• 2019-09-19 03:33:12
  • ព័ត៌មាន

ទីបំផុត! បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ ៣ ប្រភេទចេញមកព្រមគ្នា

  • 2019-09-19 03:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​​ OPPO ដែលផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃ(smart device) ​ឈានមុខ​គេ​​ ​បាន​ប្រកាស​ដាក់ចេញ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​ ​ចំនួន ៣​ ​ដែលមានដូចជា ​65W​ ​SuperVOOC​ ​Fast​ ​Charge​ ​2.0​ បច្ចេកវិទ្យា 30W​ ​Wireless​ ​VOOC​ ​Flash​ ​Charge​ ​និង​បច្ចេកវិទ្យា ​VOOC​ ​Flash​ ​Charge​ ​4.0​ ​ដើម្បី​ពង្រឹង​មុខងារ​សាក​ថ្ម​លឿន​ ​សម្រាប់​ឧស្សា​ហក​ម្ម​ទូរសព្ទចល័ត​​យុគសម័យ​ ​5G​។​

រូបតំណាង

បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​ម្តង ៣ ព្រមគ្នា​នេះ​​ត្រូវ​បាន​សម្ពោធ​​​ជាផ្លូវការ ធ្វើឡើង​នៅ​ទីក្រុង​​ស៊ិន​ជិន​ប្រទេស​ចិន​ ដែល​បាន​អធិប្បាយ​យ៉ាង​លម្អិត​​ដូច​ខាងក្រោម​៖​

SuperVOOC​ ​2.0 (65W​)

​១​.​​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​ ​“​65W​ ​SuperVOOC​ ​2.0​”​ ​ជា​ដំណោះស្រាយ​សាក​ថ្ម​ មុនគេ​បំផុត​នៅ​លើ​ពិភពលោក​ ដែល​មាន​សមត្ថភាព​សាក​ថាមពល​ថ្ម​បាន​ ​៤០០០​ ​mAh​ ​ក្នុងរយៈពេល​ត្រឹមតែ​ ​៣០​ ​នាទី​ ​នឹង​ត្រូវ​បង្ហាញខ្លួន​នៅក្នុង​ស្មា​ត​ហ្វូ​ន​ ​Reno​ ​Ace​។​

២​.​The​ ​30W​ ​Wireless​ ​VOOC​ ​គឺជា​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​ឥត​ខ្សែ​ ​(​wireless​ ​charge​)​ ​ល្អ​បំផុត​មួយ​នៅ​លើ​ទីផ្សារ​។​

VOOC​ ​Flash​ ​Charge​ ​4.0

​៣​.​ ​VOOC​ ​Flash​ ​Charge​ ​4.0​ ​គឺជា​បច្ចេកវិទ្យា​សាក​ថ្ម​ជំនាន់​ចុងក្រោយ​ ​ដែល​នឹង​ត្រូវ​បំពាក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​K5​។​

Zhang​ ​Jialiang​

​​លោក​ ​Zhang​ ​Jialiang​ ​ប្រធាន​ក្រុម​ ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​របស់​ ​OPPO​ ​បាន​និយាយ​ថា​ ​“​​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​Flash​ ​Charge​ ​របស់​ ​OPPO​ ​បាន​ផ្លាស់​ប្តូរ​ ​និង​ផ្តល់​នូវ​បទពិសោធន៍​ ​សាក​ថ្ម​ចុងក្រោយ​ដល់​អ្នកប្រើ​ប្រាស់​ជាង​ ១៤៥ ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​ ​នា​ពេល​អនាគត​ ​OPPO​ ​នឹង​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ ​VOOC​,​ ​SuperVOOC​ ​និង​ ​Wireless​ ​VOOC​ ​ដើម្បី​បំពេញ​តម្រូវការ​អ្នកប្រើ​ប្រាស់​ក្នុង​រូប​ភាព​ផ្សេង​ៗ​គ្នា​”​។​​

ចង់ដឹងច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ៖ ​

អត្ថបទ៖ រក្សា

មតិយោបល់