- 2019-09-19 02:37:31
- ព័ត៌មាន
មិនធម្មតា! ចិនប្រើ Drone ឃ្លាំមើលអ្នកល្មើសច្បាប់ចរាចរណ៍ (វីដេអូ)
- 2019-09-19 02:37:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ចិនប្រើ Drone ឃ្លាំមើលអ្នកល្មើសច្បាប់ចរាចរណ៍ (វីដេអូ)
ចន្លោះមិនឃើញ
ប្រទេសចិនតែងតែនាំមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអនុវត្តន៍ច្បាប់ ដូចជាប្រើប្រាស់ AI និងប្រព័ន្ធចំណាំផ្ទៃមុខ ដើម្បីវែករកមុខជនល្មើសពីចម្ងាយជាដើម។
ពេលនេះសមត្ថកិច្ចចិន ថែមទាំងបានប្រើប្រាស់រ៉ូបូត និង Drone ដើម្បីត្រួតពិនិត្យចរាចរណ៍ និងព្រមានដល់អ្នកដែលល្មើសនឹងច្បាប់ទៀតផង។ ជាក់ស្ដែងដូចបានឃើញក្នុងវីដេអូខាងក្រោមនេះ គឺ Drone ដែលកំពុងហោះលើមេឃ បានបញ្ចេញសំឡេងថា ៖ "យើងគឺជាប៉ូលិសចរាចរណ៍ក្រុង Putian! បុរសសង្ហាដែលជិះម៉ូតូអូតូពណ៌ខ្មៅ ពាក់អាវពណ៌បៃតងចាស់ និងវ៉ែនតា សូមមេត្តាពាក់មួកសុវត្ថិភាព”។
តាមការចុះផ្សាយរបស់ Beebom វីដេអូនៃហេតុការណ៍នេះ ទទួលបានការចែកចាយពាសពេញបណ្ដាញសង្គមចិន Weibo និងទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋជាច្រើននាក់។ បង្ហោះត្រឹម៤ ម៉ោង វាអាចទាក់ទាញអ្នកចូលមើល ៣៤ លានដងឯណោះ។
គេដឹងថា Drone ក្នុងវីដេអូគឺគ្រប់គ្រងដោយស្នងការប៉ូលិសខេត្ត Fujian ដោយចាប់តាំងពីខែកញ្ញាឆ្នាំមុន គឺមាន Drone ចំនួនពីរ ហោះល្បាតនៅលើដងផ្លូវក្នុងខេត្ត Fujian។ Drone ទាំងពីរបានឃ្លាំមើលករណីល្មើសច្បាប់ចរាចរណ៍បាន ២១៨៤ ករណី។
Drone ម៉ាក DJI ទាំងពីរ អាចហោះហើរបានកម្ពស់ ៥០ ម៉ែត្រ ពីមុខសញ្ញា និងហោះបាន ៣០ នាទី។ បច្ចុប្បន្នពួកវាស្ថិតក្រោមការបញ្ជារបស់ក្រុមប៉ូលិសដែលមានសមាជិក ១០ នាក់។ គេប្រើប្រាស់សម្រាប់ស្វែងរករថយន្តគ្មានផ្លាកលេខ, ត្រួតពិនិត្យអ្នកបើកបរល្មើសនឹងភ្លើងស្តុប, បើកបរខុសគន្លង និងមិនពាក់មួកសុវត្ថិភាព៕
ចុចអាន ៖ Facebook គ្រោងផលិតវ៉ែនតាឆ្លាតវៃ អាចធ្វើការហៅចេញចូលដូចស្មាតហ្វូន