• 2019-09-19 06:13:56
  • ព័ត៌មាន

ម្ចាស់ Galaxy S10/Note 10 អាច​ភ្លក់​រសជាតិ Android 10 នៅ​ខែ​ក្រោយ

  • 2019-09-19 06:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ក្រុមហ៊ុន Google ​បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ប្រព័ន្ធ Android 10 ជា​ផ្លូវការ​រួច​ហើយ​ក៏​ដោយ ប៉ុន្តែ​ក្រុមហ៊ុន​សហការ​ដែល​ទទួល​ការ​ផ្គត់ផ្គង់​នូវ​ប្រព័ន្ធ​ OS មួយ​នេះ ​ជា​ពិសេស​គឺ Samsung ​នៅ​មិន​ទាន់​លេចលឺ​ដំណឹង​ច្បាស់ការ​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​លើ​ត្រកូល​ណា​មួយ​នោះ​ទេ។

ថ្មីៗ​នេះ​តាម​ប្រភព​ជិតស្និទ្ធ​បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​សេរ៊ី Galaxy Note 10 និង Galaxy S10 ​នឹង​ទទួល​បាន​ការ​ប្រើប្រាស់​កំណែ​សាកល្បង (Beta 1) នៃ​ប្រព័ន្ធ​ប្រតិបត្តិ Android 10ចាប់​ពី​ខែ​តុលា​ត​ទៅ សម្រាប់​ទីផ្សារ​អាមេរិក​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប។

ចំពោះ​កំណែ​ពេញលេញ​ប្រសិន​ដើរ​ដូច​គន្លង​ចាស់​ នោះ​អតិថិជន​នឹង​អាច​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​អំឡុង​ចុង​ឆ្នាំ ២០១៩។ ដោយ​កាល​ពី​ឆ្នាំ ២០១៨ ជំនាន់ Android Pie ​ត្រកូល Galaxy S9 ​បាន​ប្រើប្រាស់​កំណែ Beta នា​ខែ​វិច្ឆិកា ហើយ​ដល់​ថ្ងៃ​ទី ២៤ ធ្នូ ទើប​បើក​ឲ្យ​អាប់ដែត​ទៅ​កំណែ​ពេញលេញ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់