• 2019-09-17 02:53:35
  • ផលិតផលថ្មី

Apple មិនទាន់ចេញលក់ផង តែ iPhone 11 Pro Max ត្រូវគេបើកប្រអប់រួចបាត់ហើយ!

  • 2019-09-17 02:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 11 Pro Max ​ប្រភេទ​សម្រេច​(កូដ LL សម្រាប់​លក់​ទីផ្សារ​អាមេរិក) បាន​លេច​មុខ​នៅ​ប្រទេស​វៀតណាម​រួច​បាត់​ហើយ(មុន​ថ្ងៃ​ដែល Apple ប្រកាស​ដាក់​លក់​ទី ២០ ខែ​កញ្ញា​) ​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​កញ្ញា​ឆ្នាំ ២០១៩។

iPhone 11 Pro Max បើកពីប្រអប់

​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​iPhone 11 មួយ​ដើម​នោះ​ត្រូវ​បាន​គេ​ធ្វើ​វីដេអូ​បើក​ប្រអប់​ទៀត​ផង។ ​នៅ​ក្នុង​នោះ​រក​ឃើញ​ថា​ ​មាន​ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង​បញ្ជូន​ ១៨ វ៉ាត់​មួយ​ ​ព្រម​ជាមួយ​នឹង​ ​USB Type-C ខ្សែ-ត Lightning ​និង​កាស​ខ្សែ​មួយ​(ដូច​ម៉ូឌែល​មុនៗ​ដែរ)។ ​

iPhone 11 Pro Max ​នោះ​បំពាក់​ដោយ​​អេក្រង់ OLED Super​ Retina XDR(៦,៥ អ៊ិញ) ​មេម៉ូរី ២៥៦GB (តែ​ប្រភព​មិន​បង្ហើប​តម្លៃ​​) ដំណើការ​ដោយ iOS 13 ពេញ​លេញ​ (ឈីប A13 Bionic, GPU A13)។

លោក​ Minh Tuan ដែល​សារព័ត៌មាន​វៀតណាម​បាន​ដាក់​ចំណងជើង​ធំៗ​ថា "អ្នក​កាន់​ iPhone 11 Pro Max ដំបូង​គេ​នៅ​វៀតណាម​” ​បាន​ឲ្យ​ដឹង​ថា​ ​iPhone ជំនាន់​ថ្មី​នេះ​នឹង​ដាក់​បង្ហាញ​តម្លៃ​ជា​ផ្លូវការ​ឆាប់ៗ​នេះ​លើ​ទីផ្សារ​វៀតណាម។ យ៉ាងណាមិញ​ iPhone 11 Pro Max ​នោះ​មិន​ទាន់​អាច​ប្រើ​បាន​នៅ​ឡើយ​ទេ​ ព្រោះ​តែ​វា​មក​ពី​ប្រភព​មិន​ច្បាស់​ការ(មុន​ថ្ងៃ​ចេញ​លក់​របស់ Apple)៕

ទស្សនាបើកប្រអប់ខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី