តឃាត​ពី​លើ​អគារ​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង Menlo Park រដ្ឋ​ California សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ។

របាយការណ៍​ពី Business Insider ​បាន​ឲ្យ​ដឹង​ថា​បុគ្គលិក​រូប​នោះ​បាន​លោត​សម្លាប់​ខ្លួន​ពី​លើ​អាគារ​កម្ពស់ ៤ ជាន់។ អាជ្ញាធរ​ប្រចាំ​តំបន់​បាន​ប្រាប់​ថា៖ "ក្រុម​អ្នក​សង្គ្រោះ​បាន​ស្រូត​ទៅ​ទីតាំង​កើតហេតុ ប៉ុន្តែ​ជា​អកុសល​ពួក​គេ​មិន​អាច​ជួយ​ជនរងគ្រោះ​ទាន់​ពេលវេលា​នោះ​ទេ"។

តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន Facebook ​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ជា​ការ​ពិត ដោយ​បាន​និយាយ​ថា៖ "យើង​ពិត​ជា​សោកស្តាយ​ចំពោះ​ការ​បាត់បង់​នៃ​បុគ្គលិក​យើង​របស់​យើង​មួយ​រូប​នៅ​ទីស្នាក់ការ​កណ្តាល Menlo Park ​ហើយ​យើង​កំពុង​ធ្វើ​ការ​ជាមួយ​ប៉ូលិស​ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ឲ្យ​ច្បាស់​ច្បាស់ ហើយ​បច្ចុប្បន្ន​ក្រុម​គ្រួសារ​របស់​គេ​បាន​ទទួល​ព័ត៌មាន​ដ៏​សោកសង្រេង​នេះ​ហើយ"៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់